ឯកឧត្តម ហ៊ុន ម៉ានី ៖ សកម្មភាព និងការងាររបស់យុវជន គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងន័យគាំទ្រការដាក់ចេញយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១

នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តមអនុប្រធាន និងសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបជុំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាតាមបណ្ដារវិស័យ និងរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក.រាជធានីភ្នំពេញ នៅសាលពហុបំណង អាគារខេមរានី ទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា តាមបណ្ដាវិស័យទាំង ៣៣ និងសមាជិកចំណុះក្រោម ស.ស.យ.ក. រាជធានីភ្នំពេញសរុបប្រមាណ៤០០ នាក់។ 

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា កន្លងមកសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស បានលះបង់កម្លាំងកាយចិត្ត បំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងចូលរួមចំណែកយ៉ាងសំខាន់ លើកិច្ចការសង្គម ការអប់រំ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី ក៏ដូចជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី។ ឯកឧត្តមបានបន្តថា ក្នុងនាមជាយុវជនជំនាន់ក្រោយត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ហើយក្ដាប់អោយបាននូវស្ថានភាពប្រវត្តិសាស្រ្ត រៀនសូត្រពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងហ្វឹកហាត់សមត្ថភាពខ្លួនជាប្រចាំ ដើម្បីគាំទ្រដល់ចក្ខុវិស័យ និងសកម្មភាពរបស់ថ្នាក់ដឹកនាំនាពេលអនាគត។ 

នាឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ផ្ដាំផ្ញើឱ្យរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់ ស.ស.យ.ក. រួមទាំងសមាជិក សមាជិកាទាំងអស់ បន្តយកចិត្តទុកដាក់ និងសិក្សាពីវិធីសាស្ត្រ ក៏ដូចជាគំរូដឹកនាំរបស់ថ្នាក់ដឹកនាំរបស់ ស.ស.យ.ក. ជំនាន់មុន ដើម្បីអាចក្ដាប់បានស្ថានការណ៍ដឹកនាំ ហ្វឹកហាត់សមត្ថភាព និងចូលរួមចំណែកឱ្យបានគ្រប់ជ្រុងជ្រោយ គាំទ្រទាំងផ្នែកស្មារតី និងសកម្មភាព ក្នុងការអនុវត្ត ជាមួយរាជរដ្ឋាភិបាល ដើម្បីបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន។ 

គួរបញ្ជាក់ដែរថាមុននឹងបញ្ចប់ ឯកឧត្តមបានមានប្រសាសន៍រំលេចអំពីការប្រារព្ធខួប៤៥ ឆ្នាំនៃកំណើត ស.ស.យ.ក. ដែលនឹងឈានមកដល់នាពេលខាងមុខ ព្រមទាំងអំពាវនាវដល់សមាជិក សមាជិកា ទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយ និងចែករំលែកឱ្យបានទូលំទូលាយ ដើម្បីបង្ហាញថា ស.ស.យ.ក. មិនត្រឹមតែជាអង្គការចាត់តាំង និងបម្រើផលប្រយោជន៍ជូនសង្គមជាតិនោះទេ ប៉ុន្តែស.ស.យ.ក. នៅគ្រប់កាលៈទេសៈ និងគ្រប់បរិបទក្រោយការរំដោះកម្ពុជា ហើយ គឺជាសាក្សីរស់នៃការវិវត្តសង្គមជាតិពីមួយដំណាក់កាល ទៅមួយដំណាក់កាល របស់ព្រះរាជាណាចក្រកម្ពុជាទី២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...