សម្តេចតេជោ ៖ វឌ្ឍនភាព នៃវិស័យអប់រំ គឺឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ប្រទេសជាតិ

ភ្នំពេញ – នៅ​ក្នុងពិធីប្រគល់សញ្ញាបត្រ​ជូន​ដល់និស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត៥ពាន់នាក់ នាព្រឹក​ថ្ងៃទី១ ខែមីនា ឆ្នាំ​២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​មោទនភាព នៃវឌ្ឍនភាព វិស័យ​សិក្សា​ធិការ ការ​បណ្តុះបណ្តាលធនធាន​មនុស្ស ហើយថា វឌ្ឍនភាពនេះ គឺឆ្លុះបញ្ចាំង​ពីការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​ប្រទេស​ជាតិ​យើង។

សម្តេចតេជោបាន​រម្លឹងថា កាលពីឆ្នាំ​១៩៧៥ អ្នក​ដែលមាន​បញ្ញាបត្រ គឺមាន​ចំនួនតិចតួចណាស់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ និស្សិត​ដែល​មានបរិញ្ញាបត្រគឺមានកាន់តែច្រើន, ក្នុងនោះ ក៏​មានបរិញ្ញាបត្ររង បរិញ្ញាបត្រជាន់ខ្ពស់ ហើយ​ក៏​មានអ្នករៀនដល់ថ្នាក់បណ្ឌិត ព្រមជាមួយ​នឹង​ប្រជាជន​កាន់តែច្រើនទទួលបាន​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បីជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

“ដំណាក់កាលសេដ្ឋកិច្ច នៃចំណេះដឹង គឺជាដំណាក់កាលដែលមានការចាំបាច់ត្រូវ​បណ្តុះបណ្តាលធនធានមនុស្ស “

ជាមួយ​គ្នានេះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏​បានបញ្ជាក់ដែរថា កម្ពុជា​កំពុង​តែជំរុញ​ការវិនិយោគ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ទាំងរឹង និង​ទន់ ក្នុងនោះ​ធនធាន​មនុស្ស​ ក៏​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែកទន់​ដែលត្រូវ​យកចិត្តទុកដាក់ ។ សម្តេចបន្តថា យើង​មិន​ខ្លាច​ជាមួយ​ការ​ចំណាយ​ដើមទុន​សម្រាប់ការវិនិយោគ​លើ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្សនោះទេ ព្រោះថា ផល​ដែលត្រឡប់​មក​វិញ គឺធំធេងណាស់ ដូចជា​ការ​បង្កើតចំណេះដឹង​សម្រាប់​យុវជន យុវនារី និងប្រជាពលរដ្ឋ ដែលវា​ជាផលចំណេញ​ខាងសេដ្ឋកិច្ច សង្គម សម្រាប់​ការ​អភិវឌ្ឍជាតិ។

សម្តេចតេជោ​នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ភាពធន់របស់សេដ្ឋកិច្ច នៃប្រទេសមួយ គឺមិន​មែន​ផ្អែក​លើ​ប្រាក់ចំណូល​ម្តងម្កាលនោះទេ តែវាគឺផ្អែក​លើចំណេះដឹង ហើយថា ដំណាក់កាលណាក៏ដោយ គឺធនធានមនុស្សបានបង្កើត​ឡើង​នូវ​ទ្រព្យសម្បត្តិ ដែល​មិន​អាច​មើលរំលង​បានទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...