Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍នឹងបច្ចេកវិទ្យា ហើយ​ពេលនេះគម្រោង Code for Girls គ្រោង​នឹងបំពេញបេសកកម្មរបស់ខ្លួនបន្ត ដោយ​ផ្ដល់ចំណេះដឹងសរសេរកូដទៅកាន់សិស្សនៅសាលាមួយចំនួនទៀត​នៅក្នុង​ខេត្ត​ជាប់ព្រំដែនមួយ​នេះ ដើម្បីជួយសិស្ស​ងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា។

កញ្ញា​ ម៉ិចព្រីង សិរិនី​ ប្រធានអនុវត្តគម្រោង Code for Girls ឱ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍ និងកំពុងឈានទៅរកប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០ ដែលទាមទារឱ្យមានអ្នកជំនាញផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាច្រើន។ ដូច្នេះគម្រោងនោះនឹងបង្រៀនក្មេងស្រីទាក់ទងជាមួយ កម្មវិធី Solid Work ឬ 3D Printer ដោយសារយល់ថា វាជាបច្ចេកវិទ្យាថ្មី ហើយចង់ឱ្យសិស្សងាកមកចាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យាវិញ និងកុំឱ្យគិតថារៀនបច្ចេកមិនចេះ។

គម្រោង Code for Girls នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង

កញ្ញា​ ម៉ិចព្រីង សិរិនី បញ្ជាក់ថា សកម្មភាពដែល​ក្រុមខ្លួន​ធ្វើ គឺ​ការ​បង្រៀនសិស្សទាក់ទងជាមួយ Solid Work មានន័យថា ជាការគូសរូប 3D ហើយយករូបដែលគូសបានទៅប្រើប្រាស់ជាមួយម៉ាស៊ីនព្រីន 3D (3D Printer)។ ក្នុងនោះ ការង្រៀន ទាក់ទងនឹងមូលដ្ឋានគ្រឹះនៃការសរសេរកូដ (Coding) ដែលទាក់ទងនឹងការប្រើប្រាស់ខ្សែភ្លើង។ ឧទាហរណ៍ ប្រសិនជាសិស្សគូសរូបផ្ទះ ហើយចង់តចរន្តខ្សែភ្លើងក្នុងផ្ទះ គឺត្រូវការការសរសេរកូដ (Coding) ដែលទាក់ទងនឹងចរន្តភ្លើងដែលមានទំនាក់ទំនងគ្នា។

ប្រធានអនុវត្តគម្រោង Code for Girls​ បន្ថែមថា ក្នុងការអនុវត្តគម្រោងនាពេលកន្លងមក ក្រុមខ្លួនមាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួមចំនួន៨នាក់ បានជ្រើសរើសសិស្សចំនួន ៤ក្រុម ចាប់ពី​ថ្នាក់​ទី ១០ និង១១ ធ្វើ​បទ​បង្ហាញ​ក្នុង​ថ្នាក់​នីមួយៗ។ ក្នុងនោះ ក្រុមទី១៖ Mini Waterpump គឺជាគម្រោងដែលបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា 3D Printer ដើម្បីប្រែក្លាយរូបភាព 3D ទៅជាវត្ថុពិត ដែលអាចមើលឃើញ និងប៉ះ។  គម្រោងនេះមានគោលបំណងសម្រួលដល់ការលក់នៅលើទីផ្សារ ឆ្លើយតបនឹងតម្រូវការក្នុងស្រុក ជួយសម្រួលថវិកា និងសន្សំបានច្រើន។ ក្រុមទី២៖ House water wheel wind turbine គឺគម្រោងបង្កើតឡើងដើម្បីបង្ហាញពីលំហូរនៃរហាត់ទឹក និងបច្ចេកវិទ្យាកែច្នៃទួរប៊ីនខ្យល់។ ក្រុមទី៣៖ STEM Room គឺជាគម្រោងដែលបង្កើតឡើងដោយប្រើបច្ចេកវិទ្យា 3D មកធ្វើបទបង្ហាញ ដើម្បីបង្កភាពងាយស្រួលដល់សិស្សានុសិស្សដែលចង់សិក្សា STEM នាពេលអនាគត និងជួយសិស្សក្នុងការច្នៃប្រឌិតឌីជីថល។ ក្រុមទី៤៖ 3D House គឺជាគម្រោងដែលបង្កើតឡើងដោយសារតែក្តីស្រមៃរបស់សមាជិកក្រុមដែលចង់ធ្វើ និងបង្កើតអ្វីមួយ និងជាបំណងប្រាថ្នាតាំងពីកុមារភាពរហូតដល់បច្ចុប្បន្ន។

សិស្សនុសិស្សចូលរួមសិក្ខាសាលា គម្រោង Code for Girls

កញ្ញា​ ម៉ិចព្រីង សិរិនី បន្តថា មានសិស្សចំនួន ២០០នាក់បានចូលរួម ហើយក្រោយវគ្គបណ្ដុះបណ្ដាលកម្មវិធីទទួលបានសិស្សដែលចេះសរសេរកូដ និងអាចប្រើប្រាស់ 3D Printer ចំនួន ២៣នាក់ និងទទួលបានសិស្សដែលចាប់អារម្មណ៍លើផ្នែកសរសេរកូដចំនួន២០០០នាក់ នៅក្នុងវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង។

បើតាម​ ប្រធានអនុវត្តគម្រោង Code for Girls​ គម្រោងបន្ទាប់ នឹងបន្តទៅ វិទ្យាល័យហ៊ុនសែន ដែលមានចម្ងាយ​ប្រមាណ៥គីឡូម៉ែត្រ ពីវិទ្យាល័យ​ព្រះរាជបូជនីយកិច្ច ហើយគម្រោងនោះមានឈ្មោះថា “school prototype”។

គួរជម្រាបជូនថា កម្មវិធី Code for Girls គឺជាគម្រោងសង្គមមួយដែលដល់ចំណេះដឹងដោយឥតគិតថ្លៃលើផ្នែកសរសរកូដសម្រាប់ក្មេងស្រី និងស្រ្តី។ Code for Girls ដឹកនាំដោយក្រុមយុវជនដែលមានជំនឿលើគុណតម្លៃនៃការអប់រំ STEAM និងចង់ផ្ដល់ឱកាសនេះទៅដល់ក្មេងស្រី និងស្រ្តី ដើម្បីរៀនសរសេរកូដ និងកសាងឱកាសការងារក្នុងផ្នែកបច្ចេកវិទ្យា។ តាមរយៈកម្មវិធីសរសេរកូដ និងវគ្គបណ្ដុះបណ្ដាល Code for Girls នឹងចូលទៅផ្ដល់ថាមពលដល់ក្មេងស្រី និងស្រ្តីឈោងចាប់ឱកាសការងារជាច្រើននៅក្នុងវិស័យបច្ចេកវិទ្យា និងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យបច្ចេកវិទ្យា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...