ឯកឧត្តម អ៊ុង បូរាត ៖ និយមន័យសាលារៀនគំរូ គឺបត់បែន ហើយគិតអំពីភាពពេញលេញ

ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បើនិយាយអំពីចំណុចសំខាន់ៗ ដែលបង្ហាញអំពីនិយមន័យ​គោលគំនិតរបស់ផែនការ(ទស្សនទាន) សាលារៀនគំរូ គឺភាពឥតខ្ចោះ និងភាពពេញលេញ។  ចំពោះទស្សនទានទីមួយគឺ សំដៅដល់ប្រភេទសាលារៀន ដែលល្អឥតខ្ចោះ។ ប៉ុន្តែការកំណត់បែបនេះក្នុងស្ថានភាពសង្គមខ្មែរបច្ចុប្បន្ន គឺបង្កបាននូវសំណួរផុសឡើងអំពីភាពសុក្រឹត ដោយហេតុថា លទ្ធភាពនៃសាលារៀននីមួយៗ ក៏មានភាពខុសគ្នា ទន្ទឹមគ្នានោះវាបង្កឱ្យសាលាដែលស្ថិតក្នុងស្ថានភាពមិនសូវល្អរារែកក្នុងការប្រព្រឹត្តិ។

ឯកឧត្តម បូរាត លើកឡើងថា និយមន័យ ឬទស្សនទានសាលារៀនគំរូ គឺត្រូវមានភាពបត់បែន ពីព្រោះបើកាលណាប្រកាន់យកនូវភាពល្អឥតខ្ចោះពេក នោះនឹងបង្កើតបាននូវចំណោទបញ្ហាមួយដូចជា ធ្វើឱ្យអ្នកអនុវត្តន៍ អ្នកគ្រប់គ្រងសាលារៀន ឬអ្នកពាក់ព័ន្ធនឹងការប្រតិបត្តិសកម្មភាពទាំងឡាយ មានក្ដីបារម្ភថានឹងផ្តល់ភាពលំបាកក្នុងការចាប់ផ្តើម ឬកើតបាននូវសំណួរថា ហេតុអ្វីបានជាដាក់សាលារៀនល្អឥតខ្ចោះ ឱ្យអនុវត្តន៍ប៉ុនគ្នាទូទាំងប្រទេស ខណៈស្ថានភាពមិនដូចគ្នា? មួយវិញទៀត បើដាក់ទស្សនទានសាលារៀនគំរូថាជាភាពល្អឥតខ្ចោះ គឺជំរុញឱ្យមានគំនិតមួយថា មិនអាចនឹងទៅមុខរួចនោះទេ ជាពិសេសសាលាក្នុងតំបន់ដែលជួបការលំបាក់ គឺកាន់តែមិនងាយទទួលយកនូវការអនុវត្ត ឬក៏បង្កើនភាពតានតឹងបន្ថែម។

ធាតុពិតនៃទស្សនទាន របស់សាលារៀនគំរូ គឺជារូបភាព ពេញលេញ នៃសាលារៀនមួយ! ក៏ដូចជានៅតាមភូមិសិក្សាមត្តេយ្យ បឋម និងមធ្យមសិក្សា។ ដែលមានទាំងការគ្រប់គ្រង ដំណើរការសាលារៀន ការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា កិច្ចការសុខភាព អាហារូបត្ថម្ភ ក៏ដូចជាការលើកទឹកចិត្តឱ្យចូលរួមរបស់សហគមន៍។

ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម អ៊ុង បូរាត បញ្ជាក់ថា សាលារៀនគំរូ គឺជាការអនុវត្ត នូវរូបភាពពេញលេញមួយ ដែលសាលារៀននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅសម័យបច្ចុប្បន្ននេះអាចធ្វើបានទាំងអស់គ្នា។ ដូច្នេះហើយ រាល់សាលារៀននីមួយៗ ត្រូវឆ្លុះបញ្ចាំងអំពីស្ថានភាពទីតាំងសាលាដែលខ្លួនកំពុងមាន ថាតើអ្វីខ្លះទៀត ដែលត្រូវការបំពេញ ដើម្បីឱ្យក្លាយទៅជាសាលារៀនគំរូ។ លោក បូរាត សង្កត់សម្ដីធ្ងន់ថា ត្បិតតែសាលារៀនគំរូផ្តោតទៅលើ គុណភាពនៃការសិក្សា ប៉ុន្តែក៏អាស្រ័យទៅលើ ការរៀបចំនៃដំណើរការប្រតិបត្តិដែរ ពីព្រោះថា បើការប្រព្រឹត្តិបានល្អ ក៏នឹងនាំមកនូវលទ្ធផលល្អ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...