បរិយាកាសឆ្នេរសមុទ្រជួយពង្រឹងសុខភាពផ្លូវកាយ និងផ្លូវចិត្ត

ទឹករលក ពន្លឺព្រះអាទិត្យ និងខ្យល់បរិសុទ្ធ ឋិតនៅឆ្នេរសមុទ្រទាំងព្រម ហើយសុទ្ធសឹងតែជាបរិយាកាសធម្មជាតិ ជំរុញឱ្យអ្នកដែលបានទៅដល់ទីនោះ មានឱកាសពង្រឹងសុខភាពរាងកាយ និងផ្លូវចិត្ត ព្រមទាំងអាចបង្កើនទំនាក់ទំនងក្នុងសង្គមបានមួយផ្នែកដែរ។ យោងតាមគេហទំព័រ verywellmind បានប្រាប់ពីហេតុផល និងអត្ថប្រយោជន៍នៃការទៅឆ្នេរសមុទ្រ ដូចជា ៖

អត្ថប្រយោជន៍ពេលបាននៅក្បែរទឹក ៖ កាលដែលបាននៅជិតផ្ទៃទឹកដូចជាសមុទ្រ អាងហែលទឹក ទន្លេ បឹង ឬក៏ស្រះជាដើម គឺនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា ការបន្ធូរអារម្មណ៍ ការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សឯទៀតនៅក្នុងសង្គម និងជួយឱ្យសុខភាពខួរក្បាលមានប្រព័ន្ធដំណើរការល្អ ថែមទាំងជួយឱ្យរាងកាយមានចលនាលឿនរហ័សផងដែរ ។ ដោយហេតុតែមានកត្តាយ៉ាងច្រើនបែបនេះហើយ ទើបអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តបានលើកទឹកចិត្តឱ្យមនុស្សចំណាយពេលនៅជិតទឹកឱ្យបានច្រើន តាមដែលអាចធ្វើបាន ព្រោះវាជួយអភិវឌ្ឍន៍សុខុមាលភាពក្នុងការរស់នៅ។

មានវិតាមីន D ៖ ដោយសារតែបរិយាកាសនៅសមុទ្រក៏មានពន្លឺព្រះអាទិត្យ ដែលមានវីតាមីន D  ទើបអ្នកជំនាញបានឱ្យដឹងថា វាអាចជួយបង្កើន serotonin ដែលជួយសម្រួលទៅកាន់សរសៃឬប្រព័ន្ធខួរក្បាល និងផ្នែកស្មារតីផងដែរ។ បន្ថែមពីនោះវីតាមីន D  ក៏ជួយរក្សាសុខភាពឆ្អឹង និងប្រព័ន្ធការពាររាងកាយរឹងមាំបានមួយកម្រិតដែរ។ យ៉ាងណាមិញ លោកអ្នកក៏មិនគួរចំណាយពេលលើសលប់ នៅក្រោមកម្តៅថ្ងៃយូរពេកដែរ ព្រោះវាអាចប៉ះពាល់ដល់ស្បែករបស់អ្នក។

សមុទ្រមានខ្យល់បរិសុទ្ធ ៖ ខ្យល់អាកាសនៅតាមឆ្នេរសមុទ្រ ជាទូទៅគឺបានផ្តល់ប្រយោជន៍ទាំងផ្នែករាងកាយ និងផ្លូវចិត្ត ហើយការសិក្សាក៏បានបញ្ជាក់ដែរថា ការបង្កើតសកម្មភាពកម្សាន្តនៅខាងក្រៅអាចជួយពង្រឹងសុខុមាលភាពបានច្រើនជាបរិយាកាសនៅក្នុងបរិវេណបិទជិត ឬមិនមានខ្យល់ចេញចូល។ ចំណែកឯការសិក្សាមួយទៀតក៏បានបញ្ជាក់ដែរថា ធម្មជាតិធ្វើឱ្យមនុស្សមានអារម្មណ៍រីករាយ មានអារម្មណ៍ល្អ ជំរុញឱ្យផ្លូវចិត្តមានសន្តិភាព និងជាការសម្រាកកម្សាន្តមួយដែលសម្បូរទៅដោយភាពរីករាយ។

យ៉ាងណាក៏ដោយ បើទោះបីជាសកម្មភាពបរិយាកាសខាងក្រៅធ្វើឱ្យអ្នកមានអារម្មណ៍រីករាយពិតមែន ប៉ុន្តែកុំភ្លេចអនុញ្ញាតឱ្យរាងកាយបានសម្រាក និងព្យាយាមដកដង្ហើមឱ្យវែងៗ ព្រោះនេះគឺជាវីធីសាស្រ្តនៃការទាញប្រយោជន៍ពីធម្មជាតិបន្ថែមមួយកម្រិតទៀត។ ឬក៏អាចអនុវត្តន៍សកម្មភាពមួយបែបទៀត ដោយការហាត់យូហ្កា ធ្វើសមាធិ ឬក៏យកកុំព្យូរទ័រទៅធ្វើការនៅខាងក្រៅ ក៏ជាការបង្កើនផលិតភាពជាមួយនឹងទេសភាពបានមួយបែបទៀតដែរ។

បំបាត់ភាពតានតឹង ៖ បរិវេណឆ្នេរសមុទ្របានផ្តល់កន្លែងគ្រប់គ្រាន់សម្រាប់ កុមារ និងមនុស្សពេញវ័យ ដើម្បីបង្កើតសកម្មភាពកម្សាន្តៗជាច្រើនស្របនឹងបរិយាកាសធម្មជាតិ ប៉ុន្តែអ្វីដែលកាន់តែពិសេសទៀតនោះគឺ វាជាទីតាំងដ៏សមគួរមួយ សម្រាប់កាត់បន្ថយភាពតានតឹង និងផ្តល់ភាពរីករាយទៅកាន់បុគ្គល និងគ្រួសារទាំងមូល។

សមុទ្រជួយឱ្យអារម្មណ៍ធូរស្បើយ ៖ សមុទ្រគឺជាទីតាំងដ៏ប្រពៃសម្រាប់អនុវត្តន៍ សកម្មភាពដូចជា បន្ធូរបន្ថយទុក្ខកង្វល់ បំបាត់ភាពតានតឹង ហើយការជួយឱ្យអារម្មណ៍ល្អ ដោយអ្នកគ្រាន់តែចំណាយពេលស្ដាប់រលកសមុទ្រ សើចឬស្រែកឱ្យធូរចិត្ត ឬអនុញ្ញាតឱ្យរាងកាយប៉ះជាមួយគ្រាប់ខ្សាច់ ទឹកសមុទ្រ និងពន្លឺព្រះអាទិត្រជាដើម បូករួមជាមួយការបណ្តែតអារម្មណ៍គយគន់ទឹកសមុទ្រ។

បង្កើតសម្ព័នភាពថ្មីៗ ៖ នៅលើឆ្នេរសមុទ្រអ្នកអាចលេងកីឡាចម្រុះប្រភេទដូចជា បាល់ទាត់ បាល់ទះ កីឡាបាល់ឱប មិនថាអ្នកជាអ្នកជំនាញ ឬក៏មិនជំនាញក៏ដោយ លោកអ្នកអាចចាប់ផ្តើមលេង ឬការចូលរួមលេងជាមួយគេឯង ដែលសកម្មភាពទាំងអស់នេះហើយជួយឱ្យអ្នកមានការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ឬក៏អាចបង្កើនមិត្តថ្មីៗបន្ថែម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...