វិធីសម្របខ្លួនទៅនឹងអាកាសធាតុក្ដៅអំឡុងពេលដើរកម្សាន្តថ្ងៃចូលឆ្នាំ

ខណៈបច្ចុប្បន្ន រលកកម្ដៅកំពុងតែកើនឡើងជាលំដាប់ យើងគួរមានបម្រុងប្រយ័ត្ន និងមានវិធីសាស្ត្រការពារខ្លួនឱ្យបានល្អ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចំពោះសុខភាព ក្នុងពេលអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។ យោងតាមគេហទំព័រ Treehugger បានបង្ហាះគន្លឹះចំនួន ៥ ដែលអាចជួយឱ្យអ្នកការពារខ្លួនពីបញ្ហាសុខភាព ដែលបណ្ដាលមកពីសីតុណ្ហភាពក្ដៅខ្លាំង៖

១.រក្សាជាតិទឹក ៖ ខណៈសីតុណ្ហភាពក្ដៅខ្លាំង យើងគួរញ៉ាំទឹកឱ្យបានច្រើនជាប្រចាំ បើទោះជាមិនមានអារម្មណ៍ស្រេកក៏ដោយ។ យ៉ាងណាមិញ យើងគួរជៀសវៀងការផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន អាល់កុល និងស្ករខ្ពស់។

២.សំលៀកបំពាក់ ៖ ការស្លៀកពាក់អាចការពារសុខភាពរបស់យើងបានច្រើន នៅពេលមានសីតុណ្ហភាពក្ដៅ។ អ្នកគួរពិចារណាស្លៀកសម្លៀកបំពាក់ដែលមានពណ៌ និងទម្ងន់ស្រាល។ ទន្ទឹមនឹងនេះ ការពាក់អាវសាច់ក្រណាត់ Cotton ដែលអាចស្រូបយកសំណើមបន្ថែម ដែលជួយឱ្យរាងកាយរ​បស់អ្នកមានអារម្មណ៍ត្រជាក់។

៣.សម្រាកពេលថ្ងៃត្រង់ ៖ អាកាសធាតុក្ដៅខ្លាំងបំផុត គឺនៅពេលថ្ងៃត្រង់ ដែលចន្លោះពីម៉ោង ១១ថ្ងៃត្រង់ ដល់ម៉ោង៣រសៀល។ ម្ល៉ោះហើយ អ្នកគួរចំណាយពេលនេះសម្រាកពេលថ្ងៃត្រង់ ហើយចេញទៅក្រៅនាពេលព្រឹក និងរសៀល ព្រោះពេលទាំង ២នេះមានសីតុណ្ហភាពត្រជាក់ល្មម អាចធ្វើសកម្មភាពបានច្រើន មិនសូវហត់ និងមិនប៉ះពាល់សុខភាពខ្លាំង។

៤.មានសម្ភារ និងផលិតផលជំនួយ ៖ រលកកម្ដៅមានឥទ្ធិពលខ្លាំងមកសីតុណ្ហភាពរាងកាយ និងធ្វើឱ្យក្សោះជាតិទឹក។ ដូច្នេះ យើងគួរមានសម្ភារៈ និងរបស់របរជំនួយមួយចំនួនដើម្បីកាត់បន្ថយបញ្ហានេះ ដូចជា ឡេការពារកម្ដៅថ្ងៃ វ៉ែនតាការពារកម្ដៅថ្ងៃ និងមួកធំៗ។

៥. ញ៉ាំក្នុងបរិមាណសមរម្យ៖ ការញ៉ាំអាហារច្រើន គឺបង្កើនកម្ដៅក្នុងរាងកាយ ព្រោះរាងកាយរបស់អ្នកមានសកម្មភាពកាន់តែខ្លាំង ក្នុងការរំលាយអាហារ។ ផ្ទុយទៅវិញ នៅរដូវនេះ អ្នកអាចញ៉ាំអាហារតិចៗ ប៉ុន្តែញឹកញាប់ ព្រោះការធ្វើបែបនេះ អាចកាត់បន្ថយកម្ដៅក្នុងខ្លួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...