ដាណឺម៉ាក គ្រោងហាមឃាត់កុមារអាយុក្រោម ១៥ ប្រើបណ្ដាញសង្គម

រដ្ឋាភិបាលដាណឺម៉ាកបានប្រកាសពីកិច្ចព្រមព្រៀងនយោបាយមួយ ដើម្បីហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ ចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។

កិច្ចព្រមព្រៀងនេះបានធ្វើឡើងកាលពីសប្តាហ៍មុន ដឹកនាំដោយ ក្រសួងឌីជីថលូបនីយកម្ម ដោយ​នឹងកំណត់អាយុសម្រាប់ការចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែផ្តល់សិទ្ធិដល់ឪពុកម្ដាយមួយចំនួនក្នុងការគ្រប់គ្រង បន្ទាប់ពីការវាយតម្លៃជាក់លាក់មួយ ដើម្បីផ្ដល់ការយល់ព្រមឱ្យកូនៗរបស់ពួកគេចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ចាប់ពីអាយុ១៣ឆ្នាំ។

វិធានការនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយរបស់រដ្ឋាភិបាលក្នុងសហភាពអឺរ៉ុប ដើម្បីដោះស្រាយកង្វល់អំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងចំណោមក្មេងជំទង់ និងកុមារតូចៗ ដែលបានធ្វើឱ្យមានការព្រួយបារម្ភនៅតំបន់ជាច្រើនក្នុងពិភពអនឡាញ។

វាកើតឡើងបន្ទាប់ពីមានចលនាមួយនៅក្នុងប្រទេសអូស្ត្រាលី ដែលសភាបានអនុម័តការហាមឃាត់ប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គម សម្រាប់កុមារជាលើកដំបូងលើពិភពលោក ដោយកំណត់អាយុអប្បបរមាត្រឹម១៦ឆ្នាំ។ ការហាមឃាត់នោះ នឹងចូលជាធរមាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

ផែនការរបស់ប្រទេសអូស្រ្តាលីមានន័យថា វេទិកានានាដូចជា TikTok, Facebook, Snapchat, Reddit, Kick, X, Instagram និង YouTube នឹងត្រូវទទួលការពិន័យរហូតដល់ ៥០លានដុល្លារអូស្ត្រាលី (២៨,៣ លានអឺរ៉ូ) ចំពោះការបរាជ័យ ក្នុងការទប់ស្កាត់កុមារអាយុក្រោម ១៦ឆ្នាំ កាន់គណនីបណ្ដាញសង្គម។

សេចក្ដីថ្លែងការណ៍របស់ក្រសួងឌីជីថលូបនីយកម្មដាណឺម៉ាក បានប្រកាសថា អាយុអប្បបរមា ១៥ឆ្នាំ នឹងត្រូវបានណែនាំពីការប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ទោះបីជាវាមិនបានបញ្ជាក់ច្បាស់ថា អាយុប៉ុន្មានក៏ដោយ។

ក្រសួងបានសង្កត់ធ្ងន់ថា «ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ក្នុងសហភពអឺរ៉ុបដែលបង្កើតច្បាប់នេះ ដាណឺម៉ាក កំពុងចាត់វិធានការ ដ៏សំខាន់មួយ ឆ្ពោះទៅរកការណែនាំអំពីការកំណត់អាយុលើការប្រើប្រពន្ធផ្សព្វផ្សាយសង្គម។ សកម្មភាពនេះ បានធ្វើឡើងដើម្បីការពារកុមារ និងយុវជនក្នុងពិភពឌីជីថល។»

សម្ព័ន្ធអ្នកតាក់តែងច្បាប់មកពីបក្សនយោបាយស្ដាំនិយម ឆ្វេងនិយម និងកណ្ដាល របស់ដាណឺម៉ាក កំពុងបញ្ជាក់យ៉ាងច្បាស់ថា ​កុមារមិនគួរត្រូវបានគេទុកចោលតែម្នាក់ឯង នៅក្នុងពិភពឌីជីថល ដែលមានខ្លឹមសារបង្កគ្រោះថ្នាក់ និងផលប្រយោជន៍ពាណិជ្ជកម្ម ដែលជាផ្នែកមួយសំខាន់ ក្នុងជីវិតប្រចាំថ្ងៃ និងកុមារភាពរបស់ពួកគេ។

ក្រសួងបានប្រកាសថា កុមារ និងយុវជន មានបញ្ហាដំណេក បាត់បង់សន្តិភាពផ្លូវចិត្ត ពិបាកផ្ដោតអារម្មណ៍ និងប្រឈមសម្ពាធកាន់តែខ្លាំងឡើង ដោយសារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលគ្មានច្បាប់ទម្លាប់ និងការណែនាំ តម្រង់ទិសពីមនុស្សពេញវ័យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...