ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការផ្ដល់ជូនពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េ (MCST) និងមូលនិធិលើកកម្ពស់កីឡាកូរ៉េ (KSPO)។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនសិក្សា គឺ ផ្នែកគ្រប់គ្រងកីឡាសកល ដែលរៀបចំដោយសាកលវិទ្យាល័យជាតិសេអ៊ូលសម្រាប់បុគ្គលដែលមានក្ដីស្រមៃចង់បន្តការសិក្សាក្នុងផ្នែកកីឡានេះ ជាពិសេសសម្រាប់អ្នកគ្រប់គ្រងកីឡា អ្នកសារព័ត៌មានកីឡា អ្នកស្ម័គ្រចិត្ត អតីតអ្នកគ្រប់គ្រងកីឡា ឬអត្តពលិក  និងអ្នកចូលចិត្តកីឡា។

លក្ខខណ្ឌ នៃការដាក់ពាក្យ បេក្ខជនមិនមានសញ្ជាតិកូរ៉េ មានសញ្ញាបត្របរិញ្ញាបត្រ ឬខ្ពស់ជាងនេះ (ក្នុងជំនាញណាមួយ) មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ មានចំណូលចិត្តផ្នែកកីឡា មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត និងមាន​ឆន្ទៈក្នុងការសិក្សារហូតដល់ចប់កម្មវិធីសិក្សា។

ជាមួយគ្នានេះ បេក្ខជនត្រូវភ្ជាប់ឯកសារចាំបាច់ដែលពាក់ព័ន្ធរួមមាន ពាក្យសុំអាហារូបករណ៍១ច្បាប់ សេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួន និងផែនការសិក្សា២ច្បាប់ លិខិតអនុសាសន៍ពីសាស្ត្រាចារ្យ ឬថ្នាក់ដឹកនាំចំនួន២ច្បាប់ សញ្ញាបត្របរិញ្ញាបត្រ (ផ្លូវការ) និងប្រតិចារិកជាភាសាអង់គ្លេស វិញ្ញាបនបត្របញ្ជាក់ការបញ្ចប់ថ្នាក់បរិញ្ញាបត្រ (ជាភាសាអង់គ្លេស) ច្បាប់ចម្លងលិខិតឆ្លងដែនរបស់បេក្ខជនដាក់ពាក្យ (ឬឯកសារផ្លូវការផ្សេងទៀតដែលបង្ហាញពីសញ្ជាតិរបស់អ្នកដាក់ពាក្យ) ច្បាប់ចម្លងលិខិតឆ្លងដែនរបស់ឪពុកម្តាយទាំងពីរ (ឬឯកសារផ្លូវការផ្សេងទៀតដែលបង្ហាញពីសញ្ជាតិរបស់ឪពុកម្តាយ) ច្បាប់ចម្លងសៀវភៅគ្រួសារ។ របាយការណ៍ពិន្ទុតេស្តភាសាអង់គ្លេស (TOEFL iBT 80, IELTS 6.0, TEPS 298 ឬខ្ពស់ជាងនេះ)។

អត្ថប្រយោជន៍ដែលបេក្ខជនទទួលបានពីអាហារូបករណ៍រួមមាន ថ្លៃសិក្សាពេញលេញ សំបុត្រយន្តហោះ ថ្លៃស្នាក់នៅ ការចំណាយលើការរស់នៅប្រចាំថ្ងៃ និងថ្លៃធានារ៉ាប់រងសុខភាព។

គួរបញ្ជាក់ដែរថា រាល់​ឯកសារទាំងអស់ដែលបេក្ខបញ្ជូនទៅស្នើពាក្យសុំអាហារូបករណ៍ ត្រូវធ្វើឡើង និងបកប្រែជាភាសាអង់គ្លេស។ 

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ Dream together scholarship – Sports scholarship to south korea ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។