ក្រសួងអប់រំ ដាក់ឱ្យ​អនុវត្តគោលការណ៍ “កីឡាគ្មានថ្នាំជក់” ហាមទទួលការឧបត្ថម្ភពីក្រុមហ៊ុនថ្នាំជក់ក្នុងព្រឹត្តិការណ៍កីឡា

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តគោលការណ៍ “កីឡាគ្មានថ្នាំជក់” ដោយផ្ដោតសំខាន់ទៅលើការហាមឃាត់មិនឱ្យទទួលការឧបត្ថម្ភក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក ឬក្រុមហ៊ុនផលិតផលអេចឈ៍ ធី ភី (HTPs)ក្នុងព្រឹត្តិការណ៍កីឡា ទោះក្នុងទម្រង់ ឬគោលបំណងណាក៏ដោយ រួមទាំងហាមមិនឱ្យសហការ ឬផ្តល់ទីកន្លែងសម្រាប់រៀបចំកម្មវិធីណាមួយរបស់ក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក ឬផលិតផលអេចឈ៍ ធី ភី (HTPs)។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពី ការអនុវត្តគោលការណ៍ “កីឡាគ្មានថ្នាំជក់” កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាត់ ចំរើន  អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក មានប្រសាសន៍ថា ការងារសុខភាពជាការងាររួមរបស់មនុស្សម្នាក់ៗ ក៏ដូចជាសង្គម ស្ថាប័នរដ្ឋ ឯកជនចូលរួមគ្នាធ្វើ ទើបកិច្ចការនេះទាំងអស់គ្នាទើបអាចទទួលបានជោគជ័យ។

ឯកឧត្តម វ៉ាត់ ចំរើន  អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក

ឯកឧត្តម វ៉ាត់ ចំរើន បន្តថា សហព័ន្ធកីឡា ក្លឹបកីឡា និងកន្លែងប្រកួតកីឡាទាំងអស់ត្រូវបញ្ចូលគោលការណ៍ “កីឡាគ្មានថ្នាំជក់” ទៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។ ក្នុងនោះ សហព័ន្ធកីឡា មិនអនុញ្ញាតិទទួលយកការឧបត្ថម្ភ រួមមាន ទី១. គ្រឿងស្រវឹង ២.ផលិតផលថ្នាំជក់ ៣.កាស៊ីណូ ៤.ភេសជ្ជៈប៉ូវកម្លាំង។

ជាមួយគ្នានេះ គោលការណ៍ “កីឡាគ្មានថ្នាំជក់” នេះត្រូវបានអនុវត្តប្រកបដោយជោគជ័យនៅក្នុងការប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ា​ហ្គេម​​លើកទី១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ហើយក៏ជាការបន្តវប្បធម៌កីឡាគ្មានថ្នាំជក់ដែលគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ (International Olympic Committee) បានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៨៨ មកម្ល៉េះ។

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន​ និងកីឡា មានប្រសាសន៍ថា​ គ្រោះថ្នាក់ដែលបង្កដោយផ្សែងបារី ឧបករណ៍ប្រើប្រាស់បារី នៅតែជាបញ្ហាប្រឈមធ្វើឱ្យសុខភាពមនុស្សទូទាំងប្រទេសកំពុងប្រឈម និងអូសទាញឱ្យការថយចុះផ្នែកសុខភាព ដែលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍជាតិ។ លោកជំទាវបន្តថា ការចេញសេចក្ដីណែនាំ “កីឡាគ្មានថ្នាំជក់” ធ្វើយ៉ាងណាឱ្យវិស័យកីឡាគ្រប់លំដាប់ថ្នាក់ ទាំងកីឡាក្នុងវិស័យអប់រំ កីឡាមហាជន ទីលានកីឡា គ្មានការប្រើប្រាស់ផលិតផលថ្នាំជក់គ្រប់ប្រភេទ។

កិច្ចសម្ភាសន៍អំពី សេចក្ដីណែនាំស្ដីពី ការអនុវត្តគោលការណ៍ “កីឡាគ្មានថ្នាំជក់”។

អនុរដ្ឋលេខាធិកាក្រសួងអប់រំ បន្ថែមថា ការប្រឈមខ្លាំងបំផុតក្នុងសង្គមដែលជះឥទ្ធិពលដល់យុវជន គឺការប្រើប្រាស់គ្រឿងញៀន ដែលធ្វើឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាណាព្យាបាលសិស្ស មានការព្រួយបារម្ភ និងអស់សង្ឃឹម។ អាស្រ័យហេតុនេះ ទើបរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយលើកកម្ពស់សុខភាពសិក្សា ក្រោមការដឹកនាំរបស់ក្រសួងអប់រំ ឱ្យចេញទៅជាគោលនយោបាយជាតិដែលតម្រូវឱ្យគ្រប់វិស័យទាំងអស់ត្រូវតែយកចិត្តទុកដាក់ថែទាំ និងជ្រោមជ្រែងដើម្បីធនធានមនុស្សកម្ពុជា។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ក្នុងផ្សែងបារី​មានសារធាតុគីមីជាង៧​០០០ប្រភេទ។ ភាគច្រើននៃសារធាតុទាំងនេះ ជាជាតិពុល និងធ្វើឱ្យរលាកដល់កោសិកា។​ ក្នុងនោះ សារធាតុគីមីជាង៤៣ប្រភេទ  បណ្តាលឱ្យកើតជំងឺមហារីក។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា

លោកវេជ្ជបណ្ឌិតបន្តថា អ្នកមិនជក់បារី ប៉ុន្តែស្រូបផ្សែងបារីពីគេ ប្រឈមនឹងការកើតជំងឺដូចគ្នានឹងអ្នកជក់ដែរ ។ ចំពោះមនុស្សពេញវ័យ ការស្រូបផ្សែងបារី បង្កើនហានីភ័យនៃជំងឺសួត ២៥ទៅ៣០%​ និងមហារីកសួត ២០ទៅ៣០% បើធៀបទៅនឹងអ្នកមិនធ្លាប់ស្រូបផ្សែងបារីពីគេ។ ចំពោះកុមារ ការស្រូបផ្សែងបារី បង្កឱ្យមានជំងឺឆ្លងផ្លូវដង្ហើម រលាកត្រចៀក ធ្វើឱ្យធ្ងន់ធ្ងរដល់រោគសញ្ញាជំងឺហឺត និងជាមូលហេតុមួយបង្កឱ្យមានការស្លាប់ភ្លាមៗចំពោះទារក។ ចំណែក ស្រ្តីមានផ្ទែពោះ ដែលស្រូបផ្សែងបារីពីគេ អាចបណ្តាលឱ្យរលូតកូន កូនកើតមិនគ្រប់ខែ និងបញ្ហាក្រោយកើតផ្សេងទៀត។

គួរជម្រាបជូនថា ដើម្បីលើកកម្ពស់វប្បធម៌កីឡាគ្មានថ្នាំជក់ និងពង្រឹងសមត្ថភាពប្រកួតជាអតិបរមា និងទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពរបស់កីឡាករ កីឡាការិនី អ្នករៀបចំ និងទស្សនិកជនពីការប្រើប្រាស់ផលិតផលថ្នាំជក់ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តគោលការណ៍ “កីឡាគ្មានថ្នាំជក់ “TOBACCO-FREE SPORTS” រួមមាន៖

១. បិទស្លាក ឬដាក់បម្រាមអំពីការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក ឬផលិតផលអេចណ៍ ធី ភី (HTPs) នៅកន្លែងស្នាក់កីឡាករ កីឡាការិនី កន្លែងហ្វឹកហាត់បរិវេណប្រកួត កន្លែងទស្សនា និងបរិវេណកីឡដ្ឋានជាដើម

២. ហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក ឬផលិតផលអេចស្ប៉ូ ធី ភី (HTPs)នៅកន្លែងស្នាក់នៅកីឡាករ កីឡាការិនី កន្លែងហ្វឹកហាត់ បរិវេណប្រកួត កន្លែងទស្សនា និងបរិវេណកីឡដ្ឋានជាដើម

៣.ចំពោះជនណាល្មើសសេចក្ដីណែនាំ ត្រូវសហការជាមួយសមត្ថកិច្ចបញ្ឈប់ និងចាត់វិធានការឱ្យទាន់ពេលវលា

៤. ហាមឃាត់ការលក់ ការចែកចាយ ឬការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ រួមទាំងបារីអេឡិចត្រូនិក ឬផលិតផលអេចណ៍ ធី ភី (HTPs) ទោះក្នុងទម្រង់ណាក៏ដោយ នៅកន្លែងស្នាក់នៅ កីឡាករកីឡាការិនី កន្លែងហ្វឹកហាត់ បរិវេណប្រកួត កន្លែងទស្សនា និងបរិវេណកីឡដ្ឋានជាដើម

៥. មិនទទួលការឧបត្ថម្ភពីក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក ឬក្រុមហ៊ុនផលិតផលអេច ធី ភី (HTPs) ទោះក្នុងទម្រង់ ឬគោលបំណងណាក៏ដោយ

៦. មិនសហការ ឬមិនអនុញ្ញាតផ្ដល់ទីកន្លែងសម្រាប់រៀបចំកម្មវិធីណាមួយរបស់ក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូវនិច ឬផលិតផលអេចធឈ៍ ធី ភី (HTPs)

៧. រៀបចំបញ្ចូលគោលការណ៍ «កីឡាគ្មានថ្នាំជក់» ទៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធកីឡា និងក្លឹបកីឡាទាំងអស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...