សារិទ្ធ សារ៉ានិមល ជំរុញការអានតាមរយៈបណ្តាញសង្គម TikTok

ជាធម្មតាការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ គឺទទួលបានទាំងផលវិជ្ជមាននិងអវិជ្ជមាន ហើយដើម្បីឱ្យអ្នកប្រើប្រាស់អាចទាញប្រយោជន៍ពីវាបាន គឺចាំបាច់ពឹងពាក់ទៅលើសមត្ថភាពរបស់ពួកគាត់ដែរ។ មានមតិមួយចំនួនបានលើកឡើងថា បណ្តាញសង្គម TikTok មួយនេះបានពង្វក់យុវជនឱ្យប្រព្រឹត្តសកម្មភាពមិនល្អជាច្រើន ជាពិសេសការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ និងការបង្ហោះរូបភាពមិនល្អជាដើម ក្នុងនោះអ្នកបង្កើតនិងផលិតមាតិកាមួយចំនួនបានយល់ឃើញថា បណ្តាញសង្គម TikTok ជាកម្មវិធី ដែលផ្តល់ភាពងាយស្រួល ​និងភាពច្នៃប្រតិដ្ឋបានច្រើន ឱ្យតែយើងចេះកំណត់នឹងប្រើប្រាស់វា។ ដោយឡែក កញ្ញា សារិទ្ធ សារ៉ានិមល បានជ្រើសយកបណ្តាញសង្គម TikTok ធ្វើការផ្សព្វផ្សាយអំពីប្រធានបទទាក់ទងនឹងសៀវភៅ ដោយដាក់នូវក្ដីសង្ឃឹមថា វានឹងក្លាយជាបំណែកមួយនៃការផ្លាស់ប្តូរទិសដៅអ្នកប្រើប្រាស់ទៅរកភាពវិជ្ជមានក្នុងបណ្តាញសង្គមមួយនេះ ។

កញ្ញា សារ៉ានិមល លើកឡើងថា បច្ចុប្បន្ន​យុវវ័យ ក៏​ដូចជា​ក្មេងៗភាគច្រើន ពួកគេនិយមលេងបណ្តាញសង្គម TikTok ប៉ុន្តែភាគច្រើនពួកគេ​ប្រើប្រាស់ក្រោមប្រធានបទរាំ ច្រៀង និង​ថតពីសកម្មភាពប្រចាំថ្ងៃ, ហេតុនេះហើយ ទើបជារូបនាង​មានគំនិតមួយថា ត្រូវ​តែបង្កើត​មាតិកាល្អៗឱ្យ​បានច្រើន​សម្រាប់​យុវជនយើង។

ក្នុងនោះ សារ៉ានិមល សង្កេតឃើញភាពខ្វះខាតនៃការជំរុញអំណាននៅក្នុងបណ្តាញសង្គម ទើបនាងសម្រេចចិត្តបង្កើតមាតិកាពាក់ព័ន្ធទៅនឹងការអានសៀវភៅ ដោយមានការជំរុញលើកទឹកចិត្ត និងរក្សាកម្លាំងចិត្តពីអ្នកម្តាយ និងបងស្រីជីដូនមួយរបស់នាង។ និមល បន្ថែមថា ម្តាយរបស់នាងជាមនុស្សម្នាក់ ដែលធ្វើឱ្យនាងមានទម្លាប់ និងកម្លាំងចិត្តក្នុងការអាន ចំណែកឯបងស្រជីដូនមួយនាងវិញ គាត់បានផ្តល់គំរូទៅកាន់នាង ដោយសារគាត់ក៏ជាអ្នកបង្កើតវិដេអូចែករំលែកសៀវភៅក្នុងបណ្តាញសង្គមដែរ ហើយក៏បានជំរុញឱ្យ សារ៉ានិមល ធ្វើមាតិការផ្សាយជាបន្តបន្ទាប់។

អ្នកដែលជំរុញឱ្យនាងខ្ញុំបន្តសកម្មភាពនេះ មានម៉ាក់ជាអ្នកផ្ដល់កម្លាំងចិត្តជាធំ ហើយខ្ញុំជាមនុស្សចូលចិត្តអានសៀវភៅក៏ព្រោះតែម៉ាក់ និងបងស្រីជីដូនមួយគាត់ជាអ្នកដែលចង់បង្កើតមាតិកាក្នុងការជំរុញឱ្យមានការអាននេះដល់ខ្ញុំផងដែរ…

កញ្ញា សារិទ្ធ សារ៉ានិមល

ក្នុងនោះសកម្មភាពដែល សារ៉ានិមល បានបង្ហោះចែកចាយ នៅក្នុងបណ្តាញសង្គម TikTok តាមរយៈគណនីផ្ទាល់ខ្លួនរបស់នាង គឺមានដូចជា ការចូលរួមកម្មវិធីពិព័រណ៍សៀវភៅ និងសមិទ្ធផលពីការចូលរួមកម្មវិធី, ការប្រើប្រាស់ថវិកាវិនិយោគលើការអាន, ការអធិប្បាយចំណាប់អារម្មណ៍ក្រោយការអាន, អត្ថប្រយោជន៍ពីការចំណាយពេលអាន, ការសង្ខេបសៀវភៅខ្លីៗ​, ប្រវត្តិនៃសៀវភៅនីមួយៗដែលនាងធ្លាប់អាន ដែលសៀវភៅបានអានភាគច្រើនទាក់ទងនិងប្រលោមលោក និងការអភិវឌ្ឍសមត្ថភាពជាដើម។

ត្បិតថា មានការលើកទឹកចិត្តនិងការជំរុញចិត្តពីសមាជិកគ្រួសារ ប៉ុន្តែ សារ៉ានិមល នៅតែប្រឈមនឹងបញ្ហាមួយចំនួន ដែលធ្វើឱ្យនាងស្ទើរតែបោះបង់កិច្ចការបែបនេះចោល។ អ្វីដែលនាងជួបប្រទះមានដូចជា មិនបានចេញវីដេអូទៀងទាត់ព្រោះរវល់នឹងការសិក្សា ហើយពេលខ្លះទៀតក៏មានក្ដីបារម្ភអំពីការរំលោភបំពានសិទ្ធអ្នកនិពន្ធដោយប្រការអចេតនាណាមួយ ហើយពេលខ្លះទៀតអត់មានអ្នកមើលវីដេអូ ទាំងដែលប្រឹងប្រែងចំណាយពេលវេលាទាំងកម្លាំងកាយចិត្តក្នុងការធ្វើ។ ជាដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហានេះ គឺការរៀបចំពេលវេលា និងការតាំងចិត្ត។

ម្តងម្កាល ខ្ញុំធ្លាប់ចង់បោះបង់សកម្មភាពជំរុញការអានតាមកម្មវិធី TikTok ដែរ ព្រោះថា ចំណាយលុយខ្លួនឯងទៅទិញសៀវភៅមកអាន ហើយចំណាយពេលវេលានិងកម្លាំងទៅធ្វើជាវីដេអូទាំងដែលគ្មានបានអីមកវិញផង គួបផ្សំធ្វើហើយអត់មានអ្នកមើលទៀត ប៉ុន្តែខ្ញុំបានគិតវិញថា បើអត់មានអ្នកមើល ក៏ធ្វើហើយទុកមើលពេលខ្លួនឯងចាស់ទៅក៏បាន។

កញ្ញា សារិទ្ធ សារ៉ានិមល

អ្នកចែកចាយមាតិកាជំរុញការអាននៅក្នុងបណ្តាញសង្គមរូបនេះ បន្ថែមថា បច្ចុប្បន្នមានក្មេងៗច្រើនមែនទែន ដែលបានធ្វើវីដេអូ ពីការសង្ខេបសៀវភៅ ហើយមុនពេលពួកគាត់បង្កើតបានជាមាតិកាមួយៗ គឺត្រូវចំណាយថវិកា និងពេលវេលាក្នុងការអានឱ្យដឹងសាច់រឿងជាមុនសិន ទើបអាចធ្វើមាតិកានៃការអានបាន ដែលចំណុចទាំងនេះហើយវាកាន់តែធ្វើឱ្យពួកគាត់កាន់តែចាប់អារម្មណ៍ទៅលើការអាន ជៀសជាងទៅធ្វើរឿងដែលមិនសូវកើតជាប្រយោជន៍។  មិនតែប៉ុណ្ណោះ ក៏មានការលើកទឹកចិត្តពីអ្នកនិពន្ធមួយចំនួនផងដែរ ដោយគាត់បានផ្តល់ជាសៀវភៅរបស់ពួកគាត់ទៅកាន់អ្នកណា ដែលមានចំណង់ចំណូលចិត្តសង្ខេបសៀវភៅ ទាំងនេះហើយ សុទ្ធសឹងជាការចូលរួមចំណែកជំរុញការអានក្នុងសង្គមយើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...