សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) រៀបចំកម្មវិធីបំផុសគំនិតក្នុងការស្វែងរកឱកាស និងការជំរុញទិសអ្នកដឹកនាំនាពេលអនាគត

នៅថ្ងៃទី១៧ ខែកញ្ញា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP បានរៀបចំកម្មវិធីប្រកបដោយមោទនភាពចំនួនពីរ នាំមកជាមួយនូវការជួបជុំគ្នា រវាង សិស្សានុសិស្ស និស្សិត អ្នកអប់រំ អ្នកដឹកនាំក្នុងវិស័យឧស្សាហកម្ម ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យក្នុងការពង្រឹងវិស័យអប់រំ ការច្នៃប្រឌិត និងការសហការនៅក្នុងប្រទេសកម្ពុជា។

នាពេលព្រឹកនៃកម្មវិធី Exploring FHSU at AUPP: Info & Networking អ្នកចូលរួមបានយល់ដឹងពីអត្ថប្រយោជន៍ពិសេសនៃការសិក្សាទទួលបានសញ្ញាបត្រពីរជាមួយសាកលវិទ្យាល័យ Fort Hays State University (FHSU)។ សិស្សានុសិស្សដែលបានចូលរួមទទួលបានចំណេះដឹងថ្មីៗ ព្រមទាំងភាពច្នៃប្រឌិតនៃកម្មវិធីសិក្សាពីសាកលវិទ្យាល័យ FHSU ការផ្សាភ្ជាប់ភាពជាដៃគូជាសកល និងអត្ថប្រយោជន៍សំខាន់ៗទៀតតាមរយៈសាកលវិទ្យាល័យ AUPP ។ យើងមានវាគ្មិនកិត្តិយសចូលរួមក្នុងវេទិការពិភាក្សារួមមាន លោកបណ្ឌិត Matthew Schenk អ្នកតំណាងអោយសាកលវិទ្យាល័យ FHSU ឯកឧត្តម ចាន់ទី សុធី ជំនួយការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអតីតនិស្សិតនៃសាកលវិទ្យាល័យ FHSU លោក ង៉ោ ឡុងវៃ ដែលបានចែករំលែកបទពិសោធន៍រឿងរ៉ាវលើកទឹកចិត្ត ព្រមទាំងទស្សនៈវិស័យដ៏មានតម្លៃលើការច្នៃប្រឌិតឌីជីថល ភាពជាអ្នកដឹកនាំ និងការផ្លាស់ប្តូរនៃការអប់រំអន្តរជាតិ។

នៅពេលរសៀល កម្មវិធី AUPP Campus Connect: Open House បានទទួលស្វាគមន៍សិស្សានុសិស្ស និងក្រុមគ្រួសារប្រមាណជាង ៣០០នាក់។ ពួកគេបានស្វែងយល់អំពីបរិក្ខារក្នុងបរិវេណសាលា ការចូលរួមទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនិស្សិតក្នុងសាលា និងអ្នកផលិតមាតិការល្បីៗដែលបានកំពុងសិក្សានៅសាកលវិទ្យាល័យ AUPP ដូចជា លោក ទិត ហាវហ៊ាង និង កញ្ញា សុឹង សុម៉ាណែត ព្រមទាំងការស្វែងយល់អំពីឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ AUPP ផងដែរ ។ កម្មវិធីនេះប្រកបទៅដោយបរិយាកាសសប្បាយរីករាយ រស់រវើក និងជំរុញទឹកចិត្តអ្នកចូលរួមឱ្យបោះជំហានបន្ទាប់ឆ្ពោះទៅរកគោលដៅរបស់ពួកគេ។

កម្មវិធីទាំងពីរនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់សាកលវិទ្យាល័យ AUPP ក្នុងការផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ ស្ដង់ដារអន្តរជាតិ និងបង្កើតវេទិកាសម្រាប់សិស្សានុសិស្ស ចូលរួមប្រកបដោយអត្ថន័យ និងភាពជោគជ័យនាពេលអនាគត។ សាកលវិទ្យាល័យ AUPP សូមអរគុណអ្នកគ្រប់គ្នាដែលបានចូលរួម។

អំពី AUPP
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារបែបអាមេរិក និងកម្មវិធីសញ្ញាបត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ សិស្សនិស្សិតមានឱកាសជ្រើសរើសីមុខជំនាញ១៣មុខផ្សេងៗគ្នានៅក្នុងមហាវិទ្យាល័យធុរកិច្ច បច្ចេកវិទ្យាឌីជីថល នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ នៅ AUPP មហាវិទ្យាល័យជំនាញរបស់យើងបាននាំមកនូវចំណេះដឹង និងបទពិសោធន៍ក្នុងសង្គមពិតជាច្រើនដល់ថ្នាក់រៀន ដោយផ្តល់ឱ្យសិស្សនិស្សិតនូវការយល់ដឹង និងការណែនាំដែលមិនអាចកាត់ថ្លៃបាន នៅពេលពួកគេចាប់ផ្តើមដំណើរការសិក្សាជាមួយ AUPP។

វគ្គសិក្សាថ្មី ២០២៥ កំពុងបើកទទួលពាក្យចូលរៀន ដាក់ពាក្យឥឡូវនេះ៖ https://bit.ly/BachelorsApplication

ស្វែងយល់បន្ថែម៖
www.aupp.edu.kh
www.facebook.com/AUPPkh




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......