អ្នកបង្កើតមាតិកាវ័យក្មេង ឈាន់ ប៉ហេង ប្រើចំណូលចិត្តច្រៀងតាមចង្វាក់ភ្លេង ចែករំលែកចំណេះដឹងតាមបណ្ដាញសង្គម

អ្នកបង្កើតមាតិកាវ័យក្មេង លោក ឈាន់ ប៉ហេង ដែលក៏ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៧ នៃវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ព្រះបាទនរោត្តមសីហមុន្នី ខេត្តកំពង់ឆ្នាំង បានប្រើចំណូលចិត្តច្រៀងតាមចង្វាក់ភ្លេងរបស់ខ្លួនធ្វើ​ការ​ចែករំលែកចំណេះដឹងតាមបណ្ដាញសង្គម ដោយបច្ចុប្បន្ន​កំពុងទទួលការ​គាំទ្រ​យ៉ាងខ្លាំងពីសំណាក់យុវវ័យ។

លោក ឈាន់ ប៉ហេង បានឱ្យដឹងថា ការបង្កើតមាតិកាតាមបណ្ដាញសង្គមនេះ ដំបូងឡើងគឺលោកធ្វើឡើងដោយការបង្រៀនប្រយោគជាភាសាថៃ ព្រោះយល់ឃើញថា មានយុវជនខ្មែរជាច្រើនចូលរៀនភាសាថៃ ហើយខ្លួនចេះភាសាថៃពីមុនមកដែរ ដូច្នេះក៏យកចំណេះដឹងនេះមកចែករំលែកបន្តនៅលើបណ្ដាញសង្គម។ ប៉ហេង បន្តថា ក្រោយមកនៅពេលអ្នកគាំទ្រដឹងថា ខ្លួនធ្លាប់ជាអតីតសិស្សនិទ្ទេស A ក៏ស្នើសុំឱ្យចែកវីដេអូចែករំលែកគន្លឹះ ដើម្បីទទួលបាននិទ្ទេសA។ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ សិស្សម្នាក់ៗចង់ទទួលបាននិទ្ទេស A ដែលជារឿងល្អមួយ ហើយការបង្កើតមាតិកាអប់រំបែបនេះ អាចជំរុញឱ្យក្មេងៗជំនាន់ក្រោយមានគំនិតចង់រៀន ចង់ធ្វើអ្វីដែលថ្មី និងអាចជួយសង្គមបាន។ ចាប់ពីពេលនោះមក ប៉ហេង ក៏ប្ដូរពីការបង្រៀនភាសាថៃ មកបង្កើតមាតិកាចែករំលែកចំណេះដឹងអំពីការសិក្សា។

លោក ឈាន់ ប៉ហេង ជាអ្នកបង្កើតមាតិកាចែលរំលែកចំណេះដឹងតាមបណ្ដាញសង្គម

អ្នកបង្កើតមាតិកាចែលរំលែកចំណេះដឹងតាមបណ្ដាញសង្គមរូបនេះ បន្ថែមថា តាមការសង្កេតរបស់ខ្លួននៅពេលឮគេនិយាយដល់ការអប់រំ គេច្រើនធ្វើឱ្យជាលក្ខណៈផ្លូវការ សុភាពរម្យទម ប៉ុន្តែ ប៉ហេង វិញគិតថា បើបញ្ចូលការអប់រំតាមចរិករបស់ខ្លួនដែលចូលចិត្តសប្បាយ យកភ្លេងមកផ្គួបផ្សំ ប្រហែលជាអាចឱ្យសិស្សានុសិស្សដែលរៀននៅវិទ្យាល័យ មើលវីដេអូនេះ​បានទាំងកម្សាន្តអារម្មណ៍ បានទាំងចំណេះដឹង។ ទន្ទឹមគ្នានេះ ដោយសារការចូលចិត្តច្រៀង សរសេរចម្រៀង និងចង្វាក់ភ្លេងខ្លួនឯងតាំងពីរៀននៅថ្នាក់ទី១០ ទើបរូបគេសម្រេចចិត្តប្រើប្រាស់ទេពកោសល្យនេះ មកដាក់បញ្ចូលក្នុងវីដេអូចែករំលែកចំណេះដឹង។

ខ្ញុំគិតថាការបង្កើតមាតិកាបែបនេះ ជាផ្នែកមួយជួយសិស្សវិទ្យាល័យ ឬនិស្សិត មើលវីដេអូនេះ ដើម្បីរំសាយអារម្មណ៍ ដែលអាចជាផ្លូវមួយជួយឱ្យគាត់មានអារម្មណ៍ថា ការសិក្សាគឺសប្បាយ នាំឱ្យសិស្សចង់រៀន ហើយការរៀនកាន់តែច្រើនកាន់តែល្អ

លោក ឈាន់ ប៉ហេង ជាអ្នកបង្កើតមាតិកាចែលរំលែកចំណេះដឹងតាមបណ្ដាញសង្គម

លោក ឈាន់ ប៉ហេង ជាអ្នកបង្កើតមាតិកាចែលរំលែកចំណេះដឹងតាមបណ្ដាញសង្គម

លោក ឈាន់ ប៉ហេង បន្ថែមទៀតថា ការបង្កើតវីដេអូលើបណ្ដាញសង្គមមានសារៈសំខាន់ខ្លាំង ពោលប្រសិនបើមានអ្នកចង់បង្កើតមាតិកាចែករំលែកចំណេះដឹង គន្លឹះចម្បងបំផុត ត្រូវច្បាស់ថា តើចង់ធ្វើឬអត់? ប្រសិនជាបង្កើតមាតិកាដើម្បីតែផលប្រយោជន៍ អាចមួយឆ្នាំទៅពីរឆ្នាំបាត់កម្លាំងជំរុញចិត្តនឹងនាំឱ្យឈប់ធ្វើក៏ថាបាន។ ប៉ុន្តែប្រសិនបើយើងស្រឡាញ់ការបង្កើតមាតិកាចែករំលែកចំណេះដឹងពិតប្រាកដ និងចង់ធ្វើពិតប្រាកដ នោះយើងនឹងធ្វើវាបានយូរ។ ទន្ទឹមគ្នានេះ អ្នកបង្កើតមាតិកាត្រូវអភិវឌ្ឍចំណេះដឹង សមត្ថភាពក្នុងការធ្វើបទបង្ហាញ ដើម្បីកាត់បន្ថយការអៀនពេលនិយាយនៅមុខកាមេរ៉ា។

ខ្ញុំចង់ឱ្យមានអ្នកផលិតមាតិកាទាក់ទងនឹងការអប់រំច្រើន ប៉ុន្តែបើគ្រាន់តែមានចំនួនក៏មិនល្អដែរ ចាំបាច់ត្រូវមានគុណភាព ដោយបញ្ចូលនូវចំណេះដឹងអ្វីមួយដែលល្អលើសពីការចែករំលែកនោះ

លោក ឈាន់ ប៉ហេង ជាអ្នកបង្កើតមាតិកាចែលរំលែកចំណេះដឹងតាមបណ្ដាញសង្គម

អ្នកបង្កើតមាតិកា រូបនេះ បញ្ជាក់ថា នៅពេលផលិតវីដេអូ ប្រសិនបើមិនបានផ្ដល់ប្រយោជន៍អ្វីមួយដល់អ្នកមើលទេ គឺមានអារម្មន៍ថាអៀនខ្លួនឯង។ ទន្ទឹមគ្នានេះ ការបង្កើតវីដេអូ ជាសិទ្ធរបស់បុគ្គល ប៉ុន្តែប្រសិនជាអាចប្រើគេហទំព័រដោយបញ្ចូលសារចំណេះដឹងខ្លះឱ្យអ្នកទស្សនាទទួលបាន គឺជារឿងល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។