ចូលរួមរៀបចំផ្ទះសម្បែង ជំរុញសុខុមាលភាពសមាជិកគ្រួសារ

ផ្ទះ ឬកន្លែងស្នាក់អាស្រ័យ ជាទីតាំងមួយមិនមែនផ្តល់ត្រឹមតែសម្រាកក្រោយបញ្ចប់ម៉ោងការងារប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែកមួយ ដែលជំរុញផលិតភាព សុភមង្គលក្នុងគ្រួសារ ការជួបជុំ ផ្តល់ភាពកក់ក្តៅ និងសុខុមាលភាពជារួមទៅកាន់មនុស្សដែលជ្រកក្នុងដំបូលជាមួយ។

សោភ័ណ្ឌភាព នៃផ្ទះដែលមានផាសុកភាព មានភាពល្អប្រណិត និងអនាម័យ បានរយៈពេលយូរអង្វែង គឺត្រូវការឱ្យសមាជិកទាំងអស់ក្នុងផ្ទះ រួមចំណែកទៅតាមលទ្ធភាព និងពេលវេលាជាក់ស្តែងដែលខ្លួនមាន មិនថា ការបោសសម្អាត រៀបចំ និងការតុបតែងលម្អបន្ថែម! ដូច្នេះការចូលរួមគ្រប់គ្រងផ្ទះ ឬរៀបចំផ្ទះសម្បែងឱ្យបានល្អ គឺជាការជួយជំរុញសុខុមាលភាពជារួម ទៅកាន់មនុស្សក្នុងផ្ទះ តាមរយៈសកម្មភាពមួយចំនួនដូចជា ការដាំរុក្ខជាតិបន្ថែម ការរៀបចំធ្នើរសៀវភៅឱ្យមានរបៀប និងស្រស់ស្អាត ការរៀបចំវត្ថុអនុស្សាវរីយ៍ឱ្យក្លាយជាកន្លែងដែលគួរឱ្យចង់គយគន់ និងការរៀបចំកន្លែងគេងជាដើម។

រៀបផ្ទះសម្បែងឱ្យបានល្អ មិនចាំបាច់ប្រើប្រាស់ពេលដ៏ច្រើនពេញមួយថ្ងៃទៅរៀបចំនោះទេ អាចអនុវត្តន៍បន្តិចម្តងៗ ហើយក៏មិនចាំបាច់ចំណាយថវិកាដ៏ច្រើនក្នុងការទិញសម្ភារៈដើម្បីតុបតែងលម្អនោះដែរ អ្វីដែលត្រូវការនៅចំណុចដំបូងៗក្នុងការជួយរក្សាផ្ទះសម្តែង និងការរួមចំណែកបង្កើនផាសុកភាពក្នុងផ្ទះ គឺការមានទម្លាប់ និងការមានគំនិតក្នុងការផ្លាស់ប្តូរទៅរកភាពប្រសើរឡើង ក្រៅតែពីការចាប់ផ្តើមតូចៗ ត្រូវការឱ្យមានការគិតឱ្យបានហ្មត់ចត់មុននឹងផ្លាស់ប្តូរសម្ភារៈណាមួយនៅក្នុងផ្ទះ ដូចជាកៅអីរៀន ឬតុធ្វើការ ទោះបីជាចង់បានភាពស្រឡះយ៉ាងណាក៏ដោយ ប៉ុន្តែក៏ត្រូវតែរក្សានូវសម្ភារៈដែលចាំបាច់ៗដែរ។

តាមរយៈគេហទំព័រ Barbuliannodesign បានបង្ហាញពីរបៀបតុបតែងមួយចំនួនដែលធ្វើឱ្យកន្លែងស្នាក់នៅកាន់តែមានផាសុកភាព និងបង្កើនភាពស្រស់ស្រាយ ក៏ដូចជាផលិតភាពទៅកាន់ការសិក្សា និងការងារ ដោយមានរៀបរាប់លម្អិតដូចតទៅ ៖

ការប្រើទៀនក្រអូប ៖ ក្លិនជាចំណែកមួយ ជួយបង្កើតអារម្មណ៍ល្អ ដូច្នេះការជ្រើសរើសទៀនក្រអូបគួរអនុវត្តន៍ដូចជា ជ្រើសទៀនដែលខ្លួនចូលចិត្ត មានក្លិនស្រាលស្រទន់ និងជ្រើសស្របតាមរដូវកាល ស្របតាមទំហំបន្ទប់ ឬផ្ទះ ហើយដឹងពីរបៀបប្រើប្រាស់ដែលមានសុវត្ថិភាព។

ការទុកដាក់វត្ថុអនុស្សាវរីយ៍ ៖ វត្ថុដែលទទួលបានពីការផ្តល់ឱ្យពីអ្នកដទៃ អាចថាជាកាដូដ៏មានតម្លៃមួយមិនគួរបោះចោលនៅពេលមានការរើរុះបន្ទប់ ព្រោះការរក្សាទុកវត្ថុអនុស្សាវរីយ៍ គឺដើម្បីបង្កើតការចងចាំផង និងជាការលម្អផង ប៉ុន្តែបើទុកដាក់មិនបានត្រឹមត្រូវ សម្ភារៈទាំងនោះនឹងបង្កើតបាននូវភាពរញេរញៃទៅវិញ ដូច្នេះគួរតែមានទីតាំងមួយដើម្បីតាំងលម្អរាល់កាដូ ឬសម្ភារៈដែលទទួលបានពីមជ្ឈដ្ឋានជុំវិញខ្លួន។

ការរៀបចំទូរដាក់សៀវភៅឱ្យទៅជាកន្លែងលម្អ ៖ ទូរដាក់សៀវភៅ គឺលើសពីកន្លែងបង្កើនចំណេះជំនាញ ទូរសៀវភៅក៏អាចក្លាយជាសោភ័ណមួយដ៏មានភាពទាក់ទាញសម្រាប់ធ្វើឱ្យផ្ទះកាន់តែក្លាយជាកន្លែងមួយគួរឱ្យចង់រស់នៅផងដែរ។ ដូច្នេះក្រៅពីការរៀបចំសម្ភារៈឱ្យមានរបៀបរៀបរយ គួរតែចំណាយពេលខ្លះក្នុងការតុបតែងបន្ថែម ដើម្បីឱ្យកន្លែងដាក់សៀវភៅនៅផ្ទះប្រៀបដូចជាបណ្ណាល័យដែលទាក់ចិត្តឱ្យអានផង និងផ្សារភ្ជាប់អារម្មណ៍ទៅលើការសិក្សារៀនសូត្រពេញមួយជីវិតផង ហើយជាការបង្កើនបរិយាកាសក្នុងផ្ទះប្រកបដោយផាសុកភាព។

ដាំរុក្ខជាតិបន្ថែម ៖ ការលម្អដោយការប្រើប្រាស់រុក្ខជាតិពណ៌បៃតង មិនត្រឹមតែផ្តល់នូវសោភ័ណដែលមើលពីក្រៅទៅឃើញស្អាតនោះទេ ប៉ុន្តែក៏បានរួមចំណែកទៅកាន់សុខភាពភ្នែក និងការបន្សុតខ្យល់ ដែលសម្រួលដល់ផ្លូវដង្ហើមបានខ្លះដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។