សេង ហ្គេកលី  ៖ ស្វែងរកទេពកោសល្យខ្លួនឯងដើម្បីបង្កើតផលិតភាពថ្វីដៃ

កញ្ញា សេង ហ្គេកលី ជានិស្សិតកំពុងសិក្សាផ្នែកចិត្តវិទ្យា និងជាអ្នកនិពន្ធសៀវភៅ ព្រមទាំងជាអ្នកបង្កើតមាតិកាវីដេអូលើកទឹកចិត្តនៅលើបណ្តាញសង្គម បាននិយាយថា កត្តាដែលជំរុញឱ្យការស្វែងរកទេពកោសល្យខ្លួនឯងមានប្រសិទ្ធភាព គួរតែកាត់បន្ថយការតាមដានរឿងរ៉ាវឯកជនភាពរបស់អ្នកដទៃ ហើយ​គួរ​ផ្តោត​ចំពោះជីវិត​ពិត​របស់ខ្លួន​ឯង។

ហ្គេកលី លើក​ឡើងថា អ្នកបង្កើតមាតិកាមួយចំនួននៅតាមបណ្តាញសង្គម គ្រាន់តែត្រូវការចំណាប់អារម្មណ៍របស់អ្នកតាមដានប៉ុណ្ណោះ ដោយមិនបានឆ្លុះបញ្ចាំងពីតថពិតនៃការរស់នៅ ហើយថែមទាំងមិនអាចយកទៅអនុវត្តបាន។

ក្រៅតែពីកាត់បន្ថយការតាមដានរឿងរ៉ាវអ្នកដទៃ គឺត្រូវផ្តល់ឱកាសទៅកាន់ខ្លួនឯងឱ្យច្រើនជាងមុនដូចជា ចំណាយពេលជាមួយខ្លួនឯងឱ្យបានច្រើន ឆ្លុះបញ្ចាំង និងសកម្មភាពនានាទៀត។  កញ្ញាយល់ថា វាអាចជាបញ្ហាប្រឈមមួយដែរ សម្រាប់អ្នកដែលមិនសូវបានតាមដានអំពីចំណង់ចំណូលចិត្តខ្លួនឯង ដូច្នេះត្រូវបង្កើត និងបំផុសសំណួរទៅកាន់ខ្លួនឯងឱ្យបានរឿយៗ ដើម្បីរក្សាស្មារតីឱ្យនៅជាមួយនឹងខ្លួនឯង។

កញ្ញា សេង ហ្គេកលី

“ជំនួយឱ្យការតាមដានជីវិតអ្នកដទៃ អាចអង្គុយហើយសួរខ្លួនឯងថា តើស្រឡាញ់អ្វី? តើធ្វើយ៉ាងដូចម្តេចបានសប្បាយចិត្ត? ហើយអ្វីខ្លះដែលនាំឱ្យអារម្មណ៍អ្នកមិនស្បាយចិត្ត? តើនៅថ្ងៃអនាគតចង់បានអ្វីខ្លះ? សំណួរទាំងនេះជួយឱ្យការឆ្លុះបញ្ចាំងអំពីខ្លួនឯង និងនាំទៅរកការស្គាល់ខ្លួនឯង”

កញ្ញា បន្តថា កន្លងមកនាងបានសង្កេតឃើញថា មានយុវជនមួយចំនួយស្គាល់ច្បាស់ពីជីវិតរបស់តារាល្បីៗ ប៉ុន្តែហាក់មិនស្គាល់ពីខ្លួនឯងទៅវិញ ដូច្នេះវាមិនចម្លែកនោះទេ ដែលនៅជាមួយខ្លួនឯងជាង១០ឆ្នាំហើយ នៅតែមិនស្គាល់ខ្លួនឯង។ ការស្គាល់ពីខ្លួនឯង វាទាមទារឱ្យយើងចេះសង្កេត និងសួរខ្លួនឯងជាប្រចាំទើបយើងអាចស្គាល់ពីខ្លួនឯង និងដឹងពីគោលដៅនៃជីវិត ។

និស្សិតផ្នែកចិត្តវិទ្យា រូបនេះបន្ថែមថា កន្លងមកនាងក៏ធ្លាប់ជួបប្រទះនឹងបញ្ហាការបាត់បង់ខ្លួនឯងដែរ ។ នាងរំលឹកថា កាលពីប្រាំមួយឆ្នាំមុន នាងបានយកស្ថានភាពខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃ ហើយវាក៏បណ្តាលឱ្យនាងកាន់តែលែងស្គាល់ខ្លួនឯង ធ្វើឱ្យលទ្ធផលការងារក៏ថមថយ ផលិតភាពការងារក៏ធ្លាក់ចុះ ប៉ុន្តែអ្វីៗត្រូវបានប្រសើរឡើងពេលដែលនាងចេះស្វែររកចំណុចខ្លាំងរបស់ខ្លួនឯង។ ការស្គាល់ខ្លួនឯង បានផ្តល់នូវគុណតម្លៃ និងបង្កើនស្នាដៃរបស់នាងបានសមប្រកបជាងមុន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....