ក្រសួងអប់រំកម្ពុជា និងកូរ៉េ សហការបង្កើតថ្នាក់រៀនឆ្លាតវៃ នៅសាលាបឋមសិក្សាវត្តបូព៍

សៀមរាប – ថ្នាក់រៀនឆ្លាត​វៃ ក្រោម​គម្រោង Innovative ICT-Integrated Pilot Classroom Project ត្រូវ​បានក្រសួងអប់រំ យុវជន​ និង​កីឡា កម្ពុជា សហការជាមួយ​ក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ  តាមរយៈវិទ្យាស្ថាន  APEC for Collaborative Education  (IACE) រៀបចំបំពាក់​នៅ​សាលា​បឋមសិក្សា​វត្ត​បូព៍ ខេត្តសៀមរាប ហើយ​​ត្រូវ​បានប្រកាស​ដាក់ឱ្យ​ដំណើរ​ការនៅថ្ងៃអង្គារ (៣០ វិច្ឆិកា) ក្រោមអធិបតី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

មានប្រសាសន៍​តាម​រយៈ​ប្រព័ន្ធវីដេអូ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បាន​វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈវិទ្យាស្ថាន APEC for Collaborative Education  (IACE) ដែល​ជាផ្នែកមួយយ៉ាងសំខាន់ក្នុងអភិវឌ្ឍវិស័យបច្ចេកវិទ្យា ។ ក្នុង​នោះឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមការងារកូរ៉េដែលបានរៀបចំកម្មវិធី  និងដំឡើងថ្នាក់រៀនវៃឆ្លាត Innovative ICT-Integrated Pilot Classroom Project ជូនដល់សាលាបឋមសិក្សាវត្តបូព៍ ដើម្បីឲ្យសាលារៀនប្រែក្លាយទៅជាថ្នាលបណ្តុះបណ្តាលថ្នាក់រៀនឌីជីថល ។

បើតាមឯកឧត្តមរដ្ឋមន្រ្តីថា កិច្ចសហប្រតិបត្តិការនេះមានគោលបំណងផ្ដល់ឱកាសសិក្សារៀនសូត្រប្រកបដោយគុណភាព និងសមធម៌តាមរយៈការបញ្ជ្រាប និងប្រើប្រាស់ ICT សម្រាប់ការអប់រំដែលអាចជួយឱ្យគ្រូបង្រៀន និងសិស្សានុសិស្សពង្រឹងសមត្ថភាពឲ្យទាន់ការរីកចម្រើន យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាពិភពលោក។

សូម​បញ្ជាក់ថា គម្រោង ថ្នាក់រៀនឆ្លាតវៃនេះ ត្រូវបានអនុវត្តនៅសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប បន្ទាប់ពីមានការចុះធ្វើទស្សនកិច្ចសិក្សា រួមទាំងការជួបពិភាក្សា ពិនិត្យលទ្ធភាពការអនុវត្តគម្រោងជាមួយអង្គភាពជំនាញ ក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីជំនាញមកពី KERIS និងគណៈគ្រប់គ្រងសាលារៀនកាលពីដើមឆ្នាំ ២០២០។

ថ្នាក់រៀនឆ្លាតវៃ  ត្រូវ​បាន​រៀបចំ​ជាមួយការបំពាក់ឧបករណ៍បច្ចេកវិទ្យារួមមាន ៖ Tablets ចំនួន ៤០គ្រឿង កុំព្យូទ័រ លើតុចំនួន ០១គ្រឿង ក្ដារខៀនវៃឆ្លាត (Electronic whiteboard)  សម្ភារៈបណ្ដុះបណ្ដាល  និងបរិក្ខារសម្រាប់ផលិត មាតិកាអប់រំឌីជីថលជាច្រើនទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...