អ្នក​រស់រានមានជីវិតពីរបបខ្មែរក្រហម ជាង៨ពាន់នាក់ទទួលបានសេវាពិនិត្យ និង​ថែទាំសុខភាពពីគម្រោង​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

គម្រោង “ការលើក​កម្ពស់​សិទ្ធិ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាពអ្នក​រស់រាន​មានជីវិត​ពី​របបខ្មែរក្រហម” របស់មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កំពុងតែប្រមូលរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម​ពីអ្នក​រស់រានមានជីវិត​ពីរបបខ្មែរក្រហមចំនួន​ជាង៦ម៉ឺននាក់ ហើយ​ក្នុង​ចំណោម​នោះ មានជាង៨ពាន់នាក់​កំពុងទទួល​បាន​សេវាពិនិត្យ និង​ចូលរួម​កម្មវិធី​អប់រំថែទាំសុខភាព​ពីគ្រូពេទ្យជំនាញ។

លោកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មានប្រសាសន៍ថា បើ​យោង​តាម​ស្ថិតិ មានអ្នក​រស់រាន​មានជីវិត​ពីរបបខ្មែរ​ក្រហម​ប្រមាណជា៥លាននាក់ ហើយ​ក្នុងចំណោម​៥លាននាក់ គឺមានអ្នក​ដែលបានឆ្លង​កាត់សង្រ្គាម​រហូត​ដល់ទៅ២ជំនាន់ គឺសង្រ្គាម​វៀតណាម និង​សម័យ​ខ្មែរក្រហម។ បច្ចុប្បន្នភាគច្រើន​នៃអ្នក​ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម គឺកំពុង​រស់នៅ​តាមទីជនបទដាច់ស្រយាល ដែលប្រឈម​នឹង​ការ​ទទួល​បាន​នូវ​សេវាសង្គម និង​សុខភាព ។ ដោយ​មើលឃើញ​ពី​បញ្ហា​ទាំងនេះ ទើបមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានបង្កើតគម្រោង “ការលើក​កម្ពស់​សិទ្ធិ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាពអ្នក​រស់រាន​មានជីវិត​ពី​របបខ្មែរក្រហម” ដែលជា​ផ្នែកមួយ នៃគម្រោង​ការ​អប់រំ ស្រាវជ្រាវ​អំពីប្រល័យពូជសាសន៍​នៅ​កម្ពុជា ហើយ​បន្ថែម​ដោយ​ផ្តោត​លើសុខភាពមួយ​ទៀត។

តាមលោកស្រី ហ្វារីណា គម្រោងមួយនេះ គឺលើក​កម្ពស់​ការ​ចងចាំ​របស់អ្នក​រស់រាន​មានជីវិត​ពីរបបខ្មែរក្រហម ដោយផ្តោត​ទៅលើការ​ប្រមូលសាច់រឿង ដែល​មានយុវជនស្ម័គ្រចិត្តជាង៣ពាន់នាក់​ជួយ​នៅក្នុងកិច្ចការនេះ។ យុវជនស្ម័គ្រចិត្ត​​ដែលមាន​វ័យ​ប្រមាណពី១៨ ទៅ២៥ឆ្នាំទាំងនោះ ត្រូវ​បានជ្រើសរើស​នៅ​តាមមូលដ្ឋានតែម្តង ដើម្បី​ឱ្យ​ពួកគេ​អាច​ចូលរួមចំណែក​ក្នុងការងារប្រវត្តិសាស្រ្ត ការងារ​សុខភាព ការងារសង្គម ហើយផ្តល់​មក​ឱ្យ​សហគមន៍​របស់ពួកគេវិញ ។ ទន្ទឹមនឹងនេះ យុវជនទាំងនោះ​ក៏​អាច​រៀនសូត្រ​អំពីរឿងរ៉ាវ និងពង្រឹងភាពជាអ្នកដឹកនាំរបស់គេ​នៅ​តាម​សហគមន៍​ផងដែរ។

តើអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​កំពុងជួបនូវ​បញ្ហាសុខភាពអ្វីខ្លះ?

ការនិយាយរឿងរ៉ាវពីអតីតកាលក្នុងរបបខ្មែរក្រហម ប្រៀបដូចជា​ការ​គាស់រំលើងមកវិញនូវរឿងរ៉ាវឈឺចាប់របស់អ្នក​រស់រានមានជីវិតពីរបបខ្មែរក្រហម ។ តែបើតាម​លោកស្រី ហ្វារីណា ពួកគាត់អាច​នឹងមានការពិបាក ឬឈឺចាប់បន្តិចបន្តួច ប៉ុន្តែបន្ទាប់ពីនោះ គាត់​នឹង​មានអារម្មណ៍​ធូរស្បើយខ្លាំង ហើយ​ជំរុញ​ឱ្យ​គាត់​ចង់និយាយរឿងហ្នឹង។

តាមការ​ស្រាវជ្រាវ និង​អង្កេត​របស់មជ្ឈមណ្ឌល​ឯកសា​រកម្ពុជា អ្នក​ដែល​រស់រានមានជីវិតពីរបបខ្មែរក្រហម ពួកគាត់​បានជួប​នូវ​បញ្ហា​ប៉ះទង្គិច​ផ្លូវចិត្ត​មួយ​ចំនួន ហើយ​ជាមួយ​គ្នានេះ ពួកគាត់​ក៏​កំពុង​ប្រឈមនឹង​ជំងឺ១០យ៉ាង ដូចជា​ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺផ្លូវចិត្ត ក៏​ដូចជា​ជំងឺបេះដូងជាដើម។ តែយ៉ាងណា​មជ្ឈមណ្ឌល​ឯកសារកម្ពុជា បានធ្វើការងារនេះ​ជាមួយ​អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌ ឬហៅកាត់ថា TPO ដើម្បីផ្តល់ជូន​ការ​ពិនិត្យ​សុខភាពដល់មូលដ្ឋាន ឬពួកគាត់អាចអញ្ជើញ​ទៅ​កាន់គ្លីនិក​ដៃគូ ដើម្បីពិនិត្យសុខភាពជាប្រចាំយ៉ាង​ហោចណាស់ឱ្យបានម្តងក្នុងមួយឆ្នាំ។

បើទោះបីជាគម្រោង “ការលើក​កម្ពស់​សិទ្ធិ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាពអ្នក​រស់រាន​មានជីវិត​ពី​របបខ្មែរក្រហម” ត្រូវ​បានអនុវត្ត​រយៈពេល​៤ឆ្នាំហើយ​ក្តី តែគម្រោងមួយនេះ​នឹង​មិន​បញ្ចប់ត្រឹម​នេះ​ទេ ដោយ​​បើតាម​ប្រសាសន៍របស់លោកស្រី សូ ហ្វារីណា ជាគោលដៅ​របស់មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹងធ្វើការពង្រីកគម្រោងនេះឱ្យបានតាមតំបន់ផ្សេងៗទៀតនៅទូទាំងប្រទេស ព្រោះ​អ្នក​ដែល​រស់រានមានជីវិតពីរបបខ្មែរក្រហម​ដែលមាន​អាយុ​ច្រើនជាង៥០ឆ្នាំជាច្រើនទៀត​ពួកគាត់​កំពុងប្រឈម​នឹង​ជំងឺ ក៏​ដូចជា​បញ្ហាផ្សេងៗ។ «…យើងចង់ធ្វើ​ឱ្យ​អស់ចិត្ត បានផ្តល់ផលប្រយោជន៍​ដល់ពួកគាត់ ហើយ​អ្នកស្ម័គ្រចិត្ត​ក៏ទទួលបានសាច់រឿង និងព័ត៌មានសំខាន់ៗពីអ្នក​រស់រានមានជីវិតផងដែរ»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...