ឧកញ៉ា ប៉ិច បូឡែន ៖ ៤ចំណុចជ្រើសរើសជំនាញសិក្សាត្រឹមត្រូវសម្រាប់ទីផ្សារការងារ និងអាជីវកម្មនាពេលអនាគត

ភ្នំពេញ – បុគ្គលគ្រប់រូបតែងចង់បានអាជីពការងារល្អ ប្រាក់ខ្ពស់ ​ខ្លះទៀតចង់បង្កើតអាជីវកម្មថ្មី ហើយ​មួយចំនួនទៀតចង់ក្លាយខ្លួនជាសហគ្រិនឆ្នើមនៅពេលអនាគត ។ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ដើម្បីឱ្យបំណងទាំ​ង​នេះ យុវជនចាំបាច់​ត្រូវ​មានចំណេះដឹងទូលំទូលាយ ចេះជ្រើសរើសជំនាញសិក្សានិងជំនាញការងារ យល់ដឹងពីប្រភេទការងារនិងអាជីវកម្មថ្មីៗ និងចេះស្វែងរកប្រភពការងារនិងប្រភេទការងារឱ្យបានច្បាស់លាស់ ។​

ទី១. ចំណេះដឹងថ្មីៗពាក់ព័ន្ធនិងនយោបាយ សេដ្ឋកិច្ច និងសហគ្រិនភាព ៖ យុវជនត្រូវចេះតាមដានមើលព្រឹត្តិការណ៍ និងនិន្នាការក្នុងតំបន់អាស៊ាន ក៏ដូចជាអន្តរជាតិនៅលើសារព័ត៌មានអាជីព ដើម្បីបានជ្រាបពីព្រឹត្តិការណ៍អ្វីខ្លះកើតឡើង? ហើយមានការប្រែប្រួលបែបណាខ្លះ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត? លើសពីនេះ អានសៀវភៅគោលនយោបាយជាតិ ផ្ដល់ជាប្រយោជន៍ដើម្បីឈ្វេងយល់បន្ថែមពីទិសដៅរដ្ឋាភិបាលថា តើវិស័យ និងសហគ្រាសអាជីវកម្មណាខ្លះ ដែលរដ្ឋាភិបាលត្រូវផ្តល់អាទិភាពអភិវឌ្ឍ? តើអាជីវកម្មខ្នាតតូច និងមធ្យមនឹងប្រែប្រួលបែបណា នៅប៉ុន្មានឆ្នាំខាងមុខទៀត? ហើយពិសេស ត្រូវតាមដានស្តាប់ពីអនុសាន៍ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ។

ទី២. ចេះការជ្រើសរើសជំនាញសិក្សា និងការងារ ៖ ការជ្រើសរើសជំនាញសិក្សា និងការងារត្រូវផ្សារភ្ជាប់ទីផ្សារការងារនៅពេលអនាគត ចំណង់ចំណូលចិត្ត ទេព្យកោសល្យ និងចំណេះជំនាញដែលរៀនពូកែនៅវិទ្យាល័យ។ ម៉្យាងវិញទៀត សិស្ស និស្សិតមួយចំនួនរៀនជំនាញដោយសារកត្តាជំរុញពីក្រុមគ្រួសារ និងខ្លះទៀតរៀនតាមមិត្តភក្តិដោយមិនបានស្គាល់ពីខ្លួនឯងច្បាស់ថា ចូលចិត្តអ្វី? មានទេព្យកោសល្យផ្នែកណា? រៀនពូកែលើមុខវិជ្ជាអ្វីខ្លះ? និងចាប់យកអាជីពអ្វីនៅពេលអនាគត។

“និស្សិតត្រូវឈ្វេងយល់ពីខ្លួនឯងជាមុនសិន និងគួរកំណត់គោលដៅជំនាញសិក្សាណាមួយឱ្យបានច្បាស់លាស់ ហើយក៏ត្រូវឈ្វេងយល់បន្ថែមដែរថាជំនាញសិក្សានោះ ត្រូវការមុខវិជ្ជាវិទ្យាសាស្ត្រពិត ឬវិទ្យាសាស្រ្តសង្គម ដើម្បីប្អូនៗខិតខំសិក្សានៅកម្រិតវិទ្យាល័យ”

ឧកញ៉ា ប៉ិច បូឡែន

ទី៣. ដឹងពីជំនាញ និងប្រភេទការងារថ្មីៗ ៖ សិស្ស និស្សិត និយោជិក និងម្ចាស់អាជីវកម្មត្រូវស្គាល់ និងដឹងពីជំនាញ និងប្រភេទការងារថ្មីៗ ព្រមទាំងវិស័យដែលនឹងរីកចម្រើនមួយចំនួនរួមមាន កសិកម្មបែបទំនើប កសិឧស្សាហ៍កម្ម ឬការកែច្នៃចំណីអាហារ ជំនាញវិទ្យាសាស្ត្រ ជំនាញផ្នែកលក់ ។ លើសពីនេះ វិស័យទេសចរណ៍ វិស័យសំណង់និងអចលទ្រព្យ វិស័យហិរញ្ញវត្ថុ វិស័យសុខាភិបាលឯកជន និងវិស័យអប់រំ ជាពិសេស បំណិនជីវិតក្នុងសតវត្សរ៍ទី២១ ។

ទី៤. ការស្វែងរកការងារ និងប្រភេទការងារ ៖ នៅក្នុងវេបសាយរបស់ទីភ្នាក់ងារជាតិនិងមុខរបរ(NEA) មានក្រុមហ៊ុនជាតិជាច្រើនផ្សព្វផ្សាយជ្រើសរើសបុគ្គលិក ។ លើសពីនេះ ទីភ្នាក់ងារជាតិនិងមុខរបរតែងតែរៀបចំពិពណ៌ការងារជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសដល់ក្រុមហ៊ុនដែលកំពុងស្វែងរកបុគ្គលិក និងយុវជនដែលកំពុងស្វែងរកការងារ ។

តាមការបញ្ជាក់របស់លោកឧកញ៉ា ប៉ិច បូឡែន សង្កេតឃើញថា គ្រប់អាជីវកម្ម និងការងារជាច្រើនបាននឹងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសារមានគំនិតនវានុវត្តន៍ ចេះបង្កើតគំនិតច្នៃប្រតិដ្ឋថ្មីៗ រួមនឹងការបញ្ចូលបច្ចេកវិទ្យា ព្រមទាំងការវិនិយោគបន្ថែមលើឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីភាពទាក់ទាញ កាត់បន្ថយការចំណាយ និងទទួលបានផលិតភាពការងារខ្ពស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស