AI នឹងបង្កើនគុណតម្លៃ ផលិតភាព និងប្រសិទ្ធភាពការងាររបស់បុគ្គលិក និងស្ថាប័ន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការសិក្សារបស់ក្រុមហ៊ុន PwC បានបង្ហាញថា បញ្ញាសិប្បនិម្មិត (AI) អាចជំរុញការបង្កើតតម្លៃសម្រាប់ស្ថាប័ន បុគ្គលិក និងសេដ្ឋកិច្ច ។ បច្ចុប្បន្ន បច្ចេកវិទ្យានេះ កំពុងជួយបុគ្គលិក និងស្ថាប័ននានា ក្នុងការបង្កើតឱកាសថ្មីៗ និងសម្រេចកិច្ចការឱ្យបានច្រើនជាងមុន។ លើសពីនេះ ការវិវឌ្ឍនេះ មិនធ្វើឱ្យតម្រូវការការងារថយចុះនោះទេ ប៉ុន្តែមនុស្សប្រហែលជាមានតម្រូវការកាន់តែខ្លាំង ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)។

ការស្ទង់មតិនាយកប្រតិបត្តិប្រចាំឆ្នាំចុងក្រោយបំផុតរបស់ Pwc បង្ហាញថា CEO ភាគច្រើន (៧០ភាគរយ) រំពឹងថា បញ្ញាសិប្បនិម្មិត (AI) នឹងផ្លាស់ប្ដូររបៀប ដែលក្រុមហ៊ុនរបស់គេបង្កើតតម្លៃ។ ទន្ទឹមនឹងនេះ ៨២ភាគរយ និយាយថា បញ្ញាសិប្បនិម្មិត​ (AI) បានកើនឡើង ឬមិនបានធ្វើឱ្យផ្លាស់ប្ដូរចំនួនបុគ្គលិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ។

ផ្ទុយទៅវិញ បញ្ញាសិប្បនិម្មិត (AI) កំពុងអភិវឌ្ឍសមត្ថភាពក្រុមហ៊ុន ក្នុងការអនុវត្តការងារប្រកបដោយភាពឆ្លាតវៃ និងទទួលបានព័ត៌មានច្រើន លឿនរហ័ស ព្រមទាំងជួយឱ្យស្ថាប័ន អាចកសាងអាជីវកម្មក្នុងទម្រង់ថ្មី ជាមួយនឹងគុណតម្លៃជាច្រើន។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺលើសពី Chatbot វាអាចធ្វើបដិវត្តន៍សកម្មភាពណាមួយ ដែលទាក់ទងនឹងគំនិត ឬការសម្រេចចិត្ត, ជួយឱ្យអាជីវកម្មអាចផ្ដល់នូវផលិតផល និងសេវាកម្មដែលមានគុណតម្លៃខ្ពស់ ហើយមនុស្សមិនអាចធ្វើបាន នៅដំណាក់កាលគ្មានបញ្ញសិប្បនិម្មិត (AI)។

វិនិយោគិនក៏បានឃើញពីសក្តានុពលរបស់ បញ្ញាសិប្បនិម្មិត (AI)។ វិនិយោគិន ២ ភាគ ៣រំពឹងថា AI នឹងជំរុញផលិតភាពការងារបុគ្គលិករបស់ខ្លួន ក្នុងរយៈពេល ១២ខែបន្ទាប់ពីពួកគេវិនិយោគទៅលើបច្ចេកវិទ្យានេះ។

ងាកទៅមើលទស្សនៈរបស់និយោជិត បុគ្គលិក ៤នាក់ ក្នុងចំណោម៥នាក់ ដែលប្រើ បញ្ញាសិប្បនិម្មិត (AI) ប្រចាំថ្ងៃរំពឹងថា បច្ចេកវិទ្យានេះ នឹងជួយពួកគេគ្រប់គ្រងពេលវេលានៅកន្លែងធ្វើការបានល្អជាងមុន។

ការស្រាវជ្រាវបានបង្ហាញថា បុគ្គលិកកាន់តែច្រើនរំពឹងថា AI នឹងមានផលវិជ្ជមាន ច្រើនជាងផលអវិជ្ជមានលើតួនាទីរបស់ពួកគេ ព្រោះបច្ចេកវិទ្យានេះ ជួយពួកគេបានច្រើន​​ រាប់ចាប់តាំងពីការរៀនជំនាញថ្មី រហូតដល់ការគិតអំពីការងារច្នៃប្រឌិត។ ពាក់កណ្ដាលនៃបុគ្គលិក ដែលប្រើបច្ចេកវិទ្យា AI រំពឹងថា បច្ចេកវិទ្យានេះ នឹងជួយពួកគេឱ្យទទួលបានប្រាក់ខែខ្ពស់ជាងមុន។ បុគ្គលិក ដែលបានចូលរួមស្ទង់មតិបង្ហាញការយល់ឃើញថា AI បានជួយលើកកម្ពស់តម្លៃរបស់ពួកគេ ព្រោះផលិតភាពការងារល្អប្រសើរ និងមានគុណភាព។

យ៉ាងណាក៏ដោយ ដើម្បីពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យានេះ មនុស្សត្រូវមានទម្លាប់ចង់ចេះ ចង់ដឹង ចូលចិត្តពិសោធន៍អ្វីដែលថ្មី មានចំណូលចិត្តលើការបង្កើតថ្មី បើកចិត្តទទួលស្គាល់ថា AI អាចធ្វើឱ្យការងាររីករាយជាងមុន និងអាចជួយឱ្យពួកគេឆ្ពោះទៅរកគោលដៅ ដែលខ្លួនចង់សម្រេចបានឆាប់រហ័ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា