សិង្ហបុរី កំពុងរៀបចំសង្គម ដែលជួយឱ្យប្រជាជនរស់ដល់អាយុ ១០០ឆ្នាំ

សិង្ហបុរី បានក្លាយជា «តំបន់ពណ៌ខៀវ – Blue Zone» ថ្មីមួយទៀតរបស់ពិភពលោក ដែលតំបន់នេះ ត្រូវបានគេកំណត់ថា ជាកន្លែង ដែលមនុស្សមានអាយុវែង និងសុខភាពល្អ ។

មុនពេលសិង្ហបុរី ត្រូវបានគេចាត់ទុកថាជា «តំបន់ពណ៌ខៀវ – Blue Zone» ពិភពលោកមានតំបន់ខៀវ ចំនួន ៥ មកពីប្រទេស ៥ផ្សេងៗគ្នា ដូចជា អ៊ីការីយ៉ា (Ikaria) ប្រទេសក្រិក, អូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន, នីកូយ៉ា (Nicoya) ប្រទេសកូស្ដារីកា, សាដឌីនៀ (Sardinia) ប្រទេសអ៊ីតាលី និងឡូម៉ាលីនដា (Loma Linda) សហរដ្ឋអាមេរិក។

លោក Dan Buettner ដែលជាអ្នកបង្កើតពាក្យ «តំបន់ពណ៌ខៀវ – Blue Zone» បានកំណត់សិង្ហបុរីថា ជា «តំបន់ពណ៌ខៀវ 2.0 – Blue Zone 2.0» ព្រោះ តំបន់ខៀវដំបូងទាំង ៥ គឺកើតឡើងដោយសារកាលៈទេសៈធម្មជាតិ។ ចំណែក តំបន់ខៀវ 2.០ គឺត្រូវបានបង្កើតឡើង ដោយសារកត្តាមនុស្ស។ អ្នកជំនាញរូបនេះលើកឡើងថា ប្រជាជននៅតំបន់ខៀវ 1.0 អាចនឹងផ្លាស់ប្ដូរទម្លាប់រស់នៅ ដែលប៉ះពាល់ដល់អាយុសង្ឃឹមរស់ ដោយសារពួកគេទទួលយកការរស់នៅបែបអាមេរិក។ ទម្លាប់រស់នៅនេះ គឺកាត់បន្ថយការទំនាក់ទំនងដោយជួបផ្ទាល់ មិនសូវមានសកម្មភាពរាងកាយ និងរស់នៅជាមួយបច្ចេកវិទ្យាច្រើនជាងមុន។

ក្នុងឆ្នាំ២០០៤ លោក Dan Buettner បានសហការជាមួយ National Geographic និងវិទ្យាស្ថានជាតិ នៃភាពចាស់ ដើម្បីស្រាវជ្រាវ ពីមូលហេតុពិតប្រាកដ ដែលអាចជួយឱ្យមនុស្សរស់បានយូរ នៅតាមបណ្ដាប្រទេសជាច្រើន។ ទីបំផុត គាត់បានកំណត់គោលការណ៍ចំនួន ៩ «ថាមពល ៩ – Power 9» ដែលជួយឱ្យមនុស្សមានអាយុវែង និងសុខភាពល្អ។

គោលការណ៍ទាំងប្រាំបួននោះ គឺ ធ្វើចលនា និងបម្លាស់ទីជារៀងរាល់ថ្ងៃ, មានគោលបំណងរស់នៅច្បាស់លាស់, អនុវត្ត និងរក្សាទម្លាប់ ដែលជួយទប់ទល់ភាពតានតឹង, ញ៉ាំអាហារឱ្យត្រឹម ៨០ភាគរយនៃភាពឆ្អែត, បរិភោគអាហារ ដែលជាប្រភេទរុក្ខជាតិឱ្យបានច្រើន, ការប្រើប្រាស់គ្រឿងស្រវឹងក្នុងកម្រិតមធ្យម និងទៀងទាត់, ចូលរួម និងបង្កើតមិត្តភាពក្នុងសហគមន៍, នៅក្បែរមនុស្សជាទីស្រឡាញ់ និងរស់នៅក្បែរមនុស្ស ដែលមានទម្លាប់ និងសុខភាពល្អ។ លោក Buettner បានបន្តថា ប្រទេសសិង្ហបុរី ជាទីកន្លែងមួយ ដែលយើងអាចរៀនសូត្របានច្រើន ពីរបៀបដែលប្រទេសនេះ បង្កើតសង្គមមួយ ដែលសម្បូរទៅដោយមនុស្សមានអាយុវែង។ ខាងក្រោម នេះគឺជាគោលនយោបាយរបស់សិង្ហបុរី ៦ ដែលជួយឱ្យប្រជាជនមានអាយុវែង ៖

១. មនុស្សភាគច្រើន ធ្វើដំណើរដោយថ្មើជើង ៖ ខណៈពេលដែលប្រជាជននៅបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក ជ្រើសរើសការបើកបរ ដើម្បីផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ ប្រជាជនសិង្ហបុរីភាពច្រើន គឺជ្រើសរើសការដើរ ហើយគោលបំណង នៃការដើរនេះ គឺហាត់ប្រាណ និងធ្វើឱ្យរាងកាយមានចលនា។ ទន្ទឹមនឹងនេះ ក្នុងប្រទេសសិង្ហបុរី រដ្ឋបានយកពន្ធខ្ពស់ លើការប្រើប្រាស់យានយន្ត ថ្លៃសាំង និងការប្រើប្រាស់ផ្លូវសាធារណៈ ហើយវិនិយោគយ៉ាងច្រើន ទៅលើផ្លូវដើរ ផ្លូវជិះកង់ និងសេវាដឹកជញ្ជូនសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់។

២. នៅក្បែរមនុស្សជាទីស្រឡាញ់ ៖ ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលរស់នៅ «តំបន់ពណ៌ខៀវ – Blue Zone» មានទំនោរ ផ្ដល់អាទិភាពលើការរស់នៅក្បែរមនុស្សជាទីស្រឡាញ់។ ចំណុចនេះ ត្រូវបានគេរកឃើញក្នុងគោលនយោបាយសិង្ហបុរី ដែលត្រូវបានគេស្គាល់ថា Proximity Housing Grant ដែលលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់មនុស្សឱ្យរស់នៅជាមួយ ឬនៅជិតឪពុកម្តាយ និងកូនរបស់ពួកគេ។ ជារឿយៗមនុស្សចាស់ ក្នុងប្រទេសនេះ មានឱកាសបាននៅក្បែរ និងទទួលបានការមើលថែពីសំណាក់កូន ដែលធ្វើឱ្យអាយុសង្ឃឹមរស់មានភាពប្រសើរ។

៣. ការរស់នៅជាលក្ខណៈសហគមន៍ ៖ ការស្រាវជ្រាវបានរកឃើញថា ការរស់នៅជាលក្ខណៈសហគមន៍ ដែលមានជំនឿ និងគំនិតប្រហាក់ប្រហែលគ្នា អាចជួយមនុស្សឱ្យមានអាយុសង្ឃឹមរស់ខ្ពស់។ លើសពីនេះ ការចូលរួមក្នុងសកម្មភាពជំនឿបួនដង ក្នុងមួយខែ នឹងបន្ថែមអាយុសង្ឃឹមរស់ពី ៤ ទៅ ១៤ឆ្នាំឯណោះ។ ខណៈ បើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានឱ្យដឹងថា ស្ទើរតែ ៨០ភាគរយ នៃប្រជាជនសិង្ហបុរីពេញវ័យមានទំនាក់ទំនងសាសនា។

៤. មានទម្លាប់រស់នៅល្អ ៖ ប្រទេសសិង្ហបុរី បានអនុវត្តគោការណ៍ នៃការធ្វើឱ្យអាហារសុខភាពមានតម្លៃទាបជាង អាហារទូទៅបានយ៉ាងល្អ។ ប្រទេសនេះ បានបង្កើតការលើកទឹកចិត្ត ដល់ទីកន្លែងផលិតចំណីអាហារទាំងអស់ ឱ្យផ្ដោតលើការផលិតអាហារជំនួយសុខភាព។ លើសពីនេះ ក្រសួងសុខាភិបាល បានបង្កើតស្លាកសញ្ញា និងផ្សព្វផ្សាយអំពីអាហារសុខភាព ដល់ប្រជាជនទូទាំងប្រទេស។

៥. ងាយស្រួលប្រើសេវាថែទាំសុខភាព ៖ ប្រជាជនសិង្ហបុរីទូទាំងប្រទេស គឺរីករាយនឹងការប្រើសេវាសុខាភិបាលក្នុងស្រុក ព្រោះការព្យាបាលមានគុណភាពខ្ពស់ និងថែទាំងដិតដល់។ ជាមួយគ្នានេះ រដ្ឋាភិបាលបានបង្កើតគោលនយោបាយ ដែលជួយឧបត្ថម្ភដល់ការថែទាំសុខភាពរបស់ប្រជាជន។ របៀបវីរៈនៃការដឹកនាំប្រទេស របស់រដ្ឋាភិបាលសិង្ហបុរី គឺព្យាយាមធ្វើឱ្យប្រាកដថា ប្រជាជនមានសុខភាពល្អ ជាជាងរកប្រាក់ពីប្រជាជន។

៦. ច្បាប់តឹងរឹង ៖ ពិភពលោក បានស្គាល់សិង្ហបុរី ដោយសារប្រទេសនេះ ជាប្រទេសដែលមានច្បាប់តឹងរឹងបំផុត។ ច្បាប់ទាំងនោះ រាប់ចាប់តាំងពីការទំពារស្ករកៅស៊ូ និងបរិភោគនៅពេលធ្វើដំណើរតាមមធ្យោបាយសាធារណៈ។ អ្វីដែលគួរឱ្យកត់សម្គាល់ សិង្ហបុរីមានច្បាប់តឹងរឹងខ្លាំង ទៅលើខ្មាន់កាំភ្លើង និងគ្រឿងញៀន ហើយបទល្មើសអាចឈានដល់ការជាប់ពន្ធធនាគារ ការកាត់ទោសតាមផ្លូវតុលាការ ឬទោសប្រហាជីវិត។ ដោយសារមានច្បាប់តឹងរឹង ប្រជាជននៃប្រទេសនេះ បានក្លាយជាប្រជាជនដែលមានវិន័យខ្ពស់ និងគោរពច្បាប់បានល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)