អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

សៀមរាប – សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ ១០០%​ រហូត​ដល់ទៅ​ចំនួន ៥០០កន្លែង។

បើតាមសេចក្តីជូនដំណឹង​របស់វិទ្យាស្ថាន អាហារូបករណ៍​ទាំង​៥០០កន្លែងនោះ មានអាហារូបករណ៍​សម្រាប់ថ្នាក់បរិញ្ញាបត្រ​ចំនួន ៦០កន្លែង ទៅ​លើជំនាញ ម៉ាឃីតធីង ២០កន្លែង, គ្រប់គ្រងទូទៅ ២០កន្លែង, និង គណនេយ្យ និង​ហិរញ្ញវត្ថុ​ ចំនួន២០កន្លែង។

សម្រាប់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង ចំនួន ១២៥កន្លែង រួមមានជំនាញ វិស្វកម្មអគ្គិសនី​ចំនួន ៣៥កន្លែង, វិស្វកម្ម​សំណង់ស៊ីវិល ចំនួន៣០កន្លែង, វិស្វកម្ម​បរិក្ខាត្រជាក់ ចំនួន៣០កន្លែង និង​វិទ្យាសាស្រ្ត​កុំព្យូទ័រចំនួន ៣០កន្លែង។

សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ចំនួន ១៨០កន្លែង រួមមាន ជំនាញ តម្លើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​ចំនួន ៣៥កន្លែង, សេវាកម្ម​បរិក្ខា​ត្រជាក់​ក្នុង​គេហដ្ឋាន ចំនួន​៣៥កន្លែង, ការងារ​កំបោរ ៣០កន្លែង, សេវាកម្ម​សណ្ឋាគារ ២០កន្លែង, ការតម្លើងបណ្តាញ​បំពង់ទឹក ៣០កន្លែង និង​សេវាកម្មកុំព្យូទ័រ ៣០កន្លែង។

វិញ្ញាបនបត្រ​វិជ្ជាជីវៈ (សិក្សា​៧ខែ) មានចំនួន ១៣៥កន្លែង រួមមានជំនាញ តម្លើង​បណ្តាញ​អគ្គិសនី​ក្នុងអគារ ចំនួន៣០កន្លែង, ជួសជុល​បរិក្ខាត្រជាក់ ចំនួន៣០កន្លែង, រចនាប្លង់អគារ ៣០កន្លែង, ជំនួយ​ការ​ចុងភៅ ៣០កន្លែង និង​បដិសណ្ឋារកិច្ច ចំនួន១៥កន្លែង។

បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​អាច​ដាក់ពាក្យ​សុំអាហារូបករណ៍​នៅទីតាំងវិទ្យាស្ថាន ស្ថិត​នៅ​ភូមិ​បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ខាងកើត​ផ្សារ​សាមគ្គី​៧០ម៉ែត្រ) ដោយ​ចាប់ផ្តើម​ទទួលពាក្យ​ពីថ្ងៃជូនដំណឹង​នេះ រហូត​ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២៣។ បេក្ខនារី ជនមានពិការភាព ជនក្រីក្រ និងជនជាតិដើម​ភាគតិច ត្រូវ​បានលើកទឹកចិត្ត ផ្តល់អាហារូបករណ៍​គ្រប់វគ្គសិក្សា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។