មាតិកាលើប្រព័ន្ធបណ្តាញសង្គមជះឥទ្ធិពលដល់ការអប់រំកុមារ និងយុវជន

ប្រព័ន្ធផ្សព្វផ្សាយសង្គមមានសម្បូរបែប ដូចជា យូធូប (YouTube), ហ្វេសប៊ុក (Facebook), អ៊ីនស្តារក្រាម (Instagram), ធ្វីទ័រ (Twitter), ស្នេបឆាត (Snap Chat), ទីកតុក (TikTok), និងតេឡេក្រាម (telegram) ជាដើម ។

នៅកម្ពុជាប្រព័ន្ធបណ្តាញសង្គមទាំងនេះ កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ពិសេសការប្រើប្រាស់ YouTube, Facebook, និង TikTok តែម្តង ។ ជាមួយគ្នានេះ បើពិនិត្យមើលគុណភាពមាតិកានៅលើបណ្តាញសង្គមទាំងនេះវិញ បច្ចុប្បន្នហាក់ជាចំណោទដ៏ស្មុកស្មាញសម្រាប់អ្នកផលិត និងអ្នកទទួលព័ត៌មាន ។

ភាពស្មុកស្មាញ និងមិនច្បាស់លាស់នៅត្រង់ថា មាតិកាដែលបង្កើតឡើងមួយចំនួនហាក់ពុំមានតម្លៃអប់រំមនុស្សឱ្យប្រព្រឹត្តិត្រឹមត្រូវ ប្រាសចាកពីប្រពៃណី សីលធម៌សង្គម និងកំពុងជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ និងដោយប្រយោលដល់កុមារ និងយុវជនកម្ពុជា ។ អាស្រ័យដូច្នេះហើយ គេក៏អាចកត់សម្គាល់បានដែរថា មាតិកាលើបណ្តាញសង្គម បាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើដំណើរជីវិត និងការសម្រេចចិត្តរបស់ប្រជាជន ។ តើគួរប្រើប្រាស់បណ្តាញសង្គមយ៉ាងដូចម្តេច ដើម្បីទទួលបានប្រយោជន៍ពីមុខងារបច្ចេកវិទ្យាដែលនៅកៀកក្បែរខ្លួននេះ ? ហើយតើពិតទេ អ្នកផលិតមាតិកាលើបណ្តាញសង្គមកំពុងទាញការអប់រំសង្គមឱ្យធ្លាក់ចុះ ?

ត្រង់ចំណុចនេះ មានហេតុផលច្រើនណាស់ដែលជាទឡ្ហីករណ៍អាចឆ្លើយតបទៅនឹងចំណោទខាងលើ ។ ទោះយ៉ាងណាក្តី ការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម មិនសុទ្ធសឹងតែផ្តល់ផលអវិជ្ជមានទាំងស្រុងនោះទេ ។ បើពិនិត្យឱ្យស៊ីជម្រៅ បណ្តាញសង្គមបច្ចុប្បន្នជាវេទិការបង្កើតចំណងពហុមុខងារ តាមរយៈការចែករំលែក ការផ្លាស់ប្តូរមតិយោបល់ ការជជែកពិភាក្សា (Online Discussion) និងគាំទ្រដល់ការអប់រំក្រៅប្រព័ន្ធ ។

ជាទីតាំងដែលអាចផ្តល់ព័ត៌មានភ្លាមៗ បានលឿនរហ័ស និងមានព័ត៌មានចម្រុះ បណ្តាញសង្គម ហើយបណ្តាញសង្គមក៏ជាមធ្យោបាយអាចរក្សាចំណងមិត្តភក្តិបានយូរអង្វែង ព្រមទាំងបង្កើនភាពស្និតស្នាលផងដែរ, បណ្តាញសង្គមជាសមរភូមិមនោសញ្ចេតនា និងជាទីលានបញ្ចេញអារម្មណ៍ ដែលអាចរំដោះសម្ពាធផ្លូវចិត្តបុគ្គល ហើយបណ្តាញសង្គមក៏ជាទីតាំងដែលអាចផ្តល់ជំនួយសុខភាពផ្លូវចិត្ត ការផ្សះផ្សាអាម្មណ៍ និងមនោសញ្ចេតនារបស់មនុស្ស ។

លើសពីនេះផងដែរ បណ្តាញសង្គមក៏ជាទីតាំងលើកកម្ពស់ការសិក្សាដោយឥតគិតថ្លៃ... ពិសេសបណ្តាញសង្គមក៏ជាមធ្យោបាយគាំទ្រលើកតម្លៃផ្ទាល់ខ្លួនរបស់បុគ្គលដែរ (Helps Establish Your Personal Brand) ។ ប្រព័ន្ធបណ្តាញសង្គមនេះឯងជាទីតាំងដែលអាចផ្តល់ប្រាក់ចំណូលដល់អ្នកបង្កើតមាតិកា ឬអាចហៅជាភាសាអង់គ្លេសថា Content Creators អាស្រ័យលើការផ្សព្វផ្សាយពាណិជ្ជកម្ម និងការគាំទ្រផ្សេងៗ ។

• ការសំដែងសាច់រឿងអប់រំមានឈុតឆាកធ្វើឱ្យមនុស្សមានភាពស្រើបស្រាលអារម្មណ៍ • ការសំដែងវីដេអូលេងសើចទាក់ទាញបញ្ឆោតចិត្តអ្នកមើល (Prank) ងាយមកនិយាយពីមាតិកាលើបណ្តាញសង្គម ដែលទាញចិត្តអ្នកគាំទ្រ (Audience) និងកំពុងមានឥទ្ធិពលវិជ្ជមានតិចជាងអវិជ្ជមានលើការអប់រំកុមារ និងយុវជនវិញ មានដូចជា ៖ • មាតិកាដែលមានរូបភាព និងវីដេអូបែបបញ្ចេញសាច់ រូបភាពស្រើបស្រាល ខើចលើខើចក្រោម • ការត្រាប់កំប្លែងប្រើពាក្យពេចន៍លេបខាយឌឺដង និងប្រើពាក្យបញ្ជិតបញ្ជៀងអាសអាភាស

• ការប្រើពាក្យពេចន៍អសុរស និងជេរប្រមាថគ្នានៅលើវេទិកាបណ្តាញសង្គម • ការលើកយករឿងផ្ទាល់ខ្លួនមកអត្ថាធិប្បាយលើបណ្តាញសង្គមហូរហែ ឬរឿងរ៉ាវផ្ទាល់ខ្លួនបន្តភាគ • ការរិៈគន់គ្នាដោយគ្មានមូលដ្ឋាន ដែលផ្ទុយពីការរិៈគន់បែបស្ថាបនា • ការផលិតវីដេអូអប់រំព្រោះរកប្រាក់ (គ្មានអ្នកត្រួតពិនិត្យមាតិកា) • ការតាំងខ្លួនជាអ្នកជំនាញសារព័ត៌មាន ប៉ុន្តែធាតុពិតកំពុងបំពេញការងារទាំងបំពានក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានជាដើម ។

តាមរយៈឥទ្ធិពលខ្លឹមសារនៃមាតិកាទាំងអស់នេះ ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ហាក់ពិបាកទុកចិត្តលើព័ត៌មានលើបណ្តាញសង្គម ធុញថប់នឹងមាតិកាដដែលៗ ដែលគ្មានតម្លៃអប់រំពិតប្រាកដ ហើយម្តងម្កាលស្ទើតែចាត់ទុកព័ត៌មានទាំងឡាយនៅលើបណ្តាញសង្គមថាគ្មានប្រយោជន៍ និងបង្កភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ ព្រមទាំងបង្កើតព័ត៌មានច្រឡំបល់រកជឿទុកចិត្តមិនបាន ។

ជាមួយគ្នានេះ មនុស្សចាប់ផ្តើមមិនចូលចិត្តបណ្តាញសង្គម និងមិនឱ្យតម្លៃអ្នកបង្កើតមាតិកាសម្រាប់បណ្តាញសង្គម មិនគាំទ្រពេញលេញដល់ផលិតមាតិកាអប់រំមានតម្លៃពិតប្រាកដ ។ យើងមិនអាចបន្ទោស ឬដាក់បន្ទុកទាំងស្រុងលើ អ្នកផលិតមាតិកាបាននោះទេ លើរឿងរ៉ាវទាំងអស់នេះ គេតែងតែងឃើញកើតឡើងច្រើននៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ហើយប្រជាជនទើបចាប់ផ្តើមអនុវត្តចំណេះដឹង និងបច្ចេកវិទ្យាឌីជីថលថ្មី ។

• មាតិកាខ្វះការស្រាវជ្រាវស៊ីជម្រៅ • ខ្លឹមសារមាតិកាគ្មានគោលដៅអប់រំច្បាស់លាស់ មនុស្សផ្តើមមិនចូលចិត្តបណ្តាញសង្គមដោយសារហេតុផល ៖ • អត្ថន័យមាតិកាមិនឆ្លុះបញ្ចាំងពីសីលធម៌ និងសុជីវធម៌របស់មនុស្សក្នុងសង្គមខ្មែរ • មាតិកាបង្ហាញពីកម្រិតការអប់រំរបស់មនុស្សក្នុងសង្គមមានកម្រិតទាប (មនុស្សហ៊ានទទួលទានកង់ឡាន មនុស្សទទួលទានលាមកគោស្រស់ មនុស្សចូលចិត្តនិងប្រព្រឹត្តិភាពស្រើបស្រាលផ្សេងៗជាដើម) • មាតិកាបង្កើតឡើងដើម្បីទាមទារចំណាប់អារម្មណ៍ និងមនោសញ្ចេតនា • ការរកប្រាក់តាមអនឡាញ (ឬ MMO) ដោយប្រាស់ចាកពីតម្លៃសីលធម៌មនុស្ស (អាចទៅរួចគ្រប់រឿង)

តើអ្នកបង្កើតមាតិកា និងគ្រប់គ្រងមាតិកាលើបណ្តាញសង្គមគួរធ្វើបែបណា ទើបធានាថា មាតិកាដែលខ្លួនបានផ្សាយទៅអាចកើតជាប្រយោជន៍ និងមានគុណតម្លៃបម្រើដល់ការកម្សាន្តប្រកបដោយចំណេះដឹងសម្រាប់កុមារ និងយុវជន ? ត្រង់នេះ មានកត្តាចូលរួមពីអ្នកប្រើប្រាស់បណ្តាញសង្គម (ចរឹកលក្ខណៈអ្នកប្រើប្រាស់) និងអ្នកផលិតមាតិកាដាក់លើបណ្តាញសង្គម ។

ភារកិច្ចទាំង ៥ចំណុចចម្បងដែលអ្នកផលិតមាតិកាត្រូវអនុវត្ត ៖ • អ្នកផលិតមាតិកាត្រូវមានគោលដៅផលិតមាតិកាច្បាស់លាស់ • អ្នកផលិតមាតិកាត្រូវមានឧត្តមគតិ និងមនសិកាគាំទ្រដល់ការអប់រំវិជ្ជមាន • អ្នកផលិតមាតិកាត្រូវគោរពសិទ្ធិមនុស្ស គោរពច្បាប់សង្គម ព្រមទាំងប្រកាន់ខ្ជាប់សីលធម៌ប្រពៃណីសង្គម • អ្នកផលិតមាតិកាត្រូវផលិតអ្វីដែលថ្មី មិនចម្លងអ្នកដទៃ និងហ៊ានទទួលយកការស្ថាបនាដោយវិជ្ជមាន • អ្នកផលិតមាតិកាត្រូវតែជាតួអង្គគំរូគ្រប់សកម្មភាពរបស់ខ្លួន ដែលប្រៀបដូចនឹងបុគ្គលសាធារណៈដែរ ។

ស្ថិតក្នុងស្ថានភាពបែបនេះ អ្វីៗទាំងអស់ក៏មិនត្រូវបន្ទោសទាំងស្រុងទៅលើអ្នកផលិតមាតិកាដែរ តែផ្ទុយទៅវិញដោយសារតែមាតិកាដែលពេញនិយមទាំងអម្បាលខាងលើ គឺកើតចេញពីចំណងចំណូលចិត្តរបស់អ្នកគាំទ្រ ឬអ្នកលេងបណ្តាញសង្គមផងដែរ ។

មានមូលហេតុ ៥ចំណុចដែលអ្នកផលិតមាតិកាសិក្សាពីអ្នកប្រើប្រាស់ និងអ្នកលេងបណ្តាញសង្គម ដើម្បីបង្កើតមាតិកា ៖ 1. ចំណង់ចំណូលចិត្តរបស់បុគ្គលម្នាក់ៗ តែងប្រើបណ្តាញសង្គមសម្រាប់ការកម្សាន្ត និងចង់ទទួលយករសជាតិអារម្មណ៍ប្លែកៗពីបណ្តាញសង្គម 2. ស្ថានភាព និងសុខភាពផ្លូវចិត្តអ្នកប្រើប្រាស់បណ្តាញសង្គមទន់ខ្សោយ និងកំពុងត្រូវការថាមពលជំនួយ ដែលអាចឱ្យអ្នកផលិតមាតិកាមើលដឹង 3. ធម្មជាតិរបស់មនុស្ស (តែងចង់ដឹងរឿងរ៉ាវរបស់អ្នកដទៃ ជីវិតឯកជនអ្នកដទៃ និងរឿងដែលលាក់បាំង)

4. ចំណេះដឹង និងការអប់រំរបស់អ្នកប្រើប្រាស់បណ្តាញសង្គមនៅមានកម្រិត និងព្រមបន្តគាំទ្រ ទោះដឹងថា មាតិកាទាំងនោះគ្មានប្រយោជន៍ ឬគ្រាន់តែជាការកម្សាន្តផ្ទាល់ខ្លួន ដោយភ្លេចគិតពីផលប៉ះពាល់ ។ 5. មាតិកាអប់រំមានចំនួនតិចតូចនៅឡើង មិនអាចប្រៀបធៀបចំនួននឹងមាតិកាដែលគ្មានប្រយោជន៍ ។ ដើម្បីកែលម្អស្ថានភាពប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រយោជន៍ ដំណោះស្រាយ គឺអ្នកផលិតមាតិកាត្រូវបង្កើនវត្តមានមាតិកាអប់រំឱ្យបានច្រើននៅក្នុងគោលដៅជាក់លាក់ ។ ចំណែកអ្នកទទួលយកមាតិកា អាចពិចារណាថាតើមាតិកាលើបណ្តាញសង្គមមួយណាកើតជាប្រយោជន៍ដល់ខ្លួន ហើយមាតិកាបែបណាគួរឈប់គាំទ្រ ។

សូមកុំភ្លេចថា អ្នកបង្កើតមាតិកា គឺជាតួអង្គស្នូលនៃបណ្តាញសង្គម ចំណែកអ្នកទទួលព័ត៌មានជាតួអង្គឯករបស់អ្នកបង្កើតមាតិកា ។ អន្តរកម្មរវាងភាគីទាំងពីរនេះកំពុងបំពេញឱ្យគ្នាទៅវិញទៅមក ។ ត្រង់នេះមានន័យថា មាតិកាលើបណ្តាញសង្គមមានការគាំទ្រច្រើន និងមានប្រជាប្រិយភាពអាស្រ័យលើអ្នកបង្កើតមាតិកា រីឯអ្នកទទួលមាតិកាជាកម្មវត្ថុសម្រាប់ការសិក្សាក្នុងន័យបង្កើតមាតិកាថ្មីរបស់អ្នកបង្កើតមាតិកា ឬ Content Creators ។

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា​ តន​ គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏១ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា តន គុន្ធា លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)