បច្ចេកទេសបង្កើតទំនុកចិត្តខ្លួនឯងពេលនិយាយជាមួយមនុស្សដែលមានឥទ្ធិពល

ក្នុងជីវិតការងារ និងសង្គម មនុស្សភាគច្រើនមិនអាចជៀសផុតពីការប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលមានឥទ្ធិពល ឬមានឋានៈខ្ពស់ជាងខ្លួននោះទេ។ ដើម្បីឱ្យការប្រាស្រ័យទាក់ទងនោះមានប្រសិទ្ធភាព និងក្លាយជាឱកាស, ការត្រៀមខ្លួន ស្វែងយល់អំពីភាគីម្ខាងទៀត គឺជាគន្លឹះសំខាន់ក្នុងការបង្កើតទំនុកចិត្ត ពេលនិយាយជាមួយមនុស្សមានឥទ្ធិពល។

បើតាមរយៈគេហទំព័រ Fastcompany បានបង្ហាញគន្លឹះចំនួន ៥ ដែលអ្នក​អាច​ប្រើប្រាស់ ប្រសិន​បើ​មិន​ទាន់​មានទំនុក​ចិត្ត​ក្នុង​ការ​និយាយជាមួយ​មនុស្ស​ដែលមាន​ឥទ្ធិពល ៖

១. ស្រាវជ្រាវព័ត៌មាន​ ៖ ការស្រាវជ្រាវបន្ថែមអំពីព័ត៌មានមួយចំនួន ដែលអាចធ្វើបានតាមរយៈអ៊ីនធឺណិត ឬការសាកសួរ មុនពេលជួបមនុស្ស ឬក៏ការប្រជុំណាមួយ ប្រៀបដូចជាការរៀបចំកិច្ចប្រជុំមួយដ៏មានប្រសិទ្ធភាពដូច្នោះដែរ។ ការបង្ហាញខ្លួនទៅកាន់បុគ្គលដែលមានឥទ្ធិពល ចាំបាច់ត្រូវត្រៀមឱ្យហើយពាក់ព័ន្ធនឹងប្រធានបទដែលគ្រោងនឹងជជែក និងព័ត៌មានដែលអាចចែករំលែកបាន ឬមិនបាន និងព័ត៌មានអ្វីខ្លះដែលពុំចាំបាច់។

២. បង្ហាញការគោរព ៖ គ្រប់គ្នាសមនឹងទទួលបានការគោរព តែរបៀបនៃបង្ហាញការគោរព ហាក់មានភាពខុសគ្នា ហើយផ្តល់ការគោរពចំពោះបុគ្គលដែលមានឥទ្ធិពល ធ្វើឡើងតាមរយៈសកម្មភាពដូចជាការគោរពពេល និងការស្វែងយល់អំពីភាគីម្ខាងទៀតទុកជាមុន ឬក៏ការស្គាល់ពីស្នាដៃ និងបង្ហាញពីក្ដីសរសើរ និងអ្វីដែលលោកអ្នកពេញចិត្ត ក៏ជាការបង្ហាញការគោរពមួយផ្នែកដែរ។

៣. ជ្រើសរើសយកតែចំណុចសំខាន់មកជជែក ៖ ក្រៅពីការស្រាវជ្រាវ និងការគោរពគ្នា ការនិយាយឱ្យចំណុចដែលត្រូវធ្វើការជាមួយគ្នា ឬអ្វីដែលចង់ដឹងពីភាគីម្ខាងទៀត សុទ្ធសឹងតែជាចំណុចសំខាន់ក្នុងការបង្កើតទំនុកចិត្តពេលនិយាយជាមួយភាគីដែលមានឥទ្ធិពល ទោះបីជាសមត្ថភាពមានគម្លាតពីគ្នា តែការគិតគូរអំពីប្រធានបទ​ និងការត្រៀមសំណួរទុកជាមុនបានរួមចំណែកឱ្យការប្រាស្រ័យទាក់ទងជាមួយមនុស្សមានឥទ្ធិពលកាន់តែមានប្រសិទ្ធភាព។

៤. បង្កើនចំណេះដឹងខ្លួនឯង ៖ មិនថាភាគីម្ខាងទៀតមានឥទ្ធិពល ឬក៏កម្រិតចំណេះដឹងបែបណានោះទេ ពួកគាត់ក៏ត្រូវការគំនិតចម្រុះ និងការផ្លាស់ប្តូរគំនិតដូចគ្នាដែរ ដូច្នេះការបង្កើនចំណេះដឹង ការចម្រាញ់យកព័ត៌មានសំខាន់ៗ ដើម្បីការពារគំនិតផ្ទាល់ខ្លួន ឬក៏ការបង្ហាញហេតុផលដែលមានភាពសម្បូរបែបគឺជាសកម្មភាពដែលគួរអនុវត្តន៍ជាប្រចាំ។

៥. ការប្រើប្រាស់ពាក្យពេចន៍ ៖ ជ្រើសរើសពាក្យដែលត្រូវនឹងអត្ថន័យ និងជៀសវាងការប្រើប្រាស់ពាក្យដែលធ្វើឱ្យការនិយាយស្តីមានភាពមិនច្បាស់លាស់ដូចជា ប្រហែល ស្រមៃ អាចនឹង រួមទាំងសម្លេងរំខានដទៃទៀត ដោយនិយាយជំនួសមកវិញនូវការប្រើពាក្យឱ្យច្បាស់ៗ ជាឧទាហរណ៍បើនិយាយអំពីពេលវេលា គួរបញ្ជាក់ផងដែរថា ម៉ោងប៉ុន្មាន ឬនាទីប៉ុន្មាន? នៅពេលព្រឹក ឬពេលរសៀលជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *