និន្នាការ ៦ ដែលកំពុងមានឥទ្ធិពលលើអាជីព និងការងារសម័យទំនើប

ពិភពការងារកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហេតុនេះ មាននិន្នាការថ្មីៗជាច្រើន ដែលលេចឡើងជាបន្តបន្ទាប់ ដែលតម្រូវឱ្យអ្នកទទួលយក និងចាប់ផ្ដើមអនុវត្ត ដើម្បីទទួលបានភាពជោគជ័យក្នុងអាជីព។ មិនថាអ្នកកំពុងស្វែងរកការងារ ឡើងតំណែង និងផ្លាស់ប្ដូរអាជីពនោះទេ អ្នកត្រូវតែយល់ដឹងអំពីនិន្នាការនាពេលអនាគត ដែលមានឥទ្ធិពលើអាជីពរបស់អ្នក។

យោងតាមការស្រាវជ្រាវជាច្រើន បានបង្ហាញថា មាននិន្នាការសំខាន់ៗចំនួន ៦ ដែលកំពុងកំណត់ពីអនាគតនៃការបំពេញការងាររបស់មនុស្ស, ហើយបុគ្គលិកសម័យថ្មី ត្រូវយល់ដឹង និងរៀបចំខ្លួន ដើម្បីសម្របទៅនឹងការផ្លាស់ប្ដូរឥតឈប់ឈរនេះ។

១. បច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្ម ៖ និន្នាការជាក់ស្តែងបំផុតមួយ ដែលនឹងជះឥទ្ធិពលលើជំនាញ និងអាជីពរបស់អ្នក គឺការរីកចម្រើននៃបច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្មនៅគ្រប់វិស័យ និងទិដ្ឋភាពទាំងអស់នៃការរស់នៅរបស់មនុស្ស។ បច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្ម អាចបង្កើតឱកាសថ្មីៗ ប៉ុន្តែក៏បង្ករជាបញ្ហាប្រឈម និងហានិភ័យសម្រាប់បុគ្គលិកដូចគ្នាដែរ ព្រោះបុគ្គលិកត្រូវតែអភិវឌ្ឍជំនាញ និងសម្របតាមការផ្លាស់ប្ដូរជានិច្ច។ ចំណេះដឹងបច្ចេកវិទ្យាសំខាន់ៗ ដែលបុគ្គលិកត្រូវពង្រឹងមានដូចជា ការយល់ដឹងផ្នែកទិន្នន័យ ការសរសេរកូដ សុវត្ថិភាពតាមអ៊ីនធឺណិត និងបច្ចេកវិទ្យាក្លោដ (Cloud computing)។ ដូច្នេះ ការបន្តរៀនសូត្រពេញមួយជីវិត គឺជាសមត្ថភាពសំខាន់សម្រាប់បុគ្គលិក និងអ្នកធ្វើការគ្រប់វិស័យទាំងអស់។

២. របៀបធ្វើការពីចម្ងាយ ដែលអាចបត់បែនបាន ៖ និន្នាការមួយទៀត ដែលនឹងប៉ះពាល់ដល់ជំនាញ និងអាជីពរបស់អ្នក គឺការផ្លាស់ប្តូរទៅរកការបំពេញការងារ​ពីចម្ងាយ និងមានលក្ខណៈបត់បែន ជាពិសេសនៅពេលមានវិបត្តិ កូវីដ-១៩ ។ របៀបធ្វើការថ្មីនេះ ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជា ស្វ័យភាព ផលិតភាព និងតុល្យភាពជីវិត ប៉ុន្តែទាមទារឱ្យមានជំនាញ និងសមត្ថភាពខ្ពស់ ដែលអាចធ្វើការខុសបីរបៀបធ្វើការបែបប្រពៃណី។ ដើម្បីជោគជ័យ លើការបំពេញការងារប្រភេទនេះ អ្នកត្រូវពង្រឹងជំនាញទំនាក់ទំនង ការសហការ និងសមត្ថភាពគ្រប់គ្រងខ្លួនឯង។ ជាពិសេស ត្រូវចេះសម្របខ្លួន អត់ធ្មត់ និងមានភាពច្នៃប្រឌិត នៅពេលប្រឈមមុខនឹងបញ្ហា។

៣. ភាពចម្រុះ និងបរិយាប័ន្ន ៖ ចំណុចនេះ គឺសំដៅលើការទទួលស្គាល់ និងគោរពភាពចម្រុះនៃទស្សន ប្រវត្តិ អត្តសញ្ញាណ និងបទពិសោធន៍ របស់មិត្តរួមការងារ បុគ្គលិក និងអតិថិជនរបស់យើងម្នាក់ៗ ។ ភាពចម្រុះ និងបរិយាប័ន្ន ជំរុញឱ្យមានការបង្កើតថ្មី ភាពច្នៃប្រឌិត និងបង្កើនផលិតភាព ប៉ុន្តែទាមទារឱ្យបុគ្គលិក មានជំនាញច្បាស់លាស់ និងអាកប្បកិរិយា ដែលមានការយល់ដឹង ការគោរព និងគួរឱ្យទុកចិត្ត។ ដើម្បីធ្វើឱ្យកន្លែងការងារ ដែលមានភាពចម្រុះ និងបរិយាប័ន្ន ទទួលបានភាពជោគជ័យ អ្នកត្រូវអភិវឌ្ឍការយល់ដឹងផ្នែកវប្បធម៌ ការយល់ពីអារម្មណ៍អ្នកដទៃ និងបញ្ញាផ្នែកអារម្មណ៍។ ជាមួយគ្នានេះ អ្នកត្រូវតែជាបុគ្គល ដែលចង់ចេះចង់ដឹង មានចិត្តទូលាយ និងគោរពឱ្យតម្លៃលើ គំនិត និងទស្សនៈចម្រុះ។

៤. ការអភិវឌ្ឍប្រកបដោយចីរភាព ៖ និន្នាការនេះ សំដៅដល់ការប្ដេជ្ញាចិត្ត និងសកម្មភាពធុរកិច្ច ក្នុងការដោះស្រាយបញ្ហា បរិស្ថាន បញ្ហាសង្គម និងសីលធម៌ ដែលប៉ះពាល់ដល់ភាគីពាក់ព័ន្ធ និងសង្គមទាំងមូល។ សកម្មភាពនេះ នឹងបង្កើតកេរ្តិ៍ឈ្មោះ គុណតម្លៃ និងកិត្តិយស សម្រាប់ធុរជន ប៉ុន្តែទាមទារឱ្យមានជំនាញ និងគំនិត ដែលស៊ីគ្នាជាមួយនឹងបញ្ហាជាក់ស្ដែង ដែលមានក្នុងសង្គម។ ខណៈអ្នកអភិវឌ្ឍត្រូវពូកែពិចារណា ដោះស្រាយបញ្ហា មានគំនិតច្នៃប្រឌិត ភាពសកម្ម ទំនួលខុសត្រូវ និងក្រមសីលធម៌ក្នុងការបំពេញការងារ ឬធ្វើអាជីវកម្ម។

៥. យីហោផ្ទាល់ខ្លួន និងការបង្កើតបណ្ដាញ ៖ និន្នាការទីប្រាំ ដែលជះឥទ្ធិពលលើជំនាញ និងអាជីពរបស់អ្នក គឺការកើនឡើងនៃការកសាងស្លាកយីហោផ្ទាល់ខ្លួន និងការបង្កើតបណ្ដាញ នៅក្នុងបរិយាកាស និងទីផ្សារការងារ ដែលមានការប្រកួតប្រជែងខ្ពស់។ ការកសាងស្លាកយីហោផ្ទាល់ខ្លួន និងបណ្ដាញ គឺសំដៅដល់ ដំណើរការ និងសកម្មភាព ក្នុងការបង្កើត និងបង្ហាញជំនាញ គុណតម្លៃ សមត្ថភាព និងសក្តានុពលរបស់អ្នក ទៅកាន់ អ្នកគ្រប់គ្រង អតិថិជន និងដៃគូសហការ។ សកម្មភាពនេះ អាចជួយឱ្យអ្នកក្លាយជាបុគ្គលលេចធ្លោ តាមរយៈការបង្ហាញភាពខ្លាំង និងការបង្កើតទំនាក់ទំនង ដែលជំរុញការអភិវឌ្ឍអាជីពឱ្យកាន់តែឆាប់រហ័ស។ ដើម្បីងាយស្រួល កសាងស្លាកយីហោផ្ទាល់ខ្លួន និងបណ្ដាញ អ្នកត្រូវអភិវឌ្ឍជំនាញទំនាក់ទំនង ការធ្វើទីផ្សារ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាមួយគ្នានេះ អ្នកត្រូវមានភាពច្បាស់លាស់ ទំនុកចិត្ត និងយុទ្ធសាស្ត្រ ជាចាំបាច់។

៦. ការរៀនសូត្រពេញមួយជីវិត និងការអភិវឌ្ឍអាជីព ៖ សកម្មភាពនេះ សំដៅលើដំណើរការបន្ត និងដឹកនាំខ្លួនឯង ដើម្បីសិក្សា រៀនសូត្រ ចំណេះដឹង ជំនាញ និងសមត្ថភាពថ្មីៗ ដែលជួយឱ្យអ្នករីកចម្រើន ទាំងជីវិតផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ ការសិក្សាពេញមួយជីវិត អាចជួយអ្នកសម្របខ្លួននឹងកាលៈទេសៈជីវិត ពង្រឹងសមត្ថភាព និងសម្រេចគោលដៅអាជីពរបស់អ្នក។ ដើម្បីក្លាយជាបុគ្គល ដែលមានសមត្ថភាពសិក្សាពេញមួយជីវិត អ្នកត្រូវមានភាពរហ័សរហួនក្នុងការសិក្សា ចង់ចេះចង់ដឹងរឿងថ្មីៗ និងមានចិត្តទូលាយទទួលយកយោបល់អ្នកដទៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...