វេជ្ជបណ្ឌិត ង៉ូវ សៀកឃីម ៖ វិធីសាស្រ្ត ៥ចំណុចបង្កើនថាមពលផ្លូវចិត្តនៅកន្លែងការងារ

ភ្នំពេញ – វិប្បត្តិផ្លូវចិត្តអាចកើតឡើងបានគ្រប់ពេលវេលា ខណៈមនុស្សមមាញឹកការងារខ្លាំងនៅក្នុងជីវភាពប្រចាំថ្ងៃ ឬរងសម្ពាធផ្លូវចិត្តផ្សេងៗ រហូតដល់ពេលខ្លះភ្លេចខ្លួនមើលថែររក្សាសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ ។ ទោះយ៉ាងណាដើម្បីបង្កើនថាមពលផ្លូវចិត្តនៅកន្លែងការងារឱ្យល្អប្រសើរ មានវិធីសាស្ត្រជាច្រើន ដូចជា ការរៀចំផែនការការងារ កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក បង្កើនទំនាក់ទំនងល្អជាក្រុមការងារ ចេះរកជំនួញពេលជួបបញ្ហា និងការអនុវត្តវិធីសាស្រ្តបន្ធូរអារម្មណ៍ ។ នេះជាការបញ្ជាក់របស់កញ្ញាវេជ្ជបណ្ឌិត ង៉ូវ សៀកឃីម ឯកទេសវិកលវិទ្យា និងជាអ្នកប្រឹក្សា​សុខ​ភាព​ផ្លូវចិត្តឯករាជ្យ ។

១. ការរៀបចាំផែនការការងារឱ្យបានត្រឹមត្រូវ ៖ ការរៀបចំកិច្ចការងារនៅកន្លែងការងារគឺជារឿងដែលសំខាន់ ពីព្រោះវាអាចជួយអ្នកបំពេញកិច្ចការងារនោះបានឆាប់រហ័ស និងមិនយឺតពេលវេលានោះទេ ។ អ្នកអាចសរសេរវានៅលើក្រដាស និងបិតវានៅតុការងាររបស់អ្នកដើម្បីឱ្យអ្នកបានរំលឹកខ្លួនឯងរាល់ថ្ងៃថាការងារណាដែលត្រូវធ្វើមុន ។ អ្នកត្រូវដឹងថាការងារមួយណាដែលសំខាន់មុន និងរៀបចំធ្វើកិច្ចការមួយណាបន្ទាប់ផ្សេងទៀតទៅតាមលំដាប់លំដោយនៃភាពសំខាន់របស់វា ។ ការធ្វើរៀបចំបែបនោះវានឹងមិនធ្វើឱ្យអ្នកមិនស្ទះការងារ និងមិនធ្វើឱ្យអ្នកមានអារម្មណ៍ស្រ្តេសជាមួយការងារនោះទេ ។

២. កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ៖ ពេលចប់ពីកន្លែងការងារអ្នកគួរតែប្រើពេលវេលានៅជាមួយខ្លួនឯងឱ្យបានច្រើន ។ អ្នកគួរយកពេលវេលានោះទៅហាត់ប្រាណ ពិសារអ្វីដែលអ្នកចង់ញ៉ាំ ឬធ្វើអ្វីដែលខ្លួនឯងពេញចិត្ត ដើម្បីបានលំហែរកាយ និងចិត្តឱ្យខ្លួនឯងបានប្រសើរ ។ ពេលចប់ពីការងារ ត្រូវច្បាស់ថាការងារទាំងនោះត្រូវបានបញ្ជប់ និងប្រើពេលសម្រាប់ខ្លួនឯងសម្រាកឱ្យបានល្អ ដើម្បីត្រៀមខ្លួនសម្រាប់ធ្វើកិច្ចការងារបន្ទាប់នៅថ្ងៃស្អែក ។

៣. បង្កើនទំនាក់ទំនងល្អនៅកន្លែងការងារ ៖ ការបង្កើនទំនាក់ទំនងល្អនៅកន្លែងការងារ ធ្វើឱ្យអារម្មណ៍ និងផ្លូវចិត្តកាន់តែមានភាពសប្បាយរីករាយ ។ អ្នកអាចចំណា​យ​ពេលវេលាញ៉ាំអាហារថ្ងៃត្រង់នៅកន្លែងការងារ ដើម្បីបង្កើនភាពស្និទ្ធិស្នាលឱ្យកាន់តែរឹងមាំ។ ជជែក និងបង្កើតការសន្ទនាឱ្យកាន់តែបានច្រើនជាមួយមនុ​ស្ស​​នៅកន្លែងការងារដើម្បីឱ្យអ្នកកាន់តែទទួលបានអារម្មណ៍ល្អជាមួយពួកគេ ។ បន្ថែមពីនោះ វាក៏ជាផ្នែកមួយជំរុញឱ្យអ្នកស្រលាញ់កន្លែងធ្វើការងារ និងធ្វើឱ្យបរិ​បទ​នៅកន្លែងការងារប្រែក្លាយជាផ្នែកមួយឱ្យអ្នកបានកំសាន្តចិត្តផងដែរ ។

៤. ស្វែងរកជំនួយនៅពេលមានបញ្ហា ៖ នៅដែលអ្នកមានបញ្ហាស្រ្តេស មិនមានអារម្មណ៍ទៅធ្វើការងារ ឬការងារច្រើនដែលអ្នកមិនទាន់បានធ្វើ ដូច្នោះអ្នកគួរស្វែងរកជំនួយដោយមានការប្រឹក្សាជាមួយនរណាម្នាក់ដែលអ្នកអាចទុក្ខចិត្តបាន ។ និយាយអំពីបញ្ហារបស់អ្នកទៅកាន់មិត្តភក្តិ មេរបស់អ្នកនៅកន្លែងការងារ និងគ្រួសារជាដើម ហើយត្រូវច្បាស់ថាមនុស្សទាំងនោះរីករាយនិងស្ដាប់ដោយគ្មានការវ៉ាយតំលៃអំពីរឿងរ៉ាវរបស់អ្នក ។

៥. ការអនុវត្តវិធីសាស្ត្របន្ធូរអារម្មណ៍ ចង្វាក់ដង្ហើមចេញចូល និងសមាធិ ៖ វិធីសាស្ត្រទាំងពីរ ការធ្វើសមាធិធ្វើឱ្យចិត្តរបស់អ្នកធូរស្រាល និងអាចជំនះនូវបញ្ហាផ្នែកផ្លូវចិត្តបានផងដែរ ។ ពេលអ្នកទំនេរពីការងារអ្នកអាចចំណាយពេលវេលានៅក្នុងការធ្វើសមាធិដោយខ្លួនឯង ដើម្បីឱ្យចិត្តរបស់ខ្លួនឯងបានស្ងប់ និងមិនធ្វើឱ្យចិត្តច្របូកច្របល់នោះទេ

គួរបញ្ជាក់ផងដែរថា ការចេញផ្សាយរបស់គេហ័រទំព័រ Weforum  បង្ហាញថានៅសហរដ្ឋអាមេរិក ២00លានថ្ងៃនៃពេលវេលាធ្វើការត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំដោយសារជំងឺធ្លាក់ទឹកចិត្ត ។ ចំណែកឯនៅក្នុងចក្រភពអង់គ្លេស ភាពតានតឹង ការធ្លាក់ទឹកចិត្ត ឬការថប់អារម្មណ៍មានចំនួន ៤៤% នៃករណីសុខភាពដែលទាក់ទងនឹងការងារ និង ៥៤% នៃថ្ងៃធ្វើការទាំងអស់បានបាត់បង់ដោយសារតែសុខភាពមិនល្អ ។ ហេតុដូចនេះ អ្នកគួរតែអនុវត្តនូវវិធីខាងលើដោយប្រើពេលវេលានៅក្នុងការមើលថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកឱ្យបានល្អទើបការងារអាចរលូនទៅមុខបានល្អ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...