ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS SCHOLARSHIP PRO​​GRAMME (ACYLS) សិក្សានៅប្រទេសចិនឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនវគ្គសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់០៨នាក់ ថ្នាក់បណ្ឌិត០៥នាក់ និងថ្នាក់ស្រាវជ្រាវរយៈពេលខ្លីចំនួន០២នាក់ ។

លក្ខខណ្ឌជ្រើសរើស និងចុះឈ្មោះ ៖ បេក្ខជនទាំង២ភេទត្រូវមានសញ្ជាតិខ្មែរ មានចំណេះដឹងភាសាអង់គ្លេស IELTS ៦.០/ TOEFL ៨០ មានលក្ខខណ្ខសម្បតិ្តសមស្របតាមលក្ខខណ្ឌជ្រើសរើសរបស់សាកលវិទ្យាល័យនីមួយៗ មានបទពិសោធន៍ការងារពិសេសការងារទាក់ទងនឹងកិច្ចការ ASEAN ឬ CHINA-ASEAN (យ៉ាងតិច១ឆ្នាំ)។ បេក្ខជនដែលប្រឡងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងមានអាយុក្រោម៤៥ឆ្នាំ។ សម្រាប់បេក្ខជនប្រឡងថ្នាក់បណ្ឌិតត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងមានអាយុក្រោម៤៥ឆ្នាំ ជាមួយគ្នានេះបេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រឡើងទៅសម្រាប់ថ្នាក់ស្រាវជ្រាវរយៈពេលខ្លី (៤ខែ ឬ៥ខែ)។ បេក្ខជនត្រូវមានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា និងមិនមែនជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនក្នុងពេលថ្មីៗនេះ។

ជំនាញដែលអាចសិក្សាបានរួមមាន Environmental Design,  Food Hygiene and Nutrition, Chinese Language and Literature, Biological Science, Logistics Engineering និងជំនាញជាច្រើនទៀត។

ដំណើរការដាក់ពាក្យសុំអាហារូបករណ៍បេក្ខជនត្រូវដាក់ពាក្យតាម Online នៅគេហទំព័រ http://www.campuschina.org ហើយចុចយក «Scholarship Application for Students» ដើម្បីបំពេញឱ្យបានសព្វគ្រប់ត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ជាបន្ទាប់បេក្ខជនត្រូវផ្ញើពាក្យសុំអាហារូបករណ៍ និងឯកសារផ្សេងៗដែលបានបំពេញតាម Online ជា Hard Copy ទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ(ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ) ​ឱ្យបានមុនថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៦:០០នាទី។

បេក្ខជនជ័យលាភីនឹងទទួលបានអត្ថប្រយោជន៍ដូចជា ថ្លៃអាហារប្រចាំខែ ថ្លៃសិក្សា ការស្នាក់នៅ និងសំបុត្រយន្តហោះទៅមក កម្ពុជា-ចិន-កម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ http://www.campuschina.org/universities/index.html  ឬទំនាក់ទំនងទៅកាន់ ០៩៨ ៩៨៩ ៧៨៩/ ០៩៥ ៦២៤ ៨៩៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...