ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៦០កន្លែងទៅសិក្សាអាហារូបករណ៍រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនសិក្សារួមមាន វិទ្យាសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្ត្រ ព័ត៌មានវិទ្យា និងជំនាញជាច្រើនទៀត។

លក្ខខណ្ឌនៃការចុះឈ្មោះបេក្ខជនចូលរួមប្រឡងប្រជែងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនទាំង២ភេទត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ មានអាយុតិចជាង៣៥ឆ្នាំ មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ មានសុខភាពល្អបរិបូរណ៍ ទាំងកាយសម្បទា និងសតិបញ្ញា។ សម្រាប់បេក្ខជនប្រឡងប្រជែងថ្នាក់បរិញ្ញាបត្រ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល មានអាយុតិចជាង២៥ឆ្នាំ មានលិខិតបញ្ជាក់ពីកម្រិតចំណេះដឹងភាសាចិនHSK3 និងមានសុខភាពល្អបរិបូរណ៍ ទាំងកាយសម្បទា និងសតិបញ្ញា។

ការប្រឡងប្រជែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នឹងប្រព្រឹត្តទៅលើវិញ្ញាសាភាសាអង់គ្លេស រយៈពេល៩០នាទី និងវិញ្ញាសាវប្បធម៌ទូទៅ រយៈពេល៩០នាទី។ សម្រាប់ថ្នាក់បរិញ្ញាបត្រនិងប្រព្រឹត្តទៅលើវិញ្ញាសាគណិតវិទ្យា រយៈពេល៩០នាទី និងវិញ្ញាសាវប្បធម៌ទូទៅ រយៈពេល៩០នាទី។

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យត្រូវបំពេញពាក្យ និងភ្ជាប់ជាមួយសំណុំឯកសារមួយចំនួនដូចជា បង្កាន់ដៃទទួលពាក្យ០១ច្បាប់ ពាក្យសុំអាហារូបករណ៍០១ច្បាប់ ជីវប្រវត្តិសង្ខេប០១ច្បាប់ កិច្ចសន្យា០១ច្បាប់ (សំណុំឯកសារខាងមុខសុទ្ធតែមានគំរូ) រូបថត៤x៦ ចំនួន០៤សន្លឹក (ថតថ្មី ផ្ទៃក្រោយពណ៌ស) សញ្ញាបត្របរិញ្ញាបត្រ(ច្បាប់ចម្លង០១ច្បាប់)សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល(ច្បាប់ថតចម្លង០១ច្បាប់ និងភ្ជាប់សញ្ញាបត្រច្បាប់ដើមមកជាមួយដើម្បីផ្ទៀងផ្ទាត់)។ លើសពីនេះបេក្ខជនត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ការសិក្សាពីគ្រឹះស្ថានសិក្សា/បណ្ណសម្គាល់និស្សិតចំពោះបេក្ខជនជានិស្សិតដែលកំពុងសិក្សានៅតាមគ្រឹះស្ថាននានា សេចក្ដីបញ្ជាក់ពីអង្គភាពចំពោះបេក្ខជនជាមន្ត្រីរាជការ និងវិញ្ញាបនបត្រពិនិត្យកាយសម្បទា ០២សន្លឹក ត្រូវបំពេញក្រោយពេលដែលសាមីជនត្រូវបានប្រឡងជ្រើសរើសរួច។

គួរបញ្ជាក់ដែរថា បេក្ខជនជ័យលាភីអាហារូបករណ៍នឹងទទួលបានការចំណាយផ្សេងៗដូចជា ការស្នាក់នៅ ការសិក្សា និងប្រាក់ឧបត្ថម្ភប្រចាំខែ ពីភាគីអាហារូបករណ៍ ប៉ុន្តែបេក្ខជនត្រូវចំណាយលើថ្លៃធ្វើដំណើរទៅមកកម្ពុជា-ចិន-កម្ពុជាដោយខ្លួនឯង។

សម្រាប់ព័ត៌មានបន្ថែមបេក្ខជនអាចទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង (ខាងកើតស្ថានីយ៍ទូរទស្សន៍អប្សារាចម្ងាយប្រហែល៥០ម៉ែត្រ) ឬអាចទំនាក់ទំនងទៅកាន់ ០៩៨ ៩៨ ៩៧ ៨៩ / ០៩៥ ៦២ ៤៨ ៩៥ រៀងរាល់ម៉ោងធ្វើការ។

ចាប់ទទួលពា្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ម៉ោង៤:០០រសៀល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...