ចរិតលក្ខណៈផ្ទាល់ខ្លួន ៥ចំណុចចាប់ផ្តើមរៀនបោះបង់ និងរំដោះខ្លួនពីសម្ពាធក្រៅខ្លួន

“គ្មានបុគ្គលណាម្នាក់អាចយល់អារម្មណ៍របស់អ្នកច្បាស់ជាងអ្នកខ្លួនឯងឡើយ” ទាំងអារម្មណ៍សប្បាយរីករាយ អារម្មណ៍ត្រេកអរចំពោះអ្នកដទៃ និងអារម្មណ៍ទទួលរងសម្ពាធអ្វីមួយពីខាងក្រៅ ។ អារម្មណ៍របស់មនុស្សអាចប្រែប្រួលទៅតាមស្ថានភាពដែលមនុស្សបានជួប និងកំពុងជួប ហើយចិត្តរបស់មនុស្សអាចបញ្ជា ព្រមទាំងគ្រប់គ្រងអារម្មណ៍ឱ្យមានស្ថានភាពល្អប្រសើរ ឬអាចធ្វើឱ្យអារម្មណ៍កាន់តែទទួលរងសម្ពាធដុនដាបខ្លាំងផងក៏មាន ។

ជាក់ស្តែង ខណៈបច្ចេកវិទ្យាឌីជីថលរីកចម្រើន (បណ្តាញសង្គម) កំពុងជំរុញឱ្យអ្នកបង្កើតមាតិកាផ្សេងៗលើបណ្តាញសង្គម កាន់តែមានលទ្ធភាពបង្ហាញចេតនាសម្បូរបែប ដូចជា ទស្សនៈ (គំនិត) រូបភាព សកម្មភាព ព័ត៌មាន និងការបង្ហាញផ្សេងៗកើតឡើងជាហូរហែ ។ ខ្លឹមសារនៃមាតិកាទាំងនោះមានភាពចម្រុះ ពហុបំណង និងច្រើនគោលដៅ ដោយខ្លឹមសារខ្លះមានលក្ខណៈវិទ្យាសាស្ត្រ ហើយខ្លឹមសារខ្លះទៀតជាជំនឿគ្មានមូលដ្ឋានជាក់លាក់ ។ បើពិនិត្យឱ្យជ្រៅបន្តិច ការបង្ហាញទាំងនេះជាសម្ពាធក្រៅខ្លួនមួយ ដែលកំពុងរំខាន និងប៉ះពាល់ដល់សុខភាពផ្លូវចិត្តបុគ្គល ឬជះឥទ្ធិពលដល់អ្នកប្រើប្រាស់បណ្តាញសង្គម ។

តើធ្វើដូចម្តេចរំដោះខ្លួនបានពីសម្ពាធលើបណ្តាញសង្គមជាសម្ពាធក្រៅខ្លួន និងស្ថានភាពជួបផ្ទាល់ក្នុងដំណើរជីវិត? ជាការពិតវិធីរំដោះខ្លួនចេញពីគំនាបគំនិតអ្នកដទៃដោយផ្ទាល់ និងដោយប្រយោលបែបនេះ គឺមានតែការតាំងចិត្តឱ្យមាំល្អ ព្រមទាំងរៀនបោះបង់ និងមានវិធីរំដោះខ្លួនពីសម្ពាធក្រៅខ្លួន ។

១. បោះបង់ការរិះគន់ ៖ មិនមែនព័ត៌មានទាំងអស់លើបណ្តាញសង្គមមិនសំខាន់ ឬគ្មានតម្លៃវិជ្ជមានសម្រាប់ទ្រទ្រង់ដល់គុណភាពជីវិតនោះទេ ប៉ុន្តែធម្មជាតិរបស់មនុស្ស កាលបើទទួលព័ត៌មានច្រើនពេក នោះភាពធុញទ្រាន់នឹងព័ត៌មានក៏កើតឡើង ហើយបង្កើតបានជាបដិវាទគំនិត (ទំនាស់) កាត់សេចក្តីលឿនរហ័សលើព័ត៌មានដែលបានឃើញ ។ ឧទាហរណ៍ មនុស្សធុញនឹងពាក្យជោគជ័យ, មនុស្សមិនឱ្យតម្លៃដល់អ្នកមានទស្សនជោគជ័យ, រូបភាពបង្ហាញពីការចេះដឹងខ្លាំងពេករបស់បុគ្គលម្នាក់, និងការបង្ហាញពីជំនឿងប់ងល់របស់បុគ្គលនៅក្នុងសង្គមជាដើម ។

ពេលដែលមនុស្សមានបដិវាទគំនិតលើរឿងអ្វីមួយ ការរិះគន់ដោយផ្ទាល់ ដោយប្រយោល និងការរិះគន់ក្នុងចិត្តក៏កើតឡើងជាបន្តបន្ទាប់ ។ ការរិះគន់នេះបណ្តាលឱ្យចិត្តរងសម្ពាធ មិនពេញចិត្ត អន់ចិត្ត និងរំខានដល់ចិត្តខ្លួនឯងឥតល្ហែល្ហើយ ។ អ្វីដែលគួរធ្វើល្អបំផុតដើម្បីបញ្ជៀសសម្ពាធក្រៅខ្លួននេះ គឺកុំមើលមាតិកានោះបន្តទៀត កុំមើលដើម្បីរកចំណុចរិះគន់ (ទើស) និងកុំរិះគន់នាំឱ្យយើងបង្កើតជាសម្ពាធដល់ចិត្ត ។

២. គ្រប់គ្រងស្ថានភាពផ្លូវចិត្តឱ្យបានល្អ ៖ និយាយថាគ្រប់គ្រងចិត្តឱ្យបានល្អវាពិតជាងាយស្រួល ប៉ុន្តែរបៀបគ្រប់គ្រងផ្លូវចិត្តជារឿងលំបាក ដោយសារចិត្តរបស់មនុស្សអាចប៉ះទង្គិចគ្រប់រូបភាពពីកត្តាជុំវិញខ្លួន ។ សុខុមាលភាពផ្លូវចិត្ត (well-being) ទទួលរងការប៉ះទង្គិចអ្វីមួយពីបរិស្ថានរស់នៅ ទំនាក់ទំនង ការងារ ហិរញ្ញវត្ថុ សុខភាព វប្បធម៌សង្គម និងរបៀបរបបរស់នៅក្នុងសង្គម ។ ដើម្បីគ្រប់គ្រងផ្លូវចិត្តបានល្អ បញ្ជៀសពីសម្ពាធក្រៅខ្លួន បុគ្គលគប្បីមានមូលដ្ឋានក្នុងការពិចារណាឱ្យបានខ្ពស់ និងមានទម្លាប់កសាងគុណភាពជីវិតផ្អែកលើចំណេះដឹងដែលទទួលបានពីការអប់រំមានមូលដ្ឋានពិចារណាត្រឹមត្រូវជាសកល ។

៣. បោះបង់ការរំពឹងខ្ពស់ ៖ ការប្រៀបធៀបខ្លួនទៅនឹងអ្វីដែលមើលឃើញលើបណ្តាញសង្គម និងជីវិតក្នុងសង្គម ដូចជា តួនាទី ឋានៈ ប្រាក់ខែ ជីវិតអភិជន និងសម្ភារៈនិយមជាដើម គឺជំរុញឱ្យមនុស្សមានការរំពឹងទុកខ្ពស់ខ្លាំងពេក បង្កើតជាសម្ពាធផ្លូវចិត្តមួយទទួលរងឥទ្ធិពលក្រៅខ្លួន ។ ការពិតដំណើរជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ ។ បើផ្អែកតាមទស្សនៈព្រះពុទ្ធសាសនា ផលបុណ្យ ឬសម្ពាយបុណ្យរបស់មនុស្សម្នាក់ៗមានខុសៗគ្នា ។ អ្វីដែលគួរទូន្មានចិត្តក្នុងដំណាក់កាលនេះ បោះបង់ការរំពឹងទុកខ្ពស់ ប៉ុន្តែត្រូវមានក្តីប្រាថ្នាជាក់លាក់ស្របតាមគោលដៅជីវិត និងជីវភាពរបស់ខ្លួន ។ ការរំពឹងខ្ពស់ដោយគ្មានគោលដៅការងារ គ្មានការអប់រំ គ្មានថាមពលចិត្ត និងគ្មានការគ្រប់គ្រងលំនឹងចិត្ត អាចឱ្យបុគ្គលខកចិត្តផងក៏មាន ។

៤. លើកតម្កើងមនុស្សជុំវិញខ្លួន ៖ និយាយទៅកាន់អ្នកដទៃឱ្យស្តាប់គំនិតខ្លួន ព្រោះចង់បង្ហាញថា បុគ្គលខ្លួនឯងមានចេតនាផ្តល់គំនិតល្អៗ និងវិជ្ជមានទៅកាន់អ្នកដទៃ ។ ចំណែកអ្នកទៃនិយាយមកកាន់ខ្លួន ក៏មានគោលបំណងដូចគ្នាដែរ ។ ត្រង់នេះ គំនិតរបស់មនុស្សគ្រាន់តែជាគំនិតតែប៉ុណ្ណោះ វាមិនប្រាកដថាខុសឬត្រូវទេ គឺវាអាស្រ័យលើការគិតពិចារណារបស់មនុស្ស ។ រឿងដែលស្រួលគិតបំផុត ប្រសិនបើបុគ្គលចង់ឱ្យអ្នកដទៃស្តាប់គំនិតល្អផ្ទាល់ខ្លួន ទាល់តែបុគ្គលខ្លួនឯងចេះស្តាប់គំនិត ឬមតិយោបល់របស់អ្នកដទៃ ។ ដូច្នេះ អ្វីដែលគួរមានក្នុងដំណើរជីវិត គឺការលើកតម្កើង ព្រមទាំងឱ្យតម្លៃវិជ្ជមានដល់មនុស្សជុំវិញខ្លួន ។

៥. បើកចិត្តរៀនសូត្រអ្វីដែលថ្មី ៖ ភ្ជាប់នឹងការតម្កើងឱ្យតម្លៃមនុស្សជុំវិញខ្លួន “ការបើកចិត្តរៀនសូត្រអ្វីដែលថ្មីជួយឱ្យមនុស្សចេះបោះបង់ និងរំដោះខ្លួនពីសម្ពាធក្រៅខ្លួន” ។ ធម្មជាតិមនុស្សមិនប្រាថ្នាឃើញភាពអន់ថយនៃជីវិតផ្ទាល់ខ្លួនឡើយ ហើយមនុស្សតែងតែចង់បង្ហាញ និងលើ់កតម្កើងខ្លួនឱ្យអ្នកដទៃបានឃើញ ឬដឹងពីសមត្ថភាពផ្ទាល់ខ្លួនជានិច្ច ។

ទម្លាប់នេះអាចបញ្ហាផ្លូវចិត្តមួយឱ្យតម្លៃខ្ពស់ខ្លាំងលើចំណេះដឹង និងធនធានដែលខ្លួនមាន ។ អ្វីដែលគួររៀនសូត្រនៅពេលនេះ គឺទម្លាក់សមត្ថភាពតាមកាលវេលាសមគួរ និងមនុស្សក្នុងចំណោម ដើម្បីបើកចិត្តរៀនសូត្រអ្វីដែលថ្មីពីមនុស្សជុំវិញខ្លួន ព្រមទាំងស្តាប់អ្នកដទៃដោយយកចិត្តទុកដាក់ ។ ទស្សនៈខ្មែរ “ងើយស្កក ឱនដាក់គ្រាប់” នៅតែមានតម្លៃដរាបណាបុគ្គលយល់ពីតម្លៃនិងចេះឱ្យផ្ទាល់ខ្លួន តម្លៃអ្នកដទៃ និងតម្លៃមនុស្សជុំវិញខ្លួនក្នុងរូបភាពវិជ្ជមាន ហើយវាមិនមែនជាការដាក់សម្ពាធខ្លួនឯង ឬដាក់សម្ពាធផ្លូវចិត្តដល់អ្នកដទៃឡើយ ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ