សកម្មភាពសប្បាយៗចំនួន៥ ជួយពង្រឹងការយល់ដឹងរបស់កុមារ

ភ្នំពេញ – មានឱកាសជាច្រើនដែលឪពុកម្ដាយអាចពង្រឹងការយល់ដឹងរបស់កុមារ រាប់ទាំងជំនាញនិយាយនិងភាសា សមត្ថភាពនៃការគិត និងភាពវៃឆ្លាតបស់កូនៗនៅផ្ទះ។ ចាប់ពីកាយវិការរហូតដល់ការបង្កើតពាក្យរបស់កុមារ មានវិធីជាច្រើនដើម្បីបញ្ចូលការរៀនសូត្រក្នុងសកម្មភាពសប្បាយៗរបស់ឪពុកម្ដាយជាមួយកូនៗរបស់ខ្លួន។

ទី១. អានសៀវភៅជាមួយកូនរបស់អ្នក៖ ឪពុកម្ដាយអាចទៅរកមើលសៀវភៅថ្មីៗនៅបណ្ណាល័យដោយផ្ទាល់ បញ្ជារទិញតាមប្រព័ន្ធអនឡាញក៏បាន ឬរកមើលសៀវភៅចាស់ៗដែលធ្លាប់មានយកមកអានឡើងវិញជាមួយកូនៗ ។ ការអានសៀវភៅជាមួយកូនៗរបស់អ្នក គឺជាផ្លូវមួយជួយជំរុញល្បឿន និងភាសារបស់កុមារបានមួយកម្រិតខណៈមានការចូលរួមលើកទឹកចិត្តពីឪពុកម្ដាយឱ្យរៀនជំនាញអក្ខរកម្មដំបូង។ ឧទាហរណ៍ ឪពុកម្ដាយអាចចំណាយពេលអានសៀវភៅឱ្យកូនស្ដាប់ ដោយបញ្ចូលជាមួយសកម្មភាពតម្រៀមអក្សរខ្លះៗ ដែលជាផ្នែកមួយជួយឱ្យកូនមានភាពរីករាយ និងទទួលបានការយល់ដឹងថ្មីបន្ថែម។

ទី២. រៀនចំណាំរូបរាង និងពណ៌៖ បើតាមគេហទំព័រ Think Tank Scholar កុមារជាច្រើនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមរៀនអំពីរូបរាង និងពណ៌នៅពេលដែលពួកគេមានអាយុ ១៨ខែ បើទោះបីជាកុមារម្នាក់ៗមានភាពខុសគ្នាក៏ដោយ។ ទន្ទឹមគ្នានេះ ឪពុកម្ដាយត្រូវអនុវត្តបង្ហាត់កូនៗឱ្យចំណាំរូបរាង និងពណ៌ឱ្យបានញឹកញាប់។ ការស្គាល់រាង និងពណ៌ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍជំនាញការគិតពិចារណា និងជួយផ្តល់ភាសាដល់កុមារដើម្បីចាត់ថ្នាក់ និងពណ៌នាអំពីពិភពលោកជុំវិញពួកគេ។

ទី៣. លេងហ្គេមលក្ខណៈគ្រួសារ៖ ការលេងហ្គេមលើកទឹកចិត្តឱ្យមានវេនផ្លាស់ប្ដូរម្នាក់ម្ដង ការអនុវត្តច្បាប់ ជំនាញសង្គម និងការយល់ដឹងអំពីទិសដៅ។ ហ្គេមភាគច្រើនលើកទឹកចិត្តអ្នកលេងច្រើននាក់ក្នុងពេលតែមួយ ដើម្បីសាច់ញាតិអាចចូលរួមសប្បាយបានទាំងអស់គ្នា។ ដូច្នេះ ឪពុកម្ដាយអាចជ្រើសរើសហ្គេមលេងកម្សាន្តជាមួយកូនៗរបស់ខ្លួនដូចជា ហ្គេមក្តារ (Boats Game) ជួយបង្កើតការចងចាំ តក្កវិជ្ជា និងថាមពលនៃការអភិវឌ្ឍន៍កុមារ។ ដោយឡែក ហ្គេមកាត (Cards Game) អាចបង្រៀនជំនាញគណិតវិទ្យា និងការចងចាំ ក៏ដូចជាការគិតបែបយុទ្ធសាស្ត្រ ដែលចិត្តវិទូ និងសង្គមវិទូបានលើកឡើង។

ទី៤. សួរសំណួរ ៖ បើតាមគេហទំព័រ Under5s.co.nz កុមារដែលត្រូវបានបង្រៀនឱ្យគិតតាំងពីតូចតាមរយៈសំណួរបើកចំហ គឺជាការបញ្ជ្រាបឱ្យយល់កាន់តែច្បាស់អំពីពិភពលោកជុំវិញពួកគេ ហើយភ្ជាប់ព័ត៌មានថ្មីនេះទៅនឹងបទពិសោធន៍អតីតកាល ឬបច្ចុប្បន្ន។ លើសពីនេះ សំណួរដែលឪពុកម្តាយសួរ គឺជាសំណួរបើកចំហមិនមានចម្លើយត្រឹមត្រូវ ឬខុសទេ ដើម្បីជួយពង្រីកដំណើរការគិតរបស់កុមារ អភិវឌ្ឍជំនាញនិយាយ និងភាសារបស់ពួកគេ និងបង្កើនទំនុកចិត្តលើសមត្ថភាពរបស់ពួកគេក្នុងការបញ្ចេញមតិដោយប្រើពាក្យនិយាយ។

ទី៥. នាំកូនដើរលេងកម្សាន្ត៖ ប្រសិនបើឪពុកម្ដាយចង់ផ្លាស់ប្តូរទេសភាព បរិយាកាសក្នុងផ្ទះ អាចរៀបចំផែនការធ្វើដំណើរមួយថ្ងៃ ដោយ​នាំកូនៗទៅលេងនៅឧទ្យានជាតិ ឆ្នេរសមុទ្រ សារមន្ទីរ ឬសួនសត្វជាដើម។ លើសពីនេះ ការផ្តល់ឱ្យកូនៗរបស់អ្នកនូវបទពិសោធន៍ផ្សេងៗគ្នានឹងផ្តល់ឱ្យពួកគេចេះនូវពាក្យពេចន៍ថ្មីៗជាច្រើន។ នេះបានបង្ហាញថា កុមារសម្របទៅនឹងបរិយាកាស និងស្ថានភាពផ្សេងៗ ហើយថែមទាំងបង្កើតទំនាក់ទំនងជាមួយសៀវភៅដែលពួកគេអានផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់