៤វិធីបង្វឹកស្មារតីឱ្យស្ថិតក្នុងបច្ចុប្បន្នភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ស្ថិតក្នុងសម័យកាលដែលតម្រូវឱ្យតាមដានព្រឹត្តិការណ៍ប្រចាំថ្ងៃដ៏មានចម្រុះបែប ទោះចង់ ឬមិនចង់ ភាពច្របូកច្របល់អាចនឹងកើតមានជាក់ជាពុំខាន គ្រាន់តែតិច​ ឬច្រើន អាស្រ័យលើការថែទាំសុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗ។ យ៉ាងណាមិញមា​នសកម្មភាពមួយចំនួនដែលគួរអនុវត្តន៍ដើម្បីរំងាប់ចិត្ត​​ ឬមានស្មារតីស្ថិតក្នុងបច្ចុប្បន្នភាព គឺទាមទារ ដឹងពីការគ្រប់គ្រងចិត្ត, រស់ក្នុងពិភពពិតនៃខ្លួនឯង និងការកាត់បន្ថយអាការសស្លន់សស្លោជាដើម។ ហើយអ្វីដែលគួរតែចាប់ផ្តើមជាមូលដ្ឋានគ្រឹះ គឺការជ្រើសរើសសកម្មភាពតែមួយមកអនុវត្តន៍ និងការគ្រប់គ្រងផ្លូវដង្ហើមឱ្យបានល្អជាទៀងទាត់។

តាមរយៈគេហទំព័រ Brit Co បានប្រាប់អំពីរបៀបដែលជួយក្នុងការរំងាប់ផ្លូវចិត្តផ្ទាល់ខ្លួនដោយវិធី៣ចំណុចខាងក្រោម ៖

១. គ្រប់គ្រងការគិត និងផ្លូវដង្ហើមផ្ទាល់ខ្លួន ៖ ប្រសិនបើមិនយកចិត្តទុកដាក់លើការថែទាំផ្លូវចិត្ត ក៏ដូចជារបៀប បែបបទនៃការគិតផ្ទាល់ខ្លួនទេ ចំណុចនេះគឺជាឱកាសបណ្តាលឱ្យកើតមានអាការថប់បារម្ភ ហើយគន្លឹះសាមញ្ញៗ ក្នុងការគ្រប់គ្រងខ្លួនឯងកុំឱ្យធ្លាក់ចូលស្ថានភាពផ្លូវចិត្តមិនល្អខ្លាំង គឺ ឧស្សាហ៍ប្រើប្រាស់ផ្លូវដង្ហើមឱ្យមានតុល្យភា​ព ដូចជាដកដង្ហើមមួយៗ វែងៗ និងការសង្រួបសង្រួមចិត្ត ក៏ដូចជារបៀបគិតតាមរយៈសមាធិ និងការសរសេរកំណត់ហេតុជាដើម ហើយអ្វីដែលសំខាន់ គឺ អនុវត្តន៍ឱ្យបានជាប្រចាំរហូតក្លាយទៅជាទម្លាប់ ដែលធ្វើយ៉ាងណាផ្តល់ឱ្យខ្លួនឯងនូវអារម្មណ៍មួយថា មានចិត្តស្ងប់ និងស្មារតីនឹងធឹងមួយកម្រិតបន្ថែមទៀត។

២. រស់ក្នុងពិភពពិតរបស់ខ្លួន ៖ ការប្រើប្រាស់បណ្តាញសង្គមលើសលប់ តួយ៉ាងដូចជាកម្មវិធីប្រព័ន្ធ​ផ្សព្វផ្សាយមួយចំនួន ដែលជំរុញចិត្តឱ្យចុចអូសចុះ អូសឡើង រហូតភ្លេចខ្លួនក៏មាន បញ្ហានេះមិនត្រឹមតែនាំឱ្យខាតបង់ពេលវេលាប៉ុណ្ណោះទេ​ ប៉ុន្តែក៏ជាដើមចមធ្វើឱ្យខ្លួនឯងលែងចេះរស់នៅក្នុងជីវិតពិតផ្ទាល់ខ្លួន។ ដូចនេះវាមានសារ:សំខាន់ក្នុងការចម្រាញ់យកនូវព័ត៌មានដែលផ្តល់នូវភាពវិជ្ជមាន​ ជំនួសឱ្យការប្រមូលផ្តុំនូវព័ត៌មាន​អាប់អួរដូចជា ការជេរគ្នាពោលពាក្យអសប្បុរស និងការតាមដានតែសាច់រឿងឯកជនជាដើម។ បណ្តាញសង្គមជាកន្លែងមួយ ដែលមានឥទ្ធិពលនាំទៅរកភាពច្របូកច្របល់ និងការប្រៀបធៀបអ្វីដែលខ្លួនមានទៅនឹងអ្នកដទៃមាន ដែលនេះ ពុំមែនជាការប្រៀបធៀបមួយនាំទៅរកភាពរីកចម្រើននោះទេ។ ដើម្បីជួយខ្លួនឯងឱ្យមានស្មារតីស្ថិតក្នុងបច្ចុប្បន្នភាព ក៏ដូចជាភាពស្ងប់សុខនៃផ្លូវចិត្ត អ្វីដែលគួរអនុវត្តន៍ពេលប្រើប្រាស់បណ្តាញសង្គម គឺការកំណត់ពេលវេលា ការពង្រឹងសមត្ថភាពខ្លួនឯងឱ្យជ្រើសយកមាតិកាមានគុណភាព និងការផ្តាច់ខ្លួនមួយរយៈពីបណ្តាញសង្គមជាដើម។

៣. ទទួលស្គាល់ថាអារម្មណ៍មិនល្អដែលកើតមានគង់នឹងបាត់ទៅវិញ ៖ កត្តាមួយ ក្នុងចំណោមកត្តាជាច្រើន ដែលជំរុញឱ្យមនុស្សពិបាកក្នុងរំងាប់ចិត្ត គឺការគិតថា អ្វីដែលកើតមានមិនល្អនៅថ្ងៃនេះ​ ក្លាយជាចំណុចមិនល្អនៅពេលខាងមុខ ឬជារៀងរហូត ខណ:ហេតុការណ៍មិនល្អដែលកើតមានវាគ្រាន់តែជាការគិតមួយភ្លែតៗ ឬក៏ការប្រែប្រួលពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តប៉ុណ្ណោះ។ ការរំលឹកខ្លួនឯងជារឿយៗថា អ្វីដែលកើតមាននៅពេលនេះ​ ឬភាពតានតឹងពេលនេះគ្រាន់តែជាផ្នែកមួយនៃការរស់នៅ គឺមិនបានន័យថា ការកំណត់របត់ជីវិតទាំងស្រុងនោះទេ។ ការរំលឹកខ្លួនឯងទៀតសោត អាចធ្វើបានតាមរយ:ការកត់ត្រា ការជជែកជាមួយខ្លួនឯង និងការកត់សម្គាល់រាល់ស្ថានភាព សុខភាពចិត្តផ្ទាល់ខ្លួនជាប្រចាំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *