យុវជនសម័យ ៤.0 ត្រូវចេះសួរខ្លួនឯងថា តើខ្ញុំអាចជួយអ្វីដល់គ្រួសារ និងសង្គមជាតិ?

សង្គមមួយដែលមានការរីកចម្រើនខ្លាំង ជាសង្គមដែលមានធនធានមនុស្សខ្លាំង ពោលគឺជាធនធានមនុស្ស ដែលមានការអប់រំខ្ពស់ មានការគិតស៊ីជម្រៅ គំនិតច្នៃប្រឌិតខ្ពស់ និងមានភាពជាពលរដ្ឋល្អ ។ ដើម្បីទទួលបានធនធានមនុស្សខ្លាំង យុវជនត្រូវពង្រឹង និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ហើយយុវជនសម័យ ៤.0 ត្រូវចេះសួរខ្លួនឯងថា តើខ្ញុំអាចជួយអ្វីដល់គ្រួសារ និងសង្គមជាតិ? នេះជាការលើកឡើងរបស់លោក ឆេង សារ៉ាន់ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ និងជាស្នងការបណ្ដុះបណ្ដាលកាយរឹទ្ធិជាតិកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍បោះជំរំកាយរឹទ្ធិអន្តរជាតិតាមរលកធាតុអាកាសលើកទី៦៦ និងតាមប្រព័ន្ធអ៊ីនធឺណិតលើកទី២៧ (JOTA-JOTI 2023) កាលពីពេលថ្មីៗនេះ។

លោក ឆេង សារ៉ាន់ បានចែករំលែកនូវសកម្មភាពសំខាន់ៗចំនួន ៦ ដែលយុវជនត្រូវអនុវត្ត ដើម្បីក្លាយជាធនធានមនុស្សឆ្នើម និងកោសិកាដ៏សំខាន់សម្រាប់សង្គមជាតិ ៖

១. ការអភិវឌ្ឍខ្លួន ៖ គឺជាជំហានដំបូង មុននឹងឈានទៅចូលរួមជួយអភិវឌ្ឍន៍សង្គមជាតិ, ដូច្នេះ អ្នកត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ពោលគឺ ស្គាល់ពីចំណង់ចំណូលចិត្តខ្លួនឯង ទេពកោសល្យ ចំណុចខ្លាំង – ខ្សោយខ្លួនឯង ហើយចាប់ផ្ដើមកំណត់គោលដៅជីវិតឱ្យបានច្បាស់ ។ នៅពេលស្គាល់ខ្លួនឯងច្បាស់ គឺអ្នកអាចជួយអភិវឌ្ឍសង្គមជាតិទៅតាមគោលដៅជីវិតរបស់អ្នកបានយ៉ាងងាយ ពេលនោះគោលដៅនៅក្នុងជីវិតរបស់អ្នកក៏ទទួលជោគជ័យ ហើយកិច្ចការជួយអភិវឌ្ឍសង្គមក៏អ្នកបានធ្វើ។

រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា (ខាងឆ្វេង) និង លោក លោក ឆេង សារ៉ាន់ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ និងជាស្នងការបណ្ដុះបណ្ដាលកាយរឹទ្ធិជាតិកម្ពុជា (ខាងស្ដាំ)។

២. បង្កើនចំណេះដឹងខ្លួនឯង ៖ ខំរៀនឱ្យបានពូកែដោយស្វែងរកចំណេះដឹងបន្ថែមក្រៅពីសាលារៀន ដូចជា អានសៀវភៅ ស្ដាប់កម្មវិធីវិទ្យុ មើលកម្មវិធីទូរទស្សន៍ រៀនពីបុគ្គលឆ្នើម បុគ្គលជោគជ័យចូលរួមក្នុងវេទិកាសាធារណៈ និងសិក្ខាសាលានានា ដែលទាក់ទិន នឹងការអប់រំការអភិវឌ្ឍខ្លួនឯង និងបញ្ហាសង្គមជាតិនានា។

. ភាពជាពលរដ្ឋ ៖ គោរពច្បាប់ ដែលរដ្ឋបានកំណត់មានសីលធម៌ល្អ មានគោលការណ៍ សុចរិតភាព ចូលរួមដោះស្រាយបញ្ហាសង្គមជាតិ មិនប្រព្រឹត្តិអំពើពុករលួយ មិនរំលោភទ្រព្យសម្បត្តិ និងសិទ្ធិអ្នកដទៃ មិនបង្កហិង្សាលើអ្នកដទៃ មិនគាំទ្រសកម្មភាពដែលបំផ្លាញជាតិ និងមិនធ្វើសកម្មភាព ឬទង្វើណាដែលប៉ះពាល់ដល់សង្គម។

៤. បណ្ដុះផ្នត់គំនិតស្រឡាញ់ជាតិ ៖ តាមដានព្រឹត្តិការណ៍សង្គម ស្ថានការណ៍នៃការវិវត្តក្នុងសង្គម ចូលរួមចំណែកដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍតាមរយៈការបរិច្ចាគ កម្លាំងកាយ កម្លាំចិត្ត ប្រាជ្ញា ឬទ្រព្យសម្បត្តិផ្សេងៗទៅតាម អ្វីដែលអ្នកអាចធ្វើទៅបាន ដើម្បីសង្គមជាតិ។

កម្មវិធី បោះជំរំកាយរឹទ្ធិអន្តរជាតិតាមរលកធាតុអាកាសលើកទី៦៦ និងតាមប្រព័ន្ធអ៊ីនធឺណិតលើកទី២៧ (JOTA-JOTI 2023)

៥. ធ្វើការងារស្ម័គ្រជួយសង្គម ៖ យកពេលទំនេរ ឬឆ្លៀតពេលខ្លះ ដើ​ម្បីធ្វើការងារស្ម័គ្រចិត្តជួយអភវិឌ្ឍសង្គមជាតិ ដូចជា សម្អាតទីធ្លាសាធារណៈ ដាំកូនឈើ ជួយមនុស្សមានវិបត្តិ មនុស្សចាស់ ឬជួយបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅដល់អ្នកដទៃ ។ល។

៦. បញ្ចេញទស្សនៈផ្ទាល់ខ្លួន ៖ ចូលរួមចំណែកបញ្ចេញទស្សនៈគំនិត និងយោបល់ប្រកបដោយសេចក្ដីថ្លៃថ្នូរ ដោយគុណធម៌ មិនលំអៀង និងក្នុងន័យអប់រំ និងទិតៀន ដើម្បីស្ថាបនាដល់ពលរដ្ឋ យុវជន សិស្សនិស្សិត និងថ្នាក់ដឹកនាំនានា ដើម្បីរៀនសូត្រ ត្រិះរិះ អភិវឌ្ឍខ្លួន និងសង្គមជាតិ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)