ការសិក្សា ៖ ជំនាញប្រើប្រាស់ AI កំពុងក្លាយជាជំនាញត្រូវការចាំបាច់​គ្រប់តួនាទី និង​ឧស្សាហកម្ម

មនុស្សមានបទពិសោធន៍តិចតួច ប៉ុន្តែមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងអាចប្រកួតប្រជែងជាមួយអ្នកដែលមានបទពិសោធន៍ច្រើន នៅពេលដាក់ពាក្យចូលបម្រើការងារ។ នេះបើយោងតាមការសិក្សាជាលក្ខណៈអន្តរជាតិថ្មីរបស់ ក្រុមហ៊ុន Microsoft និង LinkedIn លើនិន្នាការការងារ និងការជ្រើសរើសបុគ្គលិក ដោយសារការកើនឡើងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។ ការស្រាវជ្រាវក៏បានព្យាករណ៍អំពីការកើនឡើងនៃអ្នកប្រើប្រាស់បច្ចេកវិទ្យា AI ផងដែរ ខណៈដែលទីផ្សារការងារ បាននិងកំពុងឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងសំខាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

របាយការណ៍ប្រចាំឆ្នាំ២០២៤ ដែលមានឈ្មោះថា សន្ទស្សន៍និន្នាការការងារ ដែលបានស្ទង់មតិលើមនុស្ស ៣១,០០០នាក់នៅប្រទេសចំនួន ៣១ និងសិក្សាអំពីនិន្នាការជ្រើសរើសបុគ្គលិករបស់ LinkedIn, Microsoft 365 និងក្រុមហ៊ុន Fortune 500 បានបង្ហាញថា មនុស្ស ៧៥ភាគរយ បាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបំពេញការងារ។ លើសពីនេះ របាយការណ៍បានគូសបញ្ជាក់ថា ៤៦ ភាគរយ នៃពួកគេ បានចាប់ផ្ដើមប្រើក្នុងរយៈពេល ៦ខែចុងក្រោយនេះ។

សមត្ថភាពប្រើបញ្ញាសិប្បនិម្មិត (AI) អាចផ្ដល់ឱកាសការងារកាន់តែខ្ពស់

ការស្រាវជ្រាវបង្ហាញថា ៣/៤ នៃមនុស្ស ដែលបានស្ទង់មតិ​អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅកន្លែងធ្វើការ បង្ហាញថា ៧៨ភាគរយ បានយកឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ផ្ទាល់ខ្លួនរបស់ពួកគេ ទៅកន្លែងធ្វើការ ជាពិសេសនៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។

ការលេចចេញនូវវត្តមានបញ្ញាសិប្បនិម្មិត (AI) បានក្លាយជាឧបករណ៍ ដើម្បីជួយមនុស្សដោះស្រាយបញ្ហាកំណើន និងបរិមាណការងារ ហើយអ្នកចូលរួមស្ទង់មតិ ៦៨ភាគរយ លើកឡើងថា បច្ចេកវិទ្យានេះ ជួយឱ្យពួកគេដោះស្រាយបញ្ហាធ្វើការមិនទាន់ពេលកំណត់យ៉ាងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើន ដែលប្រើបញ្ញាសិប្បនិម្មិត (AI) នៅកន្លែងធ្វើការ បារម្ភថា ការធ្វើបែបនេះ អាចធ្វើឱ្យពួកគេមើលទៅអាចជំនួសបាន ៥៣ភាគរយ ហើយបុគ្គលិក ៤៥ភាគរយ បារម្ភថា បច្ចេកវិទ្យានេះ អាចជំនួសការងាររបស់ពួកគេ។

ក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមកនេះ ការជ្រើសរើសបុគ្គលិក ដែលជាអ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត (AI) បានកើនឡើងរហូតដល់ ៣២ភាគរយ។ ខណៈឥឡូវនេះ អាជីវកម្មកំពុងតែជំរុញការបណ្ដុះបណ្ដាល អ្នកជំនាញមិនមែនបច្ចេកទេសឱ្យចេះប្រើបញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មី ដូចជា ChatGPT និង Copilot ជាដើម។

ពីរភាគបីនៃអ្នកដឹកនាំអាជីវកម្ម ដែលបានចូលរួមស្ទង់មតិ បានលើកឡើងថា ពួកគេនឹងមិនជួលបេក្ខជនគ្មានជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នោះទេ។ ចំណែក ជិតបីភាគបួន បាននិយាយថា ពួកគេនឹងជួលបេក្ខជន ដែលមានបទពិសោធន៍តិច ប៉ុន្តែមានជំនាញបញ្ញាសិប្បនិម្មិត (AI) ជាជាងបេក្ខជន ដែលមានបទពិសោធន៍ច្រើន ប៉ុន្តែមិនមានជំនាញនេះ។ ចំណុចនេះបានបង្ហាញឱ្យឃើញថា ជំនាញប្រើបញ្ញាសិប្បនិម្មិត (AI) គឺជាជំនាញត្រូវការចំបាច់គ្រប់តួនាទី និងឧស្សាហកម្មទាំងអស់។

កំណើននៃអ្នក​ប្រើប្រាស់ AI ជាប្រចាំ

បុគ្គលិកចាប់ផ្ដើមយល់កាន់តែច្បាស់អំពីតួនាទីរបស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការអភិវឌ្ឍអនាគតការងាររបស់ពួកគេ។ មនុស្សច្រើនជាងបីភាគបួន ដែលបានស្ទង់មតិលើសន្ទស្សន៍និន្នាការការងារឆ្នាំ២០២៤ របស់ Microsoft និង LinkedIn មានអារម្មណ៍ថា ការមានជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) គឺជាភាពចាំបាច់ ដែលជួយឱ្យពួកគេអាចបន្តការប្រកួតប្រជែងនៅក្នុងទីផ្សារការងារ។ ពួកគេក៏ចាត់ទុកចំណេះដឹងអំពីបញ្ញាសិប្បនិម្មិត (AI) គឺជាមធ្យោបាយមួយ ដើម្បីឡើងដំណែងលឿនជាងមុន និងពង្រីកឱកាសការងាររបស់គេឱ្យកាន់តែទូលំទូលាយ។ ការស្រាវជ្រាវព្យាករណ៍ថា ការពង្រឹងជំនាញបញ្ញាសិប្បនិម្មិត (AI) មិនថាតាមរយៈការរៀនផ្លូវការ ឬគ្រាន់តែប្រើឧបករណ៍នេះនៅកន្លែងធ្វើការនោះទេ នឹងអាចនាំឱ្យមានការកើនឡើងនូវ “AI power user”។

អ្នកប្រើប្រាស់ថាមពល​ (Power user) គឺជាអ្នក ដែលនាំមុខគេក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ ពួកគេប្រើបច្ចេកវិទ្យានេះច្រើនដង ក្នុងមួយសប្ដាហ៍នៅកន្លែងធ្វើការ ដោយទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសគឺគ្រប់គ្រងចរន្តការងាររបស់គេឱ្យកាន់តែប្រសើរឡើង បង្កើនភាពច្នៃប្រឌិត និងជួយឱ្យពួកគេអាចផ្ដោតលើការងារសំខាន់បានល្អជាងមុន។

តើធ្វើដូចម្តេចដើម្បីក្លាយជាអ្នកប្រើប្រាស់ថាមពល (Power user)?

ការក្លាយខ្លួនជា អ្នកប្រើប្រាស់ថាមពលនៃបញ្ញាសិប្បនិម្មិត (AI power user) គឺជាគន្លឹះដ៏សំខាន់ ដើម្បីអភិវឌ្ឍអាជីពបន្ថែមទៀត។ យោងតាម របាយការណ៍សន្ទស្សន៍និន្នាការការងារឆ្នាំ ២០២៤ បានបង្ហាញពី ទម្លាប់មួយចំនួន ដែលអ្នកអាចអនុវត្ត ៖

  • ពិសោធន៍វិធីប្រើបញ្ញាសិប្បនិម្មិត (AI) តាមរបៀបផ្សេងៗគ្នា ៖ អ្នកប្រើប្រាស់ថាមពល ច្រើនជាង ២/៣ ដែលបានចូលរួមធ្វើការស្ទង់មតិ លើកឡើងថា ពួកគេតែងតែមានទម្លាប់បែបនេះ។
  • តែងតែសួរខ្លួនឯងថា «តើ AI អាចជួយអ្នកបានដោយរបៀបណា?» ៖ អ្នកប្រើប្រាស់ថាមពលជិត ៥០ភាគរយ តែងតែព្យាយាមស្វែងយល់អំពីអ្វីដែល AI អាចចូលរួមចំណែកដោះស្រាយកិច្ចការថ្មីៗរបស់គេ ដោយការចោទជាសំណួរជាប្រចាំ។
  • រៀបចំកាលវិភាគដោយប្រើ AI ៖ អ្នកប្រើប្រាស់ថាមពល ៩ ក្នុងចំណោម ១០នាក់ គឺប្រើប្រាស់ឧបករណ៍ AI ដើម្បីរៀបចំកាលវិភាគការងាររបស់គេ។
  • រៀបចំវិធីធ្វើការជាមួយ AI ដើម្បីសន្សំពេលវេលា ៖ អ្នកប្រើប្រាស់ថាមពល អាចប្រើប្រាស់ AI ដើម្បីធ្វើការងារជាច្រើន រួមមាន ភ្ជាប់ការប្រជុំ វិភាគព័ត៌មាន ឌីហ្សាញមាតិកា បំបែកគំនិត និងទំនាក់ទំនងជាមួយអតិថិជនជាដើម។
  • រៀបចំដំណើរអាជីវកម្មជាមួយ AI ៖ ការស្រាវជ្រាវ បង្ហាញថា អ្នកប្រើប្រាស់ថាមពល ៦៦ភាគរយ បានប្រើ AI ដើម្បីរៀបចំឡើងវិញ ដំណើរការអាជីវកម្ម និងលំហូរការងារក្នុងស្ថាប័នទាំងមូល៕



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...