យុវជន មាស ភក្ដី រៀនជំនាញវិស្វកម្មលោហៈ ព្រោះមានគោលបំណងជួយ​អភិវឌ្ឍវិស័យកសិកម្មនៅស្រុកកំណើត

យុវជន មាស ភក្ដី មានស្រុកកំណើតនៅខេត្តកំពង់ស្ពី ហើយ​បច្ចុប្បន្នកំពុង​បន្តការសិក្សាជំនាញវិស្វកម្មលោកហៈ ឬក៏អាចហៅថា មេកានិចទូទៅ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ក្រោយ​យល់ថា ជំនាញនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសាងសង់ និងផលិតឧបករណ៍ប្រើប្រាស់ផ្សេងៗ ។

កត្តាដំបូងបំផុត​ដែលជំរុញឱ្យ ភក្តី ជ្រើសយកជំនាញវិស្វកម្មលោហៈ គឺព្រោះតែរូបគេ​មើលឃើញថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិភាគច្រើនសុទ្ធសឹងតែប្រកបរបរ ជាអ្នកធ្វើកសិកកម្ម ស្របពេលជាមួយគ្នានោះ ភាពខ្វះខាតនៃគ្រឿងចក្រ ឬឧបករណ៍ប្រើប្រាស់នានាសម្រាប់កែច្នៃពេលធ្វើកសិកម្ម នៅចោទជាបញ្ហាប្រឈមនៅឡើយ ។  ក្រៅតែអំពីមើលឃើញបញ្ហានៅក្នុងតំបន់ដែលខ្លួនរស់នៅ ភក្ដី ក៏សង្កេតឃើញថា នៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួនមានការរីកចម្រើន ដោយសារមានការកែច្នៃឧបករណ៍ផ្សេងៗ និងពឹងផ្អែកទៅលើវិស្វកម្មលោហៈ ព្រោះជំនាញនេះអាចកែច្នៃបាននូវសម្ភារៈកសិកម្មជាច្រើន ដែលអាចសម្រួលដល់ការងារពួកគាត់បាន។

“ខ្ញុំយល់ថាជំនាញវិស្វកម្មលោហៈមានសារៈសំខាន់ណាល់ ក្នុងការជួយឱ្យជាតិយើងមានការរីកចម្រើន តែដោយឡែកមានសិស្សស្រុកយើងមួយចំនួនអត់សូវចាប់អារម្មណ៍រៀន វាក៏អាចបណ្តាលមកពីការផ្សព្វផ្សាយអត់សូវបានទៅដល់ពួកគាត់។ អញ្ចឹង! គាត់អត់បានដឹងថាជំនាញមួយនេះពិតជាសំខាន់ក្នុងការ អភិវឌ្ឍស្រុកទេសយើងទេ”

យុវជន មាស ភក្ដី

និស្សិតកំពុងសិក្សាជំនាញវិស្វកម្មលោកហៈរូបនេះបន្ថែមថា នៅក្នុងកម្មវិធីសិក្សាវិស្វកម្មលោហៈ ក៏​មានបញ្ចូលនូវមុខវិជ្ជាមួយចំនួនដូចជា ម៉ាស៊ីនក្រឡឹង ម៉ាស៊ីនឈូស ម៉ាស៊ីនហ្រ្វែហើយនឹងការផ្សារ ការសំលៀង និងមានបន្ថែមជាច្រើនទៀត ។ ចំពោះ ភក្ដី ខ្លួនចូលចិត្តរៀនជំនាញក្រឡឹង ហើយនិងហ្វ្រែ ប៉ុន្តែដោយសារកំឡុងពេលសិក្សា ស្របពេលនឹងកម្ពុជាកំពុងមានការរាតត្បាតជំងឺកូវីដ១៩ ដូច្នេះ ភក្ដី ត្រូវសិក្សាតាមរយៈអនឡាញ ហើយកាត់បន្ថយរាល់ការអនុវត្តសកម្មភាពផ្ទាល់។

“ខ្ញុំគិតថាការសិក្សាជំនាញវិស្វកម្មលោកហៈនេះការអនុវត្ត និងជំនាញទ្រឹស្ដីគឺវាទាក់ទងគ្នា បើយើងអនុវត្តន៍ហើយ បើយើងអត់ចេះទ្រឹស្ដី គឺវាពិបាកធ្វើការ អញ្ចឹងយើងត្រូវចេះទាំងទ្រឹស្ដី និងការអនុវត្ត”

យុវជន មាស ភក្ដី

ទោះបីជាសិក្សាតាមប្រព័ន្ធអនឡាញមានភាពរអាក់រអួល ប៉ុន្តែកំឡុងពេលសិក្សា ភក្ដីនិងក្រុមរបស់គាត់បានបង្កើតគម្រោងមួយ គឺផលិត អង្គុំ សម្រាប់ចាប់ឧបករណ៍ផ្សេងៗ ដើម្បីបង្ហាញសមិទ្ធផលក្រោយបញ្ចប់ការសិក្សារបស់ខ្លួន។ ភក្តី បានពន្យល់ថា អង្គុំដែលក្រុមរបស់ខ្លួនបង្កើតឡើង គឺសម្រាប់ចាប់ដុំការងារឱ្យមានលំនឹង ព្រោះបើយើងចង់កាត់ដុំការងារមួយ ដោយមិនមានអ្វីនៅក្នុងការចាប់នោះទេ វាអាចបណ្តាលឱ្យរង្កៀក ឬក៏រង្គើហើយពិបាកក្នុងការកាត់ ប៉ុន្តែប្រសិនបើ មានឧបករណ៍អង្គុំ នោះគឺអាចសម្រួលដល់ការកាត់ ដែលស្របតាមតម្រូវការ។ ភក្តី បន្តថា នៅតាមរោងជាងនីមួយៗ ត្រូវការកាត់ និងតម្លើង ដូច្នេះគាត់ត្រូវមានអង្គុំដើម្បីចាប់ដុំការងាររបស់គាត់ឱ្យមានលំនឹងល្អ។

យ៉ាងណាក៏ដោយ ភក្ដី រំពឹងថា ក្រោយបញ្ចប់ការសិក្សាជំនាញវិស្វកម្មលោហៈចប់សព្វគ្រប់ហើយ ខ្លួននឹងអាចមានឱកាសកែច្នៃសម្ភារៈមួយចំនួនដើម្បីសម្រួលដល់បងប្អូនកសិករតាមរយៈការបង្កើតដូចជា ម៉ាស៊ីនស្ទូង ម៉ាស៊ីនភ្ជួរ ឬឧករណ៍ផ្សេងៗទៀតដែលជួយសម្រួលដល់កសិករនៅស្រុកកំណើតរបស់គេ ។ ជាមួយ​គ្នា​នេះ ភក្ដីក៏បានលើកទឹកចិត្តឱ្យយុវជនគួរ​ងាកមកស្វែងយល់ និងសិក្សាជំនាញវិស្វកម្មលោហៈដូចជារូបខ្លួនដែរ ដោយថា ដើម្បីអភិវឌ្ឍសង្គមជាតិមួយ​ គឺពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម ដែល​ក្នុងនោះ​ក៏មាន​ជំនាញវិស្វកម្មលោហៈផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦