អត្តចរិតធម្មជាតិទាំង ៧ចំណុចបង្ហាញពីជំនាញភាពជាអ្នកដឹកនាំ

កាលបើនិយាយពីពាក្យថា “ភាពជាអ្នកដឹកនាំ” មនុស្សភាគច្រើនតែងយល់ភ្លាមៗថា ភាពជាអ្នកដឹកនាំសំដៅដល់បុគ្គលដែលកាន់កាប់ការងារខ្ពស់ ឬបុគ្គលមានមុខតំណែង និងតួនាទីសម្រេចចិត្តផ្សេងៗនៅក្នុងស្ថាប័នអ្វីមួយ ។ ការយល់បែបនេះក៏ត្រូវម្យ៉ាងដែរ ដោយសារភាពជាអ្នកដឹកនាំសំដៅលើលក្ខណៈបុគ្គលដែលមានគំនិតដឹកនាំអ្នកដទៃ និងជួយឱ្យអ្នកដទៃធ្វើកិច្ចការផ្សេងៗ ដើម្បីសម្រេចគោលដៅរួមរបស់ស្ថាប័ន ។ គេអាចកត់សម្គាល់ថា ភាពជាអ្នកដឹកនាំរបស់មនុស្សមានពីរប្រភេទ គឺភាពជាអ្នកនាំអាចរៀនសូត្របាន និងភាពជាអ្នកដឹកនាំដែលមានអំណោយទានពីធម្មជាតិ ។ នេះបើតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវមាតិកាអប់រំបច្ចេកវិទ្យា TechTarget ។

ភាពជាអ្នកដឹកនាំអាចរៀនសូត្របានកើតឡើងតាមរយៈការងារ និងការសិក្សាបំពេញបន្ថែម ។ ចំណែកភាពជាអ្នកដឹកនាំរបស់មនុស្សពីធម្មជាតិ គឺកើតពីលក្ខណៈសម្បត្តិដែលបុគ្គលមានពីកំណើត និងបង្ហាញចេញតាមរយៈសកម្មភាពវិជ្ជមាននៅក្នុងជីវភាពប្រចាំថ្ងៃ ។ ពោលគឺបុគ្គលដែលជាអ្នកដឹកនាំខ្លួនឯងឱ្យកាន់តែប្រសើរ និងដឹកនាំអ្នកដទៃឱ្យរីកចម្រើនជាបន្តបន្ទាប់ ។ ជំនាញភាពជាអ្នកដឹកនាំ (leadership skills) គឺជាសមត្ថភាពធ្វើប្រតិភូកម្ម បំផុសគំនិត និងបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ។ រីឯលក្ខណៈសម្បត្តិរបស់អ្នកដឹកនាំ រួមមាន ការព្យាយាម ភាពស្មោះត្រង់ ទំនុកចិត្ត ការប្តេជ្ញាចិត្ត ព្រមទាំងមានគំនិតច្នៃប្រតិដ្ឋជាដើម ។ ខាងក្រោមនេះជាអត្តចរិកធម្មជាតិទាំង ៧ចំណុចបង្ហាញពីជំនាញភាពជាអ្នកដឹកនាំរបស់មនុស្ស ។

១. បុគ្គលបើកចំហទំនាក់ទំនង ៖ បុគ្គលដែលមានភាពជាអ្នកដឹកនាំតាំងពីកំណើត តែងមានចរិកលក្ខណៈបើកចំហចិត្តទំនាក់ទំនងទៅគ្រប់មជ្ឈដ្ឋានមនុស្ស ។ ការបើកចំហទំនាក់ទំនងនេះ ងាយឱ្យបុគ្គលចូលចិត្តជួយអ្នកដទៃ ស្វែងយល់អ្នកដទៃ និងគិតវិជ្ជមានចំពោះគ្រប់បញ្ហាដែលគេបានជួប ។ ការបើកចំហទំនាក់ទំនងមិនមែនមានន័យថា គ្រប់ទំនាក់ទំនងទាំងអស់សុទ្ធតែអាចទទួលយកបានទេ ប៉ុន្តែការបង្កើនប្រសិទ្ធភាពទំនាក់ទំនងជាជម្រើសដ៏ត្រឹមត្រូវបំផុត ។

២. បុគ្គលចេះយល់ចិត្តអ្នកដទៃ ៖ ត្បិតតែមិនអាចដឹងមុនពីអារម្មណ៍របស់អ្នកដទៃ ប៉ុន្តែបុគ្គលអាចស្វែងយល់ពីទឹកចិត្តរបស់អ្នកដទៃតាមរយៈទំនាក់ទំនង ឬសកម្មភាពការងារផ្សេងៗបានលឿនរហ័ស ។ ចរិកអ្នកដឹកនាំពីកំណើតតែងគិតពីអារម្មណ៍របស់អ្នកដទៃស៊ីជម្រៅ ព្រមទាំងដឹងពីតម្រូវការរបស់អ្នកដទៃ ។ បុគ្គលប្រភេទនេះ តែងចាត់ទុកចិត្ត គំនិត និងអារម្មណ៍អ្នកដទៃ ប្រៀបដូចជាការគិតរបស់ខ្លួន ព្រមទាំងយល់ពីទំហំផលប៉ះពាល់ផ្លូវចិត្តរបស់អ្នកដទៃ ។

៣. បុគ្គលមានយុទ្ធសាស្ត្រគិត ៖ ទស្សនៈវិស័យគិតវែងឆ្ងាយកើតឡើងពីការគិតស៊ីជម្រៅ ។ គុណសម្បត្តិនៃការគិតស៊ីជម្រៅបានជួយឱ្យអ្នកដឹកនាំមានផែនការយុទ្ធសាស្ត្រគិត និងត្រៀមខ្លួនដោះស្រាយបញ្ហាជានិច្ច ។ ការគិតគ្រប់ជ្រុងជ្រោយជួយឱ្យបុគ្គលមានភាពម៉ត់ចត់គ្រប់ទិដ្ឋភាពទាំងឡាយដែលនឹងកើតឡើង ព្រមទាំងមានគោលដៅការងារច្បាស់លាស់ ។ បុគ្គលប្រភេទនេះ តែងមានយុទ្ធសាស្ត្រគិត និងអនុវត្តសកម្មភាពនានា ស្របតាមទស្សនទានវិជ្ជមានរបស់ខ្លួន ។

៤. បុគ្គលមានគំនិតផ្តួចផ្តើម ៖ ផ្តើមចេញពីគំនិតផ្តួចផ្តើមតូចៗដើម្បីដឹកនាំសកម្មភាពការងារក្រុមមួយឱ្យដំណើរការល្អ និងសម្រេចលទ្ធផលដូចការរំពឹងទុក គឺចាត់ទុកជាបុគ្គលដែលមានគំនិតផ្តួចផ្តើមការងារ ។ ទន្ទឹមគ្នានេះ គេអាចកត់សម្គាល់បុគ្គលដែលមានភាពជាអ្នកដឹកនាំតាំងពីកំណើតតាមរយៈរូបភាពបំផុសគំនិតការងារ ការបង្កើតសកម្មភាពការងារឱ្យសកម្ម ការដឹកនាំការងារ និងការបង្ហាញវិធីសាស្ត្រដោះស្រាយបញ្ហាអ្វីមួយ ។ អ្នកដែលមានគំនិតផ្តួចផ្តើមនេះហើយ អាចចាត់ទុកជាបុគ្គលដែលមានភាពជាអ្នកដឹកនាំ ។

៥. បុគ្គលមានគំនិតវិជ្ជមាន ៖ អ្នកដឹកនាំល្អតែងគិតវិជ្ជមានជានិច្ចនៅក្នុងបរិយាកាសការងារ ព្រមទាំងជួយក្រុមការងារឱ្យសម្រេចលទ្ធផលដូចបំណង ។ គំនិតវិជ្ជមានជួយឱ្យបុគ្គលផ្ទាល់ខ្លួន និងក្រុមការងារមានគំនិតច្នៃប្រតិដ្ឋ ការគោរព និងជំរុញសកម្មភាពបំពេញការងារកាន់តែប្រសើរ ។ គំនិតវិជ្ជមានរបស់បុគ្គលក្នុងការងារ មិនមែនជាការដាក់សម្ពាធការងារលើនរណាម្នាក់ឡើយ ប៉ុន្តែជាការផ្តល់ឱកាសទទួលខុសត្រូវខ្ពស់បំផុតដល់នរណាម្នាក់ ។

៦. បុគ្គលចេះបត់បែន ៖ ភាពបត់បែនការងារ មិនមែនមានន័យថា តឹងរឹងតែម្យ៉ាងក្នុងវិធីសាស្ត្រធ្វើការងារនោះទេ ។ ភាពបត់បែនការងារផ្តោតលើរបៀបធ្វើការងារដែលឆ្លើយតបទៅនឹងកាលៈទេសៈជាក់ស្តែង ឬចេះសម្របខ្លួនទៅនឹងរបៀបធ្វើការរបស់បុគ្គល ពេលវេលា និងធនធានដែលមានស្រាប់ ។ បុគ្គលចេះបត់បែនក្នុងការងារនេះ គឺជាបុគ្គលដែលយល់ដឹងពីសិល្បៈធ្វើការងារ និងមិនទាមទារភាពល្អឥតខ្ចោះខ្លាំងពេកនោះទេ ។ ចំណុចនេះអាចនិយាយដោយខ្លីថា អ្នកដឹកនាំដែលចេះបត់បែនតាមស្ថានភាព គឺជាអ្នកដឹកនាំដែលស្គាល់កាលៈទេសៈ ។

៧. បុគ្គលមានទំនួលខុសត្រូវខ្ពស់ ៖ ទំនួលខុសត្រូវជាម៉ែត្រវាស់ផលនៃការងារ ។ មនុស្សដែលមានចរឹកលក្ខណៈជាអ្នកដឹកនាំ តែងមានឥរិយាបថទទួលខុសត្រូវខ្ពស់ចំពោះការងារ ឬភារកិច្ចដែលបានទទួលអនុវត្ត ។ បុគ្គលដែលមានទម្លាប់ទំនួលខុសត្រូវខ្ពស់ក្នុងការងារ ច្រើនតែជាបុគ្គលដែលចេះសម្របសម្រួល ចេះផ្តល់ការងារឱ្យអ្នកដទៃ ចេះទទួលយកគំនិត ឬមតិយោបល់ពីអ្នកដទៃ និងចេះស្ថាបនាអ្នកដទៃក្នុងន័យឈ្នះៗទាំងអស់គ្នា ។

ជារួមមកវិញ ភាពជាអ្នកដឹកនាំគ្រប់គ្នាសុទ្ធតែអាចរៀនសូត្របាន ប៉ុន្តែសំឡឹងមើលពីគុណសម្បត្តិនៃភាពជាអ្នកដឹកនាំផ្ទាល់ខ្លួនដែលមានស្រាប់ គឺជាឱកាសអភិវឌ្ឍន៍សមត្ថភាពបានលឿនរហ័ស៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...