មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)។

ជំនាញដែលគ្រឹះស្ថានផ្តល់ជូនរួមមាន ការងារកំបោរ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ​ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ការថែទាំនិងជួសជុលទោចចក្រយានយន្ត សេវាកម្មកុំព្យូទ័រ សេវាកម្មសម្អាងកាយ សេវាកម្មកាត់សក់បុរស ការដាំ ថែទាំ និងប្រមូលផលស្វាយចន្ទី និងបច្ចេកទេសចិញ្ចឹមត្រីប្រាក្នុងស្រះ។ វេនសិក្សាមានថ្ងៃច័ន្ទ ដល់ សុក្រ ពេលព្រឹក ពេលរសៀល និងពេលយប់ និងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹក និងពេលរៀល។

អត្ថប្រយោជន៍ដែលសិស្សទទួលបានគឺការសិក្សាដោយមិនបង់ថ្លៃ ប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀលក្នុងមួយខែ ដោយសិក្សាពេញម៉ោង ផ្ដល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងទីផ្សារការងារ កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន។ លើសពីនេះទទួលបានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា មានជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ ទទួលបានការងារធ្វើសមរម្យ និងចំណូលទៀងទាត់។

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសិក្សាជំនាញវិជ្ជាជីវៈ បេក្ខជនទាំងអស់អាចទៅកាន់គ្រឹះស្ថានសិក្សាដែលមានអាសយដ្នាននៅ ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(ខាងកើតជាប់សហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តត្បូងឃ្មុំ) ឬទំនាក់ទំនងទៅកាន់ ០១៧ ២២៥ ៩៩៩/ ០៩៧ ៣០៣ ៣០៣៧/ ០៩៦ ៨៨៩ ៤៣៣៥។ គ្រឹះស្ថានចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។