Generative AI ៖ នេះជារបៀបដែលអ្នកអាចប្រើ ChatGPT ប្រកបដោយសុវត្ថិភាព

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានការវិវត្តន៍កាន់តែឆាប់រហ័ស ពីមួយថ្ងៃទៅមួយ ដោយវាអាចមានសមត្ថភាពសរសេរកំណាព្យ បង្កើតផែនការអាជីវកម្ម ឬពិនិត្យមើលកំហុសក្នុងការសរសេរអ៊ីម៉ែលជាដើម។ ប៉ុន្តែតើអ្នកនឹងជឿជាក់លើចម្លើយរបស់បញ្ញាសិប្បនិម្មិត (AI) ដែលផ្ដល់ឱ្យទាំងស្រុងឬយ៉ាងណា? ហើយតើទិន្នន័យសំណួរដែលអ្នកបានសួរ នឹងមានអ្នកណាខ្លះបានឃើញ? ហើយតើ ChatGPT មានសុវត្ថិភាពខ្លាំងប៉ុណ្ណា? នេះជាសំណួរដែលអ្នកប្រើប្រាស់តែងចោទសួរ។

ពិតណាស់ដែលថា ChatGPT និងគម្រូភាសា LLMs បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់ការរស់នៅ និងបំពេញការងារ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មាន​ហានិ​ភ័យជុំវិញភាពមិនត្រឹមត្រូវ ភាពលំអៀង បញ្ហាព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពផងដែរ។ ស្របនឹងបញ្ហានេះ WE Forum បានបង្ហាញអំពី របៀបក្នុងការប្រើ ChatGPT ប្រកបដោយសុវត្ថិភាព និងស្របតាមតម្រូវការជាក់ស្ដែងរបស់អ្នក។

យកចិត្តទុកដាក់នឹងភាពមិនត្រឹមត្រូវ និងភាពលំអៀង របស់បញ្ញាសិប្បនិម្មិត (AI)

សមត្ថភាពក្នុងការផ្គត់ផ្គង់ព័ត៌មានប្រកបដោយគុណភាពរបស់បញ្ញសិប្បនិម្មិត (AI) គឺមានតែព័ត៌មានដែលត្រូវបានបង្វឹកវាតែប៉ុណ្ណោះ ខណៈបច្ចុប្បន្ន ព័ត៌មានដែលមានក្នុង ChatGPT គឺមានត្រឹមឆ្នាំ២០២១។ ជាមួយគ្នានេះ ទិន្នន័យដែលផ្ដល់ព័ត៌មាន LLMs ទំនងជាមានភស្តុតាង មតិយោបល់ និងការសន្និដ្ឋាន ដែលមិនអាចទុកចិត្តបាន។ ដូច្នេះ ហើយបញ្ហាភាពលំអៀង គឺជារឿងមួយ ដែលមិនអាចជៀសផុត។

ចំពោះការប្រើប្រាស់ផ្ទាល់ខ្លួន និងអាជីវកម្ម ត្រូវផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងបញ្ហាលំអៀងជាចាំបាច់។ អ្នកអាចផ្ទៀងផ្ទាត់លើស្ថិតិ និងប្រភពព័ត៌មានផ្សេងៗជាច្រើន ដើម្បីកាត់បន្ថយការយល់ខុស និងភាពមិនត្រឹមត្រូវ។

ប្រុងប្រយ័ត្នចំពោះព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានរស៊ើប

ChatGPT មិនរក្សាទុកទិន្នន័យជាក់លាក់របស់អ្នកប្រើ ហើយក៏មិនរក្សាទុករក្សាទិន្នន័យលម្អិតនៃអន្តរកម្មលើសពីការសន្ទនាភ្លាមៗនោះដែរ។ ប៉ុន្តែវារក្សាទុករាល់ការសន្ទនា ដែលអ្នកប្រើប្រាស់មានជាមួយវា ដោយរក្សាទុកយ៉ាងល្អ និងប្រើប្រាស់ទិន្នន័យនោះ ដើម្បីកែលម្អគម្រូភាសារបស់វា។ ដូច្នេះ អ្នកបង្ហាត់ ChatGPT ដែលជាបុគ្គលិក ធ្វើការនៅ Open AI អាចមើលឃើញរាល់ការសន្ទនា និងសំណួររបស់អ្នកប្រើប្រាស់។

ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ព័ត៌មានផ្ទាល់ខ្លួន អ្នកត្រូវជៀសវាងការចែករំលែកទិន្នន័យ ដែលមានលក្ខណៈឯកជនភាព ឬទិន្នន័យរស៊ើបអំពីខ្លួនឯង ជាមួយ ChatGPT ហើយអ្នកអាចពិចារណាក្នុងការបិទប្រវត្តិសន្ទនា (disabling chat history) និង គម្រូបណ្ដុះបណ្ដាល (Model training)។ ប៉ុន្តែទោះជាអ្នកបិទប្រវត្តិសន្ទនាក៏ដោយ ក៏ទិន្នន័យនៃកិច្ចសន្ទនារបស់អ្នក នឹងនៅតែរក្សាទុកលើម៉ាស៊ីនមេ OpenAI សម្រាប់រយៈពេល ៣០ថ្ងៃដដែល។ ប្រសិនបើអ្នកមានអារម្មណ៍ថា ការបិទប្រវត្តិសន្ទនា នៅតែមិនគ្រប់គ្រាន់ អ្នកអាចស្នើសុំលុបគណនីរបស់អ្នកទាំងមូល ដោយផ្ញើអ៊ីម៉ែលទៅកាន់ dsar@openai.com ។

ចំណុចសំខាន់ចុងក្រោយ ត្រូវមានការប្រុងប្រយ័ត្ននៅពេលដំឡើង ឬទាញយកកម្មវិធីបន្ថែមណាមួយ នៅលើកុំព្យូទ័រ ឬទូរស័ព្ទរបស់អ្នក។ កម្មវិធីបើកអ៊ីនធឺណិត ឬ Browser មួយចំនួន បានអះអាងថា មានមុខងារ ChatGPT នៅក្នុង Browser ដែលអាចនឹងកំពុងប្រមូលទិន្នន័យរបស់អ្នក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។