កីឡាគ្មានថ្នាំជក់ នឹងអនុវត្តក្នុងព្រឹត្តិការណ៍ការកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា

ភ្នំពេញ – «កីឡាគ្មានថ្នាំជក់» នឹងត្រូវ​អនុវត្តក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅ​ឆ្នាំ២០២៣នេះ ខណៈប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ​។

ក្នុងសេចក្តីណែនាំ​របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី៣២​ និងកីឡាអាស៊ានប៉ារ៉ា​ហ្គេម​​លើកទី១២ បានធ្វើការ​ហាមប្រាម​ការជក់ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ រួមទាំងបារីអេឡិចត្រូនិកនៅក្នុងព្រឹត្តិការណ៍ទាំងមូល នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២ ។ ជាមួយ​គ្នានេះ ការផ្សាយពាណិជ្ជកម្មបារី ឬបារីអេឡិចត្រូនិក និងការឧបត្ថម្ភផ្សេងៗរបស់ក្រុមហ៊ុនថ្នាំជក់ ឬក្រុមហ៊ុនបារីអេឡិចត្រូនិកក្នុង​ព្រឹត្តិការណ៍​កីឡានេះ ក៏ត្រូវបានហាមឃាត់ រួមទាំងការឧបត្ថម្ភក្នុងការផ្សាយផងដែរ។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការពិធីបើក និងបិទនៃគណៈកម្មាធិការជាតិរៀបចំការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍​លើក​ទី​៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានមាន​ប្រសាសន៍​ថា អនុលោមតាមសេចក្តីសម្រេចនេះ គ្រប់សម្ភារៈផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ នឹងមានការ​បញ្ចូល​ស្លាក​សញ្ញា​ហាមជក់បារី និងបារីអេឡិចត្រូនិកដែលជាការចូលរួមផ្សព្វផ្សាយ​ឱ្យ​បានទូលំទូលាយ​ដល់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទូទៅ។

ចាប់ពីឆ្នាំ២០០៣មក ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រកួតកីឡាដោយ​គ្មានផ្សែង​ថ្នាំ​ជក់។ ប្រទេសវៀតណាម បានក្លាយជាប្រទេសទី១ ដែលបានសម្រេចជោគជ័យព្រឹត្តិការណ៍ប្រកួតកីឡាដោយគ្មានផ្សែងថ្នាំជក់ ក្នុង​​ការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២២ នៅឆ្នាំ២០០៣។ ទន្ទឹមគ្នានេះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ទៀតក៏បានអនុវត្តតាមគោលការណ៍កីឡាគ្មានថ្នាំជក់ផងដែរ ដោយប្រទេសជាម្ចាស់ផ្ទះបានអនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោល​ការណ៍​កីឡាគ្មានថ្នាំជក់នេះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបន្តទៀតថា សម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏បានបន្តរក្សាវប្បធម៌កីឡាគ្មានផ្សែងថ្នាំជក់នេះ​ដែលអនុលោមតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ដូចជា ព្រឹត្តិការណ៍កីឡាហ៊្វីហ្វា “FIFA” ជាដើម សុទ្ធតែមានគោលការណ៍ហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការប្រើប្រាស់ ការផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភ ក្នុងការប្រកួតទាំងមូល។

គួរជម្រាបជូនថា ការប្រើប្រាស់ផលិតផលថ្នាំជក់ បានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងបរិស្ថាន។ ក្នុងនោះ បើតាមអង្គការសុខភាពពិភពលោក ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥ ០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំប​ណ្តាល​មកពី​ជំងឺ​​ដែលបង្កដោយការប្រើប្រាស់ថ្នាំជក់។ ជំងឺទាំងនោះរួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺ​ស្ទះ​សរសៃ​ឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ល។ លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់មិនត្រឹមតែធ្វើឱ្យខាតបង់ផលិតភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យកើនដល់កម្តៅភពផែនដីតាមរយៈការបំភាយឧស្ម័នកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស និងការបង្កឱ្យមានកើនឡើងនៃកាកសំណល់ជាតិពុលផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...