អ្នកបង្កើតមាតិកា ហាវ ហ៊ាង ៖ ៤ចំណុចជួយយុវជនជំនះឧបសគ្គដើម្បីសម្រចគោលដៅជីវិត

យុវជនភាគច្រើនតែងមានក្ដីស្រមៃ និងគោលបំណងចង់ធ្វើអ្វីមួយនៅថ្ងៃអនាគត ប៉ុន្តែពួកគេមិនដឹងថា ត្រូវធ្វើដោយរបៀបណា។ ទន្ទឹមគ្នានេះ ដើម្បីអាចសម្រេចគោលដៅជីវិតបានក៏មិនមែនជារឿងលំបាករហូតមិនអាចធ្វើបានឡើយ ឱ្យតែយុវជនមានឆន្ទៈពិតប្រាកដ។ យុវជន ហាវ ហ៊ាង ជាសិស្សថ្នាក់ទី១២ និងជាអ្នកបង្កើតមាតិកាដ៏មានប្រជាប្រិយភាពមួយរូបនៅលើបណ្តាញសង្គម បានចែករំលែកគន្លឹះមួយចំនួនដើម្បីជួយយុវជនជំនះឧបសគ្គដើម្បីសម្រចគោលដៅជីវិត។

ខាងក្រោមនេះ ជាគន្លឹះមួយចំនួនជួយយុវជនជំនះឧបសគ្គដើម្បីសម្រចគោលដៅជីវិត រួមមាន៖

១. ហ៊ានដាក់គោលដៅ ៖ ការដាក់គោលដៅពិតជាមានសារៈសំខាន់ខ្លាំងក្នុងជីវិត។ មុនពេលកំណត់គោដៅអ្វីមួយ យើងអាចកំណត់នៅក្នុងខួរក្បាលរួចជាស្រេច ហើយសង្ឃឹថា គោលដៅនោះនឹងសម្រេចជោគជ័យ។ នៅពេលដែលយើងគិតរឿងល្អៗ មានគោលដៅដែលអាចសម្រេចបាន នឹងនាំឱ្យយើងខំប្រឹងប្រែងធ្វើដោយមិនខ្លាចនឿយហត់។ ទន្ទឹមនឹងនេះ នៅពេលយើងមានគោលដៅចង់ធ្វើអ្វីមួយ មិនប្រាកដថាមានអ្នកគាំទ្រនោះឡើយ។ ផ្ទុយទៅវិញ បើទោះជាគ្មានអ្នកគាំទ្រ ហើយមិនមានការនិយាយលើកទឹកចិត្តពីមនុស្សជុំវិញខ្លួនក៏ដោយ យើងត្រូវតែហ៊ានធ្វើ បញ្ចេញសកម្មភាព ដើម្បីសម្រេចគោលដៅនោះ។

២. ហ៊ានធ្វើ ៖ ដើម្បីអាចសម្រេចគោលដៅដែលយើងចង់ធ្វើ ចាំបាច់ត្រូវតែហ៊ានធ្វើ ដោយមិនខ្វល់ខ្វាយអំពីពាក្យសម្ដីរបស់អ្នកនៅជុំវិញខ្លួន។ ទន្ទឹមគ្នានេះ នៅពេលយើងលះបង់ក្នុងការធ្វើអ្វីមួយបានទទួលលទ្ធផលល្អ នឹងនាំឱ្យយើងកាន់តែមានកម្លាំងចិត្តបន្តធ្វើទៅមុខ។ ជាពិសេស យើងអាចសម្រេចលទ្ធផលល្អបាន ក៏ចាំបាច់ត្រូវមានការចូលរួមពីមនុស្សជុំវិញខ្លួន។

«កាលពីរៀនថ្នាក់ទី៩​ ខ្ញុំបានខ្ចីទូរស័ព្ទរបស់ម៉ាក់យកមករៀនថតវីដេអូ ហើយបានបង្ហោះវីដេអូដំបូងបំផុត វាធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងព្រោះអាចសម្រេចគោលដៅរបស់ខ្លួន។»  

យុវជន ហាវ ហ៊ាង ជាសិស្សថ្នាក់ទី១២ និងជាអ្នកបង្កើតមាតិកា

៣. ហ៊ានសុំជំនួយ ៖ នៅពេលយើងហ៊ានធ្វើ និងចង់សម្រេចគោលដៅអ្វីមួយ គឺចាំបាច់ត្រូវហ៊ានសុំជំនួយផងដែរ ដោយសារយើងមិនអាចចេះធ្វើកិច្ចការទាំងអស់តែម្នាក់ឯងបានឡើយ។ ដូច្នេះ ប្រសិនជាស្ថិតក្នុងស្ថានមួយដែលខិតខំធ្វើអស់សមត្ថភាពហើយមិនទទួលបានផល គឺត្រូវតែក្លាហានសុំជំនួយពីគ្រួសារ មិត្តភក្ដិ និងមនុស្សជំវិញខ្លួន។

៤. ហ៊ានទទួលយក ៖ នៅពេលគោលដៅរបស់យើងអាចចម្រេចចេញជារូបរាងបាន វាក៏អាចជួបបញ្ហាប្រឈមជាច្រើនផងដែរ។ ដូច្នេះ យើងត្រូវតែហានទទួលយកថា គោលដៅដែលយើងចង់សម្រេចអាចជួបការលំបាកបែបនេះ។

ដូច្នេះសរុបជារួម ប្រសិនបើយុវជនចង់សម្រេចអ្វីមួយ ត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ បន្ទាប់មក ត្រូវក្លាហានធ្វើដោយមិនខ្វល់ពីពាក្យសម្ដីរិះគន់របស់អ្នកដទៃ។ ត្រូវចេះសុំជំនួយពីមនុស្សជុំវិញខ្លួនពេលណាត្រូវការជំនួយចាំបាច់ និងចេះទទួលយកចំណុចខ្វះខាត និងកែប្រែឱ្យល្អឡើងវិញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)