បច្ចេកទេស ៦ ដែលជួយឱ្យអ្នកបង្កើនផលិតភាពការងារ

ការគ្មានផលិតភាពក្នុងការបំពេញការងារ អាចធ្វើឱ្យអ្នកមានអារម្មណ៍ខកចិត្តចំពោះខ្លួន​ឯង ឬគិតថាខ្លួនឯងជាបុគ្គលមិនបានការ ព្រមទាំងអាចប៉ះពាល់សុខភាពផ្លូវចិត្តផងដែរ។ ដូច្នេះ អ្នកគួរយកចិត្តទុកដាក់ចំពោះបញ្ហានេះ ដោយអនុវត្តទៅតាមជំហានចំនួន ៦ ដើម្បីទទួលបានផលិតភាពរបស់អ្នកមកវិញ។

១. ឆ្លុះបញ្ចាំងពីគោលដៅខ្លួនឯង ៖ អ្នកគួរចំណាយពេលខ្លះ ដើម្បីសួរ និងឆ្លុះបញ្ចាំងពីខ្លួនឯងថា តើ​អ្នកមានគោលដៅបែបណា និងចង់សម្រេចអ្វីនៅក្នុងជីវិត។ ការខ្វះភាពច្បាស់លាស់អំពីគោលដៅជីវិត អាចជះឥទ្ធិពលអវិជ្ជមានចំពោះកម្លាំងជំរុញផ្លូវចិត្ត និងផលិតភាពការងារ។ ដូច្នេះ អ្នកអាចពិចារណាអំពីអ្វី ដែលមានសារៈសំខាន់បំផុតក្នុងជីវិតអ្នក។ បន្ទាប់មកត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ និងសមាមាត្រទៅនឹងសក្តានុពលដែលអ្នកមាន។ ក្រោយពីកំណត់គោលដៅរួចរាល់ អ្នកត្រូវដាក់ចេញផែនការសកម្មភាព ដើម្បីអនុវត្តឆ្ពោះទៅរកគោលដៅដែលបានកំណត់។ ផែនការសកម្មភាពនោះទៀតសោតត្រូវមានផែនការរយៈពេលវែង និងរយៈពេលខ្លី ដែលកំណត់ថា តើអ្នកត្រូវសម្រេចអ្វីខ្លះ និងចង់បានអ្វីខ្លះក្នុងពេលវេលាជាក់លាក់ណាមួយ។

២. បំបែកគោលដៅទៅជាកិច្ចការតូចៗ ៖ កិច្ចការធំ និងលំបាក អាចធ្វើឱ្យអ្នកមានអារម្មណ៍ភ័យខ្លាចក្នុងការសម្រេច ហើយជាលទ្ធផលអ្នកអាចនឹងពន្យាពេល។ ដូច្នេះ អ្នកគួរបំបែកគោលដៅនោះទៅជាកិច្ចការតូចៗ និងអាចគ្រប់គ្រងបាន ហើយបំពេញវាម្ដងមួយជំហានៗ។ ការផ្ដោតអារម្មណ៍លើកិច្ចការតូចៗ អាចធ្វើឱ្យសន្ទុះ និងល្បឿនការងាររបស់អ្នករីកចម្រើនជាលំដាប់។

៣. កំណត់កិច្ចការអាទិភាព ៖ ការកំណត់ការងារអាទិភាព គឺជាកិច្ចការចាំបាច់សម្រាប់អ្នកធ្វើការ ព្រោះវាអាចកាត់បន្ថយអារម្មណ៍ធុញថប់ ខណៈពេលមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ អ្នកអាចផ្ដល់អាទិភាពការងារតាមរយៈវិធីសាស្ត្រ Superstructure Method ដែលតម្រូវឱ្យបែងចែកប្រភេទកិច្ចការជា ៣រួមមាន ត្រូវតែធ្វើ (Must Have) ,  គួរតែធ្វើ (Should Have) និងល្អប្រសិនបើធ្វើ Good to Have​ ។

  • កិច្ចការ Must Have សំដៅលើកិច្ចការសំខាន់ខ្លាំងបំផុត ដែលត្រូវបំពេញឱ្យខានតែបាន
  • កិច្ចការ Should Have គឺជាកិច្ចការសំខាន់ ប៉ុន្តែមិនសំខាន់ខ្លាំង
  • កិច្ចការ Good to Have សំដៅលើកិច្ចការសំខាន់ តែមិនធ្វើក៏បាន ប៉ុន្តែប្រសិនបើធ្វើនឹងទទួលបានផលច្រើន។

៤. អនុវត្តបច្ចេកទេស Pomodoro ៖ ការអនុវត្តបច្ចេកទេសនេះ តម្រូវឱ្យអ្នកផ្ដោតអារម្មណ៍ធ្វើការដោយយកចិត្តទុកដាក់ក្នុងរយៈពេល ២៥នាទីពេញ ហើយប្រើពេល ៥នាទី ដើម្បីសម្រាក។ បច្ចេកទេសនេះ ជួយឱ្យអ្នកបំពេញផ្តោតអារ​ម្មណ៍បានល្អ និងមានពេលវេលាទៀងទាត់ដើម្បីសម្រាក។ ការបន្តអនុវត្តបច្ចេកទេសនេះជាប់លាប់ អាចបង្កើនផលិតភាពការងារ និងជួយឱ្យអ្នកជៀសផុតបញ្ហាអស់ថាមពលក្នុងខ្លួន (Burn Out)។ យ៉ាងណាមិញ ចូរកត់ចំណាំថា អ្នកអាចសម្រាកយូរជាង ៥នាទី បន្ទាប់ពីអនុវត្តបានដងជាប់ៗគ្នា។

៥. ជៀសវាងការបែកអារម្មណ៍ ៖ បុព្វហេតុដ៏ធំមួយដែលនាំឱ្យផលិតភាពការងារធ្លាក់ចុះ គឺបែកអារម្មណ៍​ ហើយការបែកអារម្មណ៍កើតចេញពីកត្តា ២គឺ កត្តាខ្លួន​ឯង និងកត្តាមជ្ឈដ្ឋានខាងក្រៅ។

  • កត្តាខ្លួនឯង គឺជាការបែកអារម្មណ៍ដោយសារការគិតអវិជ្ជមាន ដែលបណ្ដាលមកពីបញ្ហាផ្សេងៗដែលអ្នកបានជួបប្រទះ។ អារម្មណ៍អវិជ្ជមានទាំងនេះ ធ្វើដែលអ្នកលែងចង់ធ្វើកិច្ចការសំខាន់ដែលអ្នកត្រូវធ្វើ ហើយងាកទៅធ្វើកិច្ចការផ្សេងដែលធ្វើឱ្យអ្នកធូរស្បើយអារម្មណ៍។
  • កត្តាមជ្ឈដ្ឋានខាងក្រៅ គឺជាការបែកអារម្មណ៍ដោយសារឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ ដែលក្នុងនោះមានដូចជា ទូរស័ព្ទ បណ្ដាញសង្គម ឬសំឡេងរំខានផ្សេងៗជាដើម។

ដូច្នេះ អ្នកត្រូវហ្វឹកហាត់ផ្ដោតអារម្មណ៍ឱ្យបានល្អ ដើម្បីធានាឱ្យបាននូវការបង្កើនផលិតភាពការងារ។

៦. រក្សាតុល្យភាពថាមពល ៖ កម្រិតថាមពលក្នុងមួយថ្ងៃរបស់យើងគឺប្រែប្រួលជានិច្ច សកម្មភាពខ្លះអាចបង្កើនថាមពល ខណៈសកម្មភាពខ្លះទៀត អាចធ្វើឱ្យថាមពលអ្នកកើនឡើង។ ដូច្នេះ ដើម្បីរក្សាកម្រិតថាមពលឱ្យមានតុល្យភាព អ្នកអាចរៀបចំកាលវិភាគសកម្មភាព និងការបំពេញកិច្ចការ ដោយផ្អែកលើថាមពលជាក់ស្ដែងរបស់អ្នក។ អ្នកគួរចំណាយពេលខ្លះ ដើម្បីសម្រាក និងបញ្ចូលថាមពលឱ្យខ្លួនឯងតាមរយៈការហាត់ប្រាណ ការអាន ឬចំណាយពេលនៅខាងក្រៅជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...