ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ភ្នំពេញ – វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនជំនាញ គណនេយ្យ កុំព្យូទ័រធុរកិច្ច និងភាសាអង់គ្លេស ។

លក្ខខណ្ឌដែលបេក្ខជនចង់ស្នើពាក្យអាហារូបករណ៍មានដូចជា មានសញ្ជាតិខ្មែរ អាយុចន្លោះពី១៩-២៥ឆ្នាំ  មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ មានលទ្ធផលសិក្សាដែលមានមធ្យមភាគមិនតិចជាង ២.៤ ឬសមមូល ។ ជាមួយគ្នានេះ ជាបុគ្គលដែលមានអាកប្បកិរិយាល្អ មិនមានប្រវត្តិប្រព្រឹត្តទោសកំហុសបទឧក្រិដ្ឋ មានសុខភាពល្អបរិបូរណ៌ទាំងកាយសម្បទា និងស្មារតី ។

ឯកសារចាំបាប់ដែលបេក្ខជនត្រូវបំពេញនឹងភ្ជាប់ជាមួយរួមមាន បង្កាន់ដៃទទួលពាក្យប្រឡង ១ច្បាប់ ពាក្យសុំអាហារូបករណ៍ ១ច្បាប់ ជីវប្រវត្តិសង្ខេប ១ច្បាប់ រូបថត៤គុណ៦ ៤សន្លឹក(ផ្ទៃខាងកក្រោយពណ៌ស ថតថ្មី) ។ លើសពីនេះ ច្បាប់ថតចម្លងនៃសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ ចំនួន១ច្បាប់ (ភ្ជាប់មកជាមួយច្បាប់ដើម) លិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សា(ចំពោះបេក្ខជនជានិស្សិត) និងលិខិតបញ្ជាក់ពីអង្គភាព(ចំពោះមន្ត្រីរាជការ) ។

អាហារូបករណ៍ចាប់បើក និងផ្ដល់ពាក្យពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ភាគីអាហារូបករណ៍នឹងគាំទ្រលើថ្លៃសិក្សា ការស្នាក់នៅ និងសម្រាប់ចំណាយជាប្រាក់អាហារូបករណ៍ប្រចាំខែ ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ ៖

https://www.facebook.com/moeys.gov.kh/posts/pfbid031uryzTKWS2wDFCLSDtNVK1hbXeDf4Sw5wGX31qaQNdTt4tCXLvvDZm5fZ5xHktZml ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។