ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រលងជ្រើសរើសផ្ដល់ជូនអាហារូបករណ៍ចំនួន១០កន្លែង និងបង់ថ្លៃសិក្សាចំនួន២០កន្លែងរយៈពេល២ឆ្នាំ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យអាចទាញយកពាក្យតាមតំណភ្ជាប់ https://shorturl.at/aeuRS និងបង់សិទ្ធប្រឡងចំនួន២០០០រៀលនៅការិយាល័យគណនេយ្យនៃវិទ្យាស្ថានជាតិអប់រំ  និងដាក់ពាក្យនៅការិយាល័យសិក្សានៃវិទ្យាស្ថានជាតិអប់រំរៀងរាល់ម៉ោងធ្វើការ ។

ជាមួយគ្នានេះ បេក្ខជនត្រូវភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា ពាក្យសុំចុះឈ្មោះប្រឡង(មានគំរូភ្ជាប់)១ច្បាប់ សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល(ច្បាប់ចម្លងបញ្ជាក់ពីអាជ្ញាធរដែនដី)១ច្បាប់ ប្រវត្តិរូបសង្ខេបមានបិទរូបថតថ្មី (៤x៦)១ច្បាប់ សលាកបត្រឯកត្តជនមានបិទរូបថត(៤x៦)២ច្បាប់ វិញ្ញាបនបត្ររដ្ឋបាលរបស់ប្រធានអង្គការមានគំរូភ្ជាប់(សម្រាប់ថ្នាក់អាហារូបករណ៍)១ច្បាប់  និងរូបថតថតពីមុខ គ្មានពាក់មួក គ្មានវែនតាទំហំ(៤x៦)ចំនួន០២សន្លឹក ។

លក្ខខណ្ឌក្នុងការជ្រើសរើសសម្រាប់ថ្នាក់អាហារូបករណ៍ បេក្ខជនទាំង២ភេទជាបុគ្គលិកអប់រំក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា មានបទពិសោធការងារចាប់ពីការតាំងស៊ុបក្នុងក្របខណ្ឌរដ្ឋ មានវិញ្ញាបនបត្ររដ្ឋបាលចេញដោយប្រធានអង្គភាព មានបរិញ្ញាបត្រភាសាបារាំង ឬសញ្ញាបត្រសមមូល ឬមានបរិញ្ញាបត្រមុខជំនាញផ្សេងទៀតតែមានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B2 ។ លើសពីនេះជាគ្រូបង្រៀនភាសាបារាំង ឬគ្រូទទួលបន្ទុកបង្រៀនភាសាបារាំងដែលមានបរិញ្ញាបត្រផ្សេងទៀត ហើយមានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B1 ។

សម្រាប់ថ្នាក់បង់ថ្លៃសេវាសិក្សាជាបេក្ខជនទូទៅ មានសញ្ញាបត្របរិញ្ញាបត្រភាសាបារាំង ឬសញ្ញាបត្រសមមូល ឬសញ្ញាបត្របណ្ដោះអាសន្នថ្នាក់បរិញ្ញាបត្រ លើសពីនេះបរិញ្ញាបត្រមុខជំនាញផ្សេងទៀតត្រូវមានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B2 ជាគ្រូបង្រៀនភាសាបារាំង ឬគ្រូបន្ទុកបង្រៀនភាសាបារាំងដែលមានបរិញ្ញាបត្រផ្សេងទៀតហើយមានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B1 ។

សម័យប្រឡងជ្រើសរើសនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានវិញ្ញាសាប្រឡងចំនួន៣គឺ វិញ្ញាសាភាសាបារាំង និងវិធីសាស្ត្របង្រៀន រយៈពេល៣ម៉ោង(មេគុណ២) វិញ្ញាសាវប្បធម៌ទូទៅ រយៈពេល១ម៉ោង៣០នាទី(មេគុណ១) នៅវិទ្យាស្ថានជាតិអប់រំ ។

សម្រាប់ព័ត៌មានលម្អិត បេក្ខជនអាចទាក់ទងទៅកាន់ការិយាល័យសិក្សានៃវិទ្យាស្ថានជាតិអប់រំ ឬតាមរយៈលេខទូរស័ព្ទលេខ ០៨៨ ៩៨៩៩ ១៦២/ ០៨៩ ៩៣៨ ៣៤៩/ ០១៦ ៩៥៩ ៦២៤ ។ តាមរយៈតេលេក្រាម https://t.me/meafranchpro5  និងគេហទំព័រវិទ្យាស្ថានជាតិអប់រំ http://www.nie.edu.kh

អាហារូបករណ៍នឹងទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង៥:០០ល្ងាច ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី