និស្សិតខ្មែរនៅបរទេសបង្ហាញមោទនភាពចំពោះកម្ពុជា ក្នុងភាពជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA Game និង Para Game ឆ្នាំ២០២៣

ភ្នំពេញ – ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មិន​ត្រឹមតែមានការអបអរពី​ប្រជាពលរដ្ឋ​ យុវជន និស្សិត សិស្សានុសិស្ស​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះទេ សម្រាប់និស្សិតកម្ពុជា​ដែល​កំពុង​សិក្សា​នៅ​បរទេស ទោះមិន​បាន​មក​ចូលរួម​ដោយផ្ទាល់ ក៏​បានសម្តែង​នូវ​មោទនភាព ចំពោះព្រឹត្តិការណ៍ជា​ប្រវត្តិសាស្រ្តកម្ពុជាមួយ​នេះ។

លោក តាន់ ស៊ីវុត្ថា និស្សិតអាហារូបករណ៍កំពុងសិក្សានៅសហរដ្ឋអាមេរិកបានលើកឡើងថា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍​លើកទី៣២ ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ លោក​បានឃើញការសម្ដែងបើកព្រឹត្តិការណ៍កីឡា SEA Game ធ្វើឱ្យលោកពិតជាមានមោទនភាព និងភាពរីករាយក្រៃលែងដែលថ្នាក់ដឹកនាំបានយកចិត្តទុកដាក់នូវចំណុចទាំងនេះ។

លោកបានបន្ថែមថា ប្រសិនជាមានឱកាសមកកម្ពុជា លោកនឹងទៅធ្វើការគាំទ្រដោយផ្ទាល់ដើម្បីលើកទឹកចិត្តដល់កីឡាករកម្ពុជាទាំងអស់តំណាងឱ្យកម្ពុជាផងដែរ ។ តែទោះជាយ៉ាងណា ត្បិតមិនបានមកចូលរួមគាំទ្រផ្ទាល់ ប៉ុន្តែលោក និងនិស្សិតខ្មែរដទៃទៀតដែលកំពុងសិក្សានៅក្រៅប្រទេសក៏បានតាមដានការប្រកួតនានា និងគាំទ្រតាមរយៈការផ្សាយផ្ទាល់នៅក្នុងបណ្ដាញសង្គមផងដែរ ។

លោក តាន់ ស៊ីវុត្ថា

” ខ្ញុំពិតជារំភើបចិត្តណាស់នៅពេលបានឃើញកូនខ្មែរជាច្រើនរូបដែលមានស្រុកកំណើតនៅក្នុងប្រទេស និងបានកើតនៅក្រៅប្រទេសដែលបានខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពសម្រាប់ប្រកួតតំណាងកម្ពុជា និងដណ្ដើមមេដាយផ្សេងៗជូនជាតិផង”

លោក តាន់ ស៊ីវុត្ថា សូមលើកទឹកចិត្តដល់ប្រជាជនកម្ពុជាគ្រប់រូបបន្តគាំទ្រដល់កីឡាករកម្ពុជាគ្រប់ប្រភេទកីឡាទាំងអស់ ព្រោះអត្តពលិកកម្ពុជានឹងមិនមែនប្រកួតត្រឹមកីឡាអាស៊ីអាគ្នេយ៍នោះទេ គឺនឹងមាននៅព្រឹត្តិការណ៍កីឡាបន្តបន្ទាប់ទៀត ក៏ដូចជាកីឡា SEA Game បន្តបន្ទាប់ផងដែរ ។

ចំណែក កញ្ញា ថេង ម៉េងហ៊ួង ជានិស្សិតកំពុងសិក្សានៅប្រទេសបារាំងបានលើកឡើងថា ​កញ្ញាពិតជាមានមោទនភាព និងសប្បាយចិត្តជាខ្លាំងដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានមើលឃើញពីការសាមគ្គី និងស្មារតីគាំទ្ររបស់ប្រជាជនខ្មែរចំពោះកីឡាករគ្រប់រូបរួមទាំងកីឡាករខ្មែរ និងកីឡាករបរទេសដែលហៅថា ស្មារតីកីឡា ។ កញ្ញា ម៉េងហ៊ួង បន្តថា កញ្ញាពិតជាចង់មានឱកាសចូលរួមគាំទ្រដោយផ្ទាល់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នេះ ព្រោះជាឱកាសដ៏កម្រសម្រាប់កម្ពុជា និងជាឱកាសដែលកម្ពុជាត្រូវបង្ហាញអំពីអ្វីដែលកម្ពុជាមានទៅកាន់អន្តរជាតិបានស្គាល់កាន់តែច្បាស់ ។

កញ្ញា ថេង ម៉េងហ៊ួង

“បើមានឱកាស ខ្ញុំនឹងដាក់ពាក្យស្នើធ្វើជាអ្នកស្ម័គ្រចិត្តដើម្បីរួមចំណែកជួយសម្រួលការងារដែលអាចធ្វើបាន និងអាចទទួលបានបទពិសោធន៍ថ្មីៗផងដែរ”

កញ្ញា ម៉េងហ៊ួង ក៏លើកទឹកចិត្តដល់ប្រជាជនកម្ពុជា និងយុវជនទាំងអស់សូមរក្សាសណ្ដាប់ធ្នាប់ ភាពថ្លៃថ្នូ និងធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវបរទេសដែលមកទស្សនា និងគាំទ្រកីឡាកររបស់គេផងដែរ ។ កញ្ញាបានបន្តថា យុវជនគួរតែបន្តភាពរួសរាយរាក់ទាក់ និងការស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះ ជាពិសេសមិនគួរបង្ហាញសកម្មភាពកាយវិការ ឬភាសាសម្ដីដែលមិនសមរម្យឡើយ ។ ជារួម យុវជនកម្ពុជាទាំង២រូបនេះក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ដល់អត្តពលិក និងអ្នកពាក់ព័ន្ធជាតិ និងអន្តរជាតិទាំងការស្នាក់នៅ ការហូបចុក ការធ្វើដំណើរជាដើម ដែលអាចធ្វើភ្ញៀវបរទេសបានឃើញពីតម្លៃនៃការទទួលភ្ញៀវក្នុងនាមជាម្ចាស់ផ្ទះ និងការរក្សាឥរិយាបទល្អផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។