ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅទីក្រុងប៉ារីស ប្រទេសបារាំង។ អាហារូបករណ៍ផ្ដល់ជូនពីក្រសួទេសចរណ៍ឱ្យឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ និងយុទ្ធសាស្ត្របង្កើន៥ និងអភិវឌ្ឍ៣។

ជំនាញជ្រើសរើសមានដូចជា ជំនាញការិយាល័យជួរមុខ (Front Office) ០២រូប ជំនាញគេហកិច្ច (Housekeeping) ០២រូប​ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Service) ០២រូប ជំនាញផលិតម្ហូបអាហារ (Food Production) ០២រូប និងជំនាញទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ (Travel Agency & Tour Operation) ០២រូប។​

លក្ខខណ្ឌជ្រើសរើស ៖ បេក្ខជនទាំង២ភេទមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (កម្រិតកម្ពុជា) ឬវិញ្ញាបនបត្រវិជ្ជាជីវៈ៣ (កម្រិតអាស៊ាន) ឡើងទៅ​។ មានបទពិសោធន៍បណ្ដុះបណ្ដាលយ៉ាងតិច២ឆ្នាំ, ចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រការិយាល័យបានល្អ និងបណ្ដាញឌីជីថល, មានវិញ្ញាបនបត្រគរុកោសល្យកាន់តែល្អប្រសើរ មានទំនួលខុសត្រូវក្នុងការងារសីលធម៌ ស្មោះត្រង់ និងស្នារតីសហការ មានការប្ដេជ្ញាចិត្តក្នុងការជួយ និងផ្ទេរចំណេះដឹង​ និងបទពិសោធដល់អ្នកដទៃ។

អត្ថប្រយោជន៍ដែលបេក្ខជនទទួលបានពីអាហារូបករណ៍រួមមាន ៖ ទទួលបានការបណ្ដុះបណ្ដាល (Training of Trainers) ដោយឥតគិតថ្លៃ(នៅក្នុងប្រទេស និងនៅប្រទេសបារាំង) ទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមបណ្ដុះបណ្ដាលគ្រូជំនាញពីស្ថាប័នអន្តរជាតិ និងជាតិ។ មានឱកាសចូលរួមជាគ្រូបង្គោលរបស់សាលាវិជ្ជាជីវៈទេសចរណ៍, អាចយកចំណេះដឹង និងបទពិសោធដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលទៅចែករំលែកដល់សិស្ស-និស្សិត និងយុវជនកម្ពុជា និងឱកាសចូលរួមក្នុងបណ្ដាញអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍របស់ក្រសួងទេសចរណ៍។

ចំពោះឯកសារចាំបាច់ដែលត្រូវភ្ជាប់ជាមួយរួមមាន ៖ ពាក្យសុំចូលរួមវគ្គបណ្ដុះបណ្ដាល១ច្បាប់, ជីវប្រវត្តិសង្ខេបមានបិទរូបថតថ្មី (៤x៦) ១ច្បាប់ កិច្ចសន្យា១ច្បាប់ សេចក្ដីចម្លងសញ្ញាបត្រ/វិញ្ញាបនបត្រ១ច្បាប់ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១ច្បាប់ និងលិខិតបញ្ជាក់បទពិសោធការងារពីក្រុមហ៊ុន ឬស្ថាប័ន(សម្រាប់គ្រូមកពីវិស័យឯកជន)១ច្បាប់។

បេក្ខជនអាចទាញយកពាក្យស្នើសុំតាមរយៈ VST trainer recruitment សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ សាលាវិជ្ជាជីវៈទេសចរណ៍រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈលេខទូរស័ព្ទលេខ ០១៧ ៥០ ៨៧ ៩៧/ ០៨១ ៨៤ ០៣ ៨២ ។ បេក្ខជនក៏អាចទៅកាន់ការិយាល័យសាលាវិជ្ជាជីវៈទេសចរណ៍(អគារចាស់ជាន់ទី៤)​ នៃទីស្ដីការក្រសួងទេសចរណ៍ មានអាសយដ្ឋាននៅលើដីឡូត៌លេខ ៣A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...