មុនតាមដាន អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម យុវជនគួរមានគោលការណ៍ផ្ទាល់ខ្លួនឬទេ?

អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ដែលត្រូវបានគេស្គាល់ថា Influencer គឺជាបុគ្គលម្នាក់ ដែលអាចបញ្ចុះបញ្ចូលក្រុមមនុស្សដែលជាអ្នកតាមដាន ឬអ្នកគាំទ្ររបស់ខ្លួន ឱ្យធ្វើសកម្មភាពផ្សេងៗ ដូចជា ឥរិយាបថរស់នៅ ការទិញផលិតផល ឬប្រើប្រាស់សម្ភារដូចគេជាដើម។ បច្ចុប្បន្ន ទាំងក្នុងបរិបទសកលលោក និងកម្ពុជា អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ទទួលបានគាំទ្រ និងមានឥទ្ធិពលយ៉ាងខ្លាំងលើសាធារណៈជន ជាពិសេសយុវជន។

ហេតុអ្វីបានជា អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ទទួលបានការចាប់អារម្មណ៍ និងមានឥទ្ធិពលខ្លាំង?

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា រឿងនេះមិនមែនចៃដន្យទេ ដែលអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ទទួលបានការចាប់អារម្មណ៍ និងមានឥទ្ធិពលខ្លាំង។ មិនមែនចៃដន្យ ព្រោះពួកគេទទួលបានការរៀនសូត្រ បណ្ដុះបណ្ដាល និងយល់អំពីទំនោរសង្គម ដោយដឹងថាមនុស្សចង់បានអ្វី ហើយត្រូវធ្វើអ្វី ដើម្បីតម្រូវចំណីអារម្មណ៍ និងទាក់ទាញផ្លូវអារម្មណ៍អ្នកមើល។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា ។

លោក ហួត សេងគៀ អ្នកផលិតមាតិកាអប់រំ យល់ថា មូលហេតុដែលអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមមានឥទ្ធិពលខ្លាំងលើសង្គម និងយុវជន ដោយសារបច្ចុប្បន្នយុវជនភាគច្រើនប្រើប្រាស់បណ្ដាញសង្គម ហើយការចូលចិត្តមាតិកា ដែលគេបានផលិត បានធ្វើឱ្យយុវជនជឿជាក់រាល់ពាក្យសម្ដី និងសកម្មភាពរបស់បុគ្គលនោះ។ លោកបន្តថា ការជឿជាក់នេះ បានធ្វើឱ្យផលិតមាតិកានោះ មានឥទ្ធិពលដោយស្វ័យប្រវត្តិ។

លោក ជី សុផាត អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម លើកឡើងថា ជារឿងធម្មតាទេ អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ឬ Influencer ច្បាស់ជាមានឥទ្ធិពលលើសង្គម។ លោកបន្តថា ឥទ្ធិពលច្រើន ឬតិច អាស្រ័យលើចំណូលចិត្តអ្នកមើល វិស័យ ខ្លឹមសារ ភាពងាយយល់ និងប្រភេទមាតិកា ដែលគេបានផលិត។ ខណៈបច្ចុប្បន្ន នៅកម្ពុជា មាតិកា ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង គឺជាមាតិកាបែបកម្សាន្ត ហើយឥទ្ធិពល នៃមាតិកាប្រភេទនេះ ក៏មានខ្លាំងដែរ ព្រោះជាមាតិកាផ្ដល់អារម្មណ៍រីករាយដល់អ្នកមើល។

គោលការណ៍ ដែលយុវជនត្រូវមាន មុនតាមដានអ្នកមានឥទ្ធិពលណាម្នាក់

លោកបណ្ឌិត ឈត ប៊ុនថង យល់ថា សម្រាប់យុវជន ការបង្កើតគោលការណ៍សម្រាប់ខ្លួនឯងមុនតាមនរណាម្នាក់ គឺពិតជាសំខាន់។ លោកបន្តថា មុនតាមដានបុគ្គលមានឥទ្ធិពលណាម្នាក់ យុវជនត្រូវដឹងថា អ្វីល្អ អ្វីអាក្រក់ អ្វីត្រូវ អ្វីខុស អ្វីគួរធ្វើ អ្វីមួយមិនគួរធ្វើ ត្រូវបែងចែកឱ្យច្បាស់, បន្ទាប់មកត្រូវដឹងថា គេកំពុងផលិតមាតិកាលើជ្រុងអ្វី ស្របនឹងគោលការណ៍សីលធម៌ ច្បាប់ជាតិ និងអន្តរជាតិឬទេ ហើយអ្វីដែលគេកំពុងធ្វើនោះបម្រើដល់មនុស្សជាតិ ឬសង្គមឬទេ។

ប្រសិនបើមានគោលការណ៍មុនតាមដាននរណាម្នាក់ទេ យុវជន ងាយនឹងទទួលយកគំរូមិនល្អ ទុកក្នុងស្មារតីរបស់ខ្លួន ឬនាំគ្នាគាំទ្រសកម្មភាពមិនល្អ ដោយមិនដឹងខ្លួន ដែលនាំគ្នាធ្វើឱ្យសង្គម តំបន់ឬពិភពលោក ប្រែប្រួល ឬមានទំនោរទៅផ្លូវមិនល្អដោយមិនដឹងខ្លួន។

លោក ហួត សេងគៀ អ្នកផលិតមាតិកាអប់រំ ។

លោក ហួត សេងគៀ យល់ថា យុវជនអាចទស្សនា ឬតាមដានអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ប៉ុន្តែមិនគួររៀនសូត្រតាមពួកគេនោះទេ ប្រសិនបើមិនមានបំណងចង់ក្លាយជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមនៅថ្ងៃអនាគត ឬមិនមានបំណងធ្វើការ រកស៊ីជាមួយអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម។ លោកសង្កត់ធ្ងន់ថា អ្នកដែលយុវជនត្រូវរៀនសូត្រតាម គឺអ្នកជំនាញបច្ចេកទេស ក្នុងវិស័យដែលខ្លួនកំពុងរៀន ឬកំពុងធ្វើការ ហើយអ្នកដែលយុវជនត្រូវគាំទ្រ គឺខ្លួនឯង។

ក្រមសីលធម៌ សម្រាប់អ្នកផលិតមាតិកាលើបណ្ដាញសង្គម

លោក ជី សុផាត លើកឡើងថា ក្នុងការផលិតមាតិកា យើងមិនអាចវាយតម្លៃបានថា មាតិកាមួយល្អ ឬមិនល្អនោះទេ ព្រោះមាតិកានីមួយៗ មានគោលដៅអ្នកគាំទ្រខុសគ្នា ហើយប្រជាប្រិយភាពនៃមាតិកា គឺអាស្រ័យលើចំណូលចិត្ត អ្នកតាមដាន និងអ្នកទស្សនា។ ប៉ុន្តែក្នុងនាមជាអ្នកផលិតមាតិកា ត្រូវតែយល់ពីគោលការណ៍ក្រមសីលធម៌ ច្បាប់ និងគោលការណ៍ណែនាំ ដែលមានការទទួលស្គាល់ទាំងស្ដង់ដាជាតិ និងអន្តរជាតិ។

លោក ជី សុផាត អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ។

ស្រដៀងនេះដែរ លោកបណ្ឌិត ឈត ប៊ុនថង លើកឡើងថា អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ត្រូវមានសីលធម៌ គុណធម៌ដោយខ្លួនឯង។ លោកថា ត្បិតជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ប៉ុន្តែគាត់ក៏ត្រូវគិតដែរថា អ្វីដែលគាត់បង្ហោះនោះ មានផលបែបណាចំពោះសង្គម និងអ្នកទស្សនា មិនអាចផលិតមាតិកា ដោយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះទេ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...