អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំសិក្សា២០២៤។

លក្ខខណ្ឌជ្រើសរើស ៖ បេក្ខជនត្រូវជាព្រះសង្ឃ មានព្រះជន្ម១៨ ដល់៣៥ព្រះវស្សា មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ និងលិខិតឆ្លងដែនមានសុពលភាព។ ជាមួយគ្នានេះ បេក្ខជនព្រះសង្ឃគ្រប់អង្គមានសុខភាពល្អ គ្មានពិការភាពដែលមិនអាចមើលឃើញបាន ឬលាក់កំបាំង និងមិនមានកំណត់ត្រាព្រហ្មទណ្ឌផ្សេងៗ។

ដើម្បីដាក់ពាក្យស្នើសុំប្រឡងអាហារូបករណ៍បាន បេក្ខជនព្រះសង្ឃគ្រប់អង្គត្រូវរៀបចំឯកសារមួយចំនួនដូចជា ការបំពេញពាក្យApplication Form (Download and Print out) លិខិតពិនិត្យសុខភាព សំណេរ Essay អំពីសារៈសំខាន់នៃកាបួស (ការសរសេរដោយដៃ) សំណេរ Referral Letter ចំនួនពីរ (ការសរសេរដោយដៃ) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សំបុត្របញ្ជាក់កំណើត ឆាយាឬសង្ឃដីកា (មានបញ្ជាក់ពីមន្ទីរធម្មការ) និងលិខិតឆ្លងដែន (បើមាន)។ គួរបញ្ជាក់ដែរថាឯកសារទាំងអស់ត្រូវបកប្រែទៅជាភាសាអង់គ្លេស។

ក្រោយបេក្ខជនព្រះសង្ឃបានបំពេញពាក្យរួចរាល់ត្រូវយកពាក្យដាក់ផ្ញើតាមរយៈសិស្សច្បង ឬទៅដាក់នៅសាលាដោយផ្ទាល់។ ក្រោយពីទទួលពាក្យហើយាសាលានឹងជូនដំណឹងអំពីការប្រឡងតាមក្រោយ។

ការប្រឡងជ្រើសរើសត្រូវបានបែកចែកជា២ដំណាក់កាល ៖ ការប្រឡងផ្ទាល់ និងសម្ភាសដែលមាន៥ដំណាក់កាលក្នុងរយៈពេល២ម៉ោង៣០នាទី ដូចជា វេយ្យាករណ៍ (Grammars) ពាក្យ (Vocabulary) ការអាន(Reading Comprehension, Two passages) សំណេរ (Writing paragraph) និងការនិយាយ (Speaking Interview)។

លោកម្ចាស់អង្គណាមានចំណាប់អារម្មណ៍អាច ធ្វើការទាក់ទងទៅកាន់ផេក ៖ សមណ:និស្សិតនៃប្រទេសសឹង្ហបុរី បាន រឺ ទំនាក់ទំនងមកកាន់Telegram Group៖ https://t.me/joinchat/Jq-tN3KZ9A9jYWE1

ចាប់ទទួលពាក្យពីថ្ងៃប្រគេនដំណឹងនេះរហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។