បង្រៀនកូនៗឱ្យមានទម្លាប់ក្រោកពីព្រលឹមត្រៀម​ខ្លួនទៅសាលា ជាការបន្ស៉ាំទម្លាប់ល្អ និង​ទំនួលខុសត្រូវ​ដល់កុមារ

អាណាព្យាបាលដែលជំរុញ ឬបង្កើតទម្លាប់ហ្វឹកហ្វឺនកុមារឱ្យថ្នឹកក្នុងការចេញដំណើរទៅកម្មវិធីខាងក្រៅ ឬទៅសាលាទាន់ពេលវេលា គឺជាការជួយឱ្យកុមារមានឱកាសធ្វើសកម្មភាពបានច្រើនពេលចាប់ផ្តើមថ្ងៃថ្មី ក៏ដូចជាជំរុញឱ្យក្មេងមានទំនួលខុសត្រូវតាំងពីនៅតូច ហើយថែមទាំងជួយឱ្យអាណាព្យាបាលកាត់បន្ថយស្រ្តេសផងដែរ។

គេហទំព័រ babycenter បានបង្ហាញគន្លឹះមួយចំនួនដើម្បីជួយជំរុញឱ្យកុមារមានទម្លាប់ចេញទៅក្រៅ ឬទៅសាលាទាន់ពេល ៖

កំណត់សកម្មភាពដែលចំបាច់ ៖ សូមកំណត់ពេលដែលត្រូវក្រោកពីព្រលឹម ហើយ​ប្រាប់ពួកគេ​ធ្វើ​កិច្ច​ការ​ដែលចាំបាច់ ហើយ​កិច្ច​ការ​ដែលមិនចាំបាច់ អាច​ទុកមួយឡែនសិន ។ ឧទារហណ៍ ពេលក្រោកពីគេង គួរបង្រៀនកូនធ្វើសកម្មភាពដែលចាំបាច់ដូចជា ការរៀបចំបន្ទប់គេង ឬងូតទឹក រៀបចំតុបតែងខ្លួន និងរៀបសម្ភារៈសិក្សាជាដើម ដើម្បីឆាប់បាន ចាកចេញទៅសាលា ហើយចំពោះអ្វីផ្សេងដែលមិនចាំបាច់ត្រូវកាត់ចោលសិន។

រៀបសម្លៀកបំពាក់ទុកមុនពេលចូលគេង ៖ ការរៀបចំសម្លៀកបំពាក់សម្រាប់ថ្ងៃបន្ទាប់ ដូចជា រៀបឈុតទៅសាលា ឬទៅកម្សាន្ត និងកម្មវិធីនានាជាដើម។ ការរៀបសម្លៀកបំពាក់ត្រៀមទុកនៅក្បែរក្បាលគ្រែ ដែលមានរួមបញ្ជូលទាំងស្រោមជើងផងដែរ។

ជ្រើសស្បែកជើងដែលត្រូវប្រើ ៖ នៅពេលមានស្បែកជើងច្រើនគូរ ហើយពេលខ្លះនៅលាយឡំគ្នាទៀតផងនោះ វាបង្កបាននៅភាពស្មុគស្មាញ នៅពេលជ្រើសយកមកពាក់។ ស្របពេលកំពុងតែប្រញ៉ាប់ ពេលខ្លះស្បែកជើងមិនស្របជាមួយនឹងសម្លៀកបំពាក់ដែលធ្វើឱ្យដូរចុះឡើងៗច្រើន នាំឱ្យមានភាពយឺតយ៉ាវ ដូច្នេះការរៀបស្បែកជើងទុកត្រៀមជាវិធីក្នុងការនាំឱ្យចំណេញពេល។

ពន្លឿនកុមារឱ្យគេងទាន់ពេលកំណត់ ៖ នៅពេលដែលកុមារមានឱកាស ចូលគេងនៅម៉ោង ៧កន្លះយប់ នោះពួកគេនឹងក្រោកឡើងជាមួយអារម្មណ៍ស្រស់ស្រាយ និងអារម្មណ៍ប្លែកម្យ៉ាង។ ទន្ទឹមគ្នានោះពួកគេក៏មានឱកាសក្នុងការធ្វើសកម្មភាពជាច្រើនដូចជា ទៅដុះធ្មេញដោយគ្មានការបង្ខំ និងធ្វើសកម្មភាពនានាផ្សេងទៀត។

អាណាព្យាបាលរៀបសកម្មភាពត្រៀមមុនពេលចូលគេង ៖ បើសិនជាអាណាព្យាបាលបានរៀបចំសម្ភារៈសម្រាប់ពេលព្រឹកមុនពេលចូលគេង ដូចជា ចិតបន្លែទុកធ្វើអាហារពេលព្រឹកឱ្យហើយ ឬរៀបចំកាបូបរៀនឱ្យកូន និងរៀបចំកាបូបសម្រាប់ចេញទៅធ្វើការ ដើម្បីឱ្យការចេញដំណើរទៅក្រៅនៅពេលព្រឹកមានភាពស្រុះស្រួលនឹងគ្នា ជៀសវាងភ្លេចមុខភ្លេចក្រោយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ