៣ វិធី ដើម្បីចាប់ផ្ដើមការងារថ្មីដោយមានទំនុកចិត្ត

ការទទួលបានតួនាទីថ្មី មិនថាតាមរយៈការប្រូម៉ូត ការផ្លាស់ប្ដូរក្រុមហ៊ុន ឬទទួលយកការងារថ្មីនៅកន្លែងការងារដែលកំពុងធ្វើបច្ចុប្បន្ននោះទេ គឺសុទ្ធតែអាចជំរុញ និងលើកកម្ពស់អាជីពរបស់បុគ្គលម្នាក់បានឆាប់រហ័ស ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិយាកាសការងារ ដែលមានការសហការគ្នាខ្លាំង និងមានការផ្លាស់ប្ដូរបរិយាកាសជាប្រចាំ បានធ្វើឱ្យការផ្លាស់ប្ដូរប្រកបដោយភាពជោគជ័យ មានលក្ខណៈតានតឹងជាងកាលពីអតីតកាល ។ សូម្បីតែចំពោះបុគ្គលដែលមានជំនាញច្បាស់លាស់ និងឧស្សាហ៍ព្យាយាមខ្លាំងក៏ដោយ។ ដូច្នេះ ទាមទារឱ្យបុគ្គលិកមានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពបត់បែន សម្រាប់ការរីកចម្រើនអាជីពរបស់បុគ្គលម្នាក់ៗ និងភាពជោគជ័យរបស់ក្រុមហ៊ុន។ ខាងក្រោមនេះ គឺជាវិធីបីយ៉ាង ដើម្បីធានាបាននូវការសម្របខ្លួនដោយរលូន។

១. ស្វែងយល់ពីដំណើរការរបស់ក្រុមហ៊ុន ៖​ នៅពេលដែលតួនាទីថ្មីត្រូវបានបង្កើតឡើងក្នុងអង្គភាពមួយ វាអាចទៅរួចដែលរ​បៀបធ្វើការចាស់ ត្រូវបានជំនួសដោយរបៀ​បថ្មីមួយ ដើម្បីបំពេញគោលបំណងយុទ្ធសាស្ត្រថ្មី ដែលបង្កើតឡើងដោយសារនិន្នាការទីផ្សារដែលកំពុងរីកចម្រើន, ការរីកចម្រើនបច្ចេកវិទ្យា និងបទបញ្ញាត្តិថ្មីៗ។ នៅពេលណាដែលរបៀបធ្វើការថ្មីត្រូវបានណែនាំក្នុងអង្គភាព វាមានសក្តានុពលក្នុងការជះឥទ្ធិពលដល់សីលធម៌នៅកន្លែងធ្វើការ។ ដំណើរការថ្មី អាចកែប្រែការប្រតិបត្តិភារកិច្ច និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ ដូច្នេះ វាពិតជាសំខាន់ដែលអ្នកត្រូវស្វែងយល់ពីរបៀបធ្វើការក្នុងអង្គភាពឱ្យបានច្បាស់ ដើម្បីធ្វើការប្រកបដោយទំនុកចិត្ត និងងាយស្រួលប្រាស្រ័យទាក់ទងជាមួយក្រុមការងារ។

រូបតំណាង។

២. ប្រមូលព័ត៌មានអំពីវប្បធម៌ក្រុមហ៊ុន ៖ ពេលខ្លះបញ្ហាដែលកើតឡើងនៅពេលកាន់តួនាទីថ្មីមិនទាក់ទងនឹងជំនាញរបស់បុគ្គលនោះទេ។ ប៉ុន្តែវប្បធម៌កន្លែងការងារដើរតួ​នាទីយ៉ាងធំ លើរបៀបដែលបុគ្គលទទួលបានអារម្មណ៍ផាសុកភាពនៅក្នុងក្រុមហ៊ុន។ ភាពជោគជ័យនាពេលអនាគតនៅក្នុងក្រុមហ៊ុនមួយ ពឹងផ្អែកលើឥទ្ធិពលដែលផលិតភាពការងាររបស់បុគ្គលិកដែលពួកគេអាចសម្របខ្លួនទៅក្នុងបរិយាកាសការងារដែលក្នុងកំពុងធ្វើការ។ ដូច្នេះហើយ វាពិតជាមានសារៈសំខាន់ណាស់ ដែលអ្នកត្រូវស្វែងយល់ពីវប្បធម៌ក្នុងក្រុមហ៊ុន និងមានសមត្ថភាពសម្របខ្លួនបានល្អដើម្បីភាពជោគជ័យក្នុងអាជីពខ្លួនឯង និងវឌ្ឍនភាពក្រុមហ៊ុន។

រូបតំណាង។

៣. រៀនជំនាញថ្មី និងស្វែងរកការបណ្ដុះបណ្ដាលជាប្រចាំ ៖ យោងតាមការស្ទង់មតិរបស់ PwC’s 2023 Hopes and Fears បានឱ្យដឹងថា បុគ្គលិកប្រមាណ ៥៤,០០០ នាក់ នៅ ៤៦ប្រទេស និង ៥៨ភាគរយ នៃបុគ្គលិកដែលបានចូលរួមស្ទង់មតិលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងមានការប្រែប្រួលយ៉ាងខ្លាំងទៅលើជំនាញរបស់ពួកគេ។ ដូច្នេះ បុគ្គលិក ត្រូវតែទទួលបានការបណ្ដុះបណ្ដាលជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួនជាប្រចាំ ហើយជៀសវៀងពីការតាមមិនទាន់ការវិវត្តន៍នៃទីផ្សារការងារ។ ទន្ទឹមនឹងនេះ គេសង្កេតឃើញថា ការផ្លាស់ប្ដូរខ្លាំង និងរហ័សជាងគេ គឺស្ថិតនៅក្នុងវិស័យ បច្ចេកវិទ្យា, សុវត្ថិភាពអ៊ីនធឺណិត, ការអប់រំ, ធនាគារ, ការលក់រាយ និងសុខាភិបាល។ ដូច្នេះ អ្នកធ្វើការក្នុងវិស័យទាំងនេះ ត្រូវតែមានភាពប្រុងប្រយ័ត្ន និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួជាប់ជានិច្ច៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...