ការអប់រំពេញមួយជីវិតជួយឱ្យគុណភាពជីវិតរីកចម្រើនស្របតាមរបត់សង្គមឌីជីថល

ហេតុអ្វីត្រូវគិតពីការអប់រំពេញមួយជីវិត? ការអប់រំពេញមួយជីវិត ឬការរៀនសូត្រពេញមួយជីវិត ជាភាសាអង់គ្លេសហៅថា  Lifelong Learning ជារបៀបសិក្សាថ្មីមួយមិនឱ្យខ្លួនឯងជាប់គាំងនឹងកម្រិតចំណេះដឹងដែលមានពីអតីតកាល ។ ការសិក្សាពេញមួយជីវិត គឺជាទម្រង់នៃការអប់រំដែលផ្តួចផ្តើមដោយខ្លួនឯងដោយផ្តោតលើការអភិវឌ្ឍផ្ទាល់ខ្លួន ហើយជាការរៀនសូត្រដែលកើតឡើងនៅខាងក្រៅនិងក្នុងស្ថាប័នអប់រំផ្លូវការ ដូចជាសាលារៀន សាកលវិទ្យាល័យ ឬការបណ្តុះបណ្តាលអាជីវកម្មជាដើម ។

ការរៀនពេញមួយជីវិត មិនចាំបាច់ដាក់កម្រិតខ្លួនឯងចំពោះការសិក្សាក្រៅផ្លូវការនោះទេ ។ មធ្យោបាយដើម្បីសម្រេចលទ្ធផលនេះ បុគ្គលអាចទទួលបានការអប់រំក្រៅផ្លូវការ ឬផ្លូវការ ស្របតាមការរីកចម្រើនរបស់សង្គមនិងឌីជីថល ។ ខាងក្រោមនេះជាហេតុផល ៤ចំណុចដែលក្រុមអ្នកជំនាញអប់រំអន្តរជាតិ Valamis Learning Solution បង្ហាញពីគុណសម្បត្តិរបស់បុគ្គលទទួលយកការអប់រំពេញមួយជីវិត ។

១. លើកទឹកចិត្តខ្លួនឯងឱ្យទទួលការសិក្សាជាថ្មី ៖ ហេតុផលវ័យកាន់តែវិវឌ្ឍន៍លឿន បច្ចេកវិទ្យាកាន់តែរីកចម្រើន ស្ថានភាពការងារកាន់តែរវល់ខ្លាំង និងជាប់ធុរៈកិច្ចការផ្ទះ អាចឱ្យមនុស្សជាប់គាំងក្នុងការទទួលយកការអប់រំថ្មីៗ ឬមិនអាចទទួលយកការអប់រំពេញមួយជីវិត ។ សម្រាប់ទ្រឹស្តីនៃការអប់រំពេញមួយជីវិត ហេតុផលខាងលើនេះ មិនមែនជាឧបសគ្គសម្រាប់ការសិក្សាឡើយ ។ ផ្ទុយទៅវិញបុគ្គលត្រូវលើកទឹកចិត្តខ្លួនឯងឱ្យទទួលបានការងារអប់រំបន្ថែម បើទោះបីការអប់រំក្រៅផ្លូវការ ឬផ្លូវការ ។ កម្រិតយល់ដឹងរបស់មនុស្សក៏មិនអាចកំណត់បាននោះទេ ប្រសិនបើមនុស្សសម្រេចបន្តការសិក្សាពេញមួយជីវិត ។

២. សម្រេចគោលដៅជីវិត ៖ មនុស្សម្នាក់ៗមានគោលដៅជីវិត និងបុព្វហេតុរៀងៗខ្លួន ដើម្បីឱ្យជីវិតមានអត្ថន័យខ្លឹមសារ ។ ការអប់រំពេញមួយជីវិតជួយឱ្យបុគ្គលសម្រេចគោលដៅដែលខ្លួនចង់បាន ។ អ្នកដែលទទួលយកការអប់រំពេញមួយជីវិត រមែងមិនបង្កើតហេតុផល ឬបង្កើតលេសសម្រាប់គោលដៅជីវិតរបស់ពួកគេឡើយ ។ ដំណើរសម្រេចគោលដៅតាមរយៈការអប់រំពេញមួយជីវិត អាចមានលឿនយឺតបន្តិចមែន តែវាមិនខាតពេលនោះទេ ហើយវាកាន់តែប្រសើរសម្រាប់គុណភាពជីវិត និងវិជ្ជាជីវៈ ។

៣. ការកែលម្អជំនាញផ្ទាល់ខ្លួន និងវិជ្ជាជីវៈ ៖ វេជ្ជបណ្ឌិតជំនាញម្នាក់អាចបង្កើនចំណេះដឹងផ្ទាល់ខ្លួនលើប្រភេទជំងឺថ្មីៗ តាមរយៈការសិក្សាពេញមួយជីវិត ។ ប្រសិនបើពឹងផ្អែកលើចំណេះដឹងពីអតីតកាលរបស់គាត់តែមួយមុខ វាប្រៀបដូចជាការបិទវិជ្ជាជីវៈខ្លួនឯងអ៊ីចឹងដែរ ។ ដូច្នេះការសិក្សាបន្ថែមលើចំណេះដឹងថ្មីៗនឹងជួយឱ្យវិជ្ជាជីវៈរបស់ខ្លួនកាន់តែប្រសើរ ។ ក្រៅពីឧទាហរណ៍នេះ ការអប់រំពេញមួយជីវិតអាចឱ្យមនុស្សមានទំនាក់ទំនងកាន់តែប្រសើរ ហើយស្ថានភាពសុខភាពផ្លូវចិត្តក៏មិនងាយរងសម្ពាធដោយសារការវិវឌ្ឍន៍របស់វ័យ ។ ការសិក្សាពេញមួយជីវិត គឺរៀនដើម្បីចំណេះធ្វើ និងរៀនដើម្បីរស់នៅជាមួយគ្នា ។

៤. បង្កើនទំនុកចិត្តលើខ្លួនឯង ៖ រក្សាទម្លាប់ទទួលយកការអប់រំពេញមួយជីវិត ជួយឱ្យបុគ្គលមានចំណេះដឹង និងជំនាញកាន់តែច្បាស់លាស់ ហើយបង្កើតបានជាទំនុកចិត្តសម្រាប់ខ្លួនឯង ។ អ្នកដែលមានចំណេះដឹងទូលំទូលាយ តែងមានទំនុកចិត្តលើការងារដែលខ្លួនកំពុងបំពេញ បើទោះបីកិច្ចការទាំងនោះលំបាកយ៉ាងណាក៏ដោយ គឺធ្វើដោយទំនុកចិត្តជានិច្ច ។ ទំនុកចិត្តដែលកើតចេញពីការសិក្សាពេញមួយជីវិតជួយឱ្យអ្នកដទៃ ឬមនុស្សជុំវិញខ្លួន ទទួលយកផ្លែផ្កាពីគំនិតច្នៃប្រតិដ្ឋថ្មីៗរបស់បុគ្គល ព្រមទាំងចូលរួមអភិវឌ្ឍន៍សង្គមជាឱ្យរីកចម្រើនកាន់តែលឿនរហ័ស ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...