លោក អ៊ាន សុខណាង ៖ កម្ពុជាអភិវឌ្ឍបច្ចេកវិទ្យាយឺតបន្តិច តែជាការចាប់ផ្តើមដ៏ប្រសើរទៅថ្ងៃអនាគត

ភ្នំពេញ – បន្ទាប់ពីបង្ហាញរ៉ូប៉ូតដែលអាចធ្វើដំណើរដោយរក្សាលំនឹងខ្លួនបានគ្រប់ស្ថានភាពផ្លូវ ទោះបីផ្លូវនោះខ្ពស់ទាបពុំរាបស្មើ ឬចង្អៀតយ៉ាងណាក៏ដោយ នៅក្នុងពិព័រណ៌ទិវានៃជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី១ លោក អ៊ាន សុខណាង ប្រធានក្រុមវិស្វករ STEAM នៃក្រុមហ៊ុន AI Farm បាននិយាយថា បច្ចុប្បន្នយុវជនកម្ពុជាចាប់ផ្តើមចាប់អារម្មណ៍កាន់តែខ្លាំងលើការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ដែលជាសញ្ញាមួយបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកនិន្នាការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍កាន់តែប្រសើរ ។

ក្នុងនាមជាអ្នកជំនាញផ្នែកអភិវឌ្ឍបច្ចេកវិទ្យាទំនើប លោក អ៊ាន សុខណាង យល់ឃើញថា ទោះបីកម្ពុជាបច្ចប្បន្នជាប្រទេសកំពុងអភិវឌ្ឍន៍ និងជាប្រទេសប្រើប្រាស់បច្ចេកវិទ្យាក៏ពិតមែន ប៉ុន្តែការសិក្សា និងការបង្កើតបច្ចេកវិទ្យាថ្មីៗបម្រើដល់ឧស្សាហកម្មក្នុងស្រុកទៅថ្ងៃអនាគតជាតម្រូវការចាំបាច់មួយដែលយុវជនកម្ពុជាត្រូវចាប់ផ្តើមពីថ្ងៃនេះ ។

លោក អ៊ាន សុខណាង ប្រធានក្រុមវិស្វករ STEAM នៃក្រុមហ៊ុន AI Farm បាននិយាយថា

“យើងទទួលស្គាល់ថា ការបង្កើតបច្ចេកវិទ្យារបស់យើងយឺតជាងប្រទេសអភិវឌ្ឍន៍ពិតមែន ប៉ុន្តែការចាប់ផ្តើមរបស់យើងនៅថ្ងៃនេះនឹងចូលរួមជួយកាត់បន្ថយកម្លាំងពលកម្មរបស់មនុស្សទៅថ្ងៃអនាគត បើបង្កើតបានធនធានមនុស្សបានថ្ងៃនេះ នោះយើងមិនចាំបាច់ចំណាយច្រើន (លុយ) ជួលអ្នកធនធានមនុស្សមកពីក្រៅស្រុកនោះទេ ។”

សម្រាប់អ្នកសិក្សាជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រូបនេះ បន្តយល់ឃើញបន្តថា ដើម្បីឱ្យវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជារីកចម្រើនលឿន ការសិក្សាមុខវិជ្ជាវិទ្យាស្ត្រពិតតាំងពីកម្រិតវិទ្យាល័យ ឬបណ្តុះគំនិតកុមារឱ្យស្រឡាញ់វិទ្យាសាស្ត្រជាភារៈដែលភាគីពាក់ព័ន្ធត្រូវធ្វើ ។ សព្វថ្ងៃភាពយឺតយ៉ាងក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានៅកម្ពុជាកើតឡើងដោយសារកង្វះធនធានមនុស្សជំនាញ និងកង្វះថវិកាវិនិយោគលើការស្រាវជ្រាវបច្ចេកវិទ្យា ។   

សូមជម្រាបថា ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងនៅក្នុងពិព័រណ៌នៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថា តាមរយៈការដឹកនាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការសិក្សា និងការបង្កើតថ្មី ។ ទន្ទឹមគ្នានេះ កម្ពុជានឹងស្មើមុខមាត់ជាមួយប្រទេសអភិវឌ្ឍន៍លើការផលិតឧបករណ៍ និងសម្ភារៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅថ្ងៃណាមួយ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។