Open-House ជំរុញឱ្យអ្នកចូលរួមស្គាល់ជំនាញសិក្សានិងបង្កើនទំនាក់ទំនងរវាងសិស្សនិងសាស្រ្តាចារ្យ

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP កាលពីពេលថ្មីនេះ បានរៀបចំកម្មវិធី Open House ដោយមានអ្នកចូលរួមប្រមាណ៦រយនាក់ ដើម្បីជាឱកាសក្នុងការបង្ហាញជូន នូវព័ត៌មានទៅកាន់សាធារណៈជន ក៏ដូចជាសិស្ស ឬអាណាព្យាបាល ជាពិសេសសិស្សានុសិស្ស ដែលទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដែលមានបំណងស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា តម្លៃសិក្សា ឱកាសអាហាររូបករណ៍។​

កញ្ញា ហង់ សុគន្ធា ប្រធានផ្នែកទីផ្សារនិងរដ្ឋបាល នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP បានឱ្យដឹងថា សាកលវិទ្យាល័យដើរតាមស្តង់ដាររបស់អាមេរិកកាំង​ ហើយមហាវិទ្យាល័យនៅអាមេរិកក៏ដោយនៅអ៊ីរ៉ុបក៏ដោយ គឺតែងតែមានកម្មវិធី Open House ឬមួយក៏ហៅមួយបែបទៀតថា Open day ។ យ៉ាងណាមិញ ចំពោះកម្មវិធី Open House របស់ AUPP ក៏មិនខុសគ្នានោះដែរ គឺបង្កើតឡើង ក្នុងគោលបំណងសម្រួលដល់សិស្សវិទ្យាល័យជាចម្បង ពីព្រោះជាដំណាក់កាល ដែលពួកគាត់ត្រូវការស្វែងយល់ពីជំនាញ ពីកម្មវិធីរៀន និងឯកសារដែលពាក់ព័ន្ធនឹងការសិក្សាជំនាញនៅមហាវិទ្យាល័យ។

ប្រធានផ្នែកទីផ្សារនិងរដ្ឋបាលរូបនេះបន្ថែមថា កម្មវិធី Open House កន្លងមកសាកលវិទ្យាល័យក៏ធ្លាប់បង្កើតឱ្យមាន ដោយមួយខែ ឬពីរខែនឹងប្រព្រឹត្តឡើងម្តង ឬបើកឱ្យមាន ក្នុងអំឡុងពេលត្រូវការបើកវគ្គថ្មីៗ និងពេលដែលសិស្សវិទ្យាល័យគាត់ចង់បានព័ត៌មានបន្ថែម ។ ការមកចូលរួមក្នុងកម្មវិធី Open House គឺអាចជាឱកាសឱ្យសិស្សបានដឹងច្រើន និងទទួលបានព័ត៌មានទូលាយ។ ដូច្នេះក្រោយពេលដែលពួកគាត់បានចូលរួមកម្មវិធី គឺផ្តល់ភាពងាយស្រួលចំពោះសិស្ស ឬនិស្សិត ក្នុងការស្គាល់អំពីបរិយាកាសសាលា ជំនាញសិក្សា និងដឹងអំពីតម្រូវការពេលសម្រេចចិត្តថា តើជំនាញមួយណា ដែលចង់រៀនពេលដែលសម្រេចចិត្តបន្តដំណើរនៅមហាវិទ្យាល័យ។

ចំពោះអ្នកមួយចំនួន ជាពិសេសនៅវិទ្យាល័យតែម្តង គឺគាត់រៀនតែចំណេះដឹងទូទៅ ដូចនេះពេលដែលសិស្សមកដល់ទីតាំងមហាវិទ្យាល័យ គាត់អាចចួបសាស្រ្តាចារ្យ គាត់អាចមកមើល នោះនឹងអាចជួយឱ្យគាត់យល់អំពីព័ត៌មានបានកាន់តែច្រើន ដែលជំនួយដល់ការគិតរបស់សិស្ស…

កញ្ញា ហង់ សុគន្ធា ជាប្រធានផ្នែកទីផ្សារនិងរដ្ឋបាល នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP

ប្រធានផ្នែកទីផ្សារ និងរដ្ឋបាលនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP បន្ថែមថា កម្មវិធី Open House ក៏ដើម្បីបង្កើនទំនាក់ទំនងរវាងសាស្រ្តាចារ្យ និងសិស្ស ឱ្យមើលទៅក្នុងភាពស្មើគ្នា​ និងការបង្កើនឱកាសរាប់អានមិត្តភ័ក្របន្ថែម។ ហើយលើសពីកម្មវិធី Open House សាលាក៏មានជាកម្មវិធី career talk ផងដែរ ដើម្បីឱ្យសិស្សវិទ្យាល័យ ដែលគាត់ចង់រៀន ប៉ុន្តែមិនដឹងថារៀនអ្វី ឬថាតើគាត់គួរតែជ្រើសរើសជំនាញអ្វី ឬមួយក៏គាត់គិតថាមហាវិទ្យាល័យអាមេរិកកាំងភ្នំពេញគួរតែជាជម្រើសគាត់ ឬអត់ ​គាត់អាចមកផ្ទាល់ នោះគាត់នឹងរកបានចម្លើយទាំងអស់តាមរយៈបទបង្ហាញ ហើយក្រៅពីបទបង្ហាញរបស់សាស្រ្តាចារ្យ ក៏មានបទបង្ហាញពីកិច្ចការនិស្សិត (Student affair) ដែល បង្ហាញឱ្យឃើញថា មហាវិទ្យាល័យមិនមែនរៀននៅក្នុងថ្នាក់តែមួយមុខនោះទេ គឺមានរស់ជាតិជីវិតទាំងក្នុងថ្នាក់ និងក្រៅថ្នាក់។

អ្នករៀបចំកម្មវិធី បានបញ្ជាក់បន្ថែមថា កម្មវិធី Open House លើកកនេះបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែនៅមានជាបន្តបន្ទាប់ទៀត  ហើយបើគិតពីបច្ចុប្បន្ននេះ រហូតដល់ខែ១២​ គឺសាលាមានជាកម្មវិធីតូចៗ ពីរទៅបីទៀត ដោយបំបែកជាតូចៗ ដើម្បីបញ្ជ្រាបព័ត៌មានអាហាររូបករណ៍​ ជាពិសេសពេលដែលចប់ថ្នាក់ទី១២ ។ ដូចនេះហើយ ពេលដែលសិស្សវិទ្យាល័យគាត់អត់អាចមកទាន់នូវកម្មវិធី  Open House លើកនេះ គឺគាត់នៅតែមានឱកាសអញ្ជើញមកនៅវគ្គក្រោយៗ ហើយព័ត៌មានបន្ថែមសាលានឹងធ្វើបច្ចុប្បន្នភាពជូនសាធារណៈជនឱ្យបានជ្រាប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...