បេក្ខជនជាង៣ម៉ឺននាក់ ដាក់ពាក្យ​ប្រឡងគ្រូបង្រៀន​អនុវិទ្យាល័យ

ការប្រឡង​ប្រជែង​ជ្រើសរើស​គ្រូ​បង្រៀន​អនុវិទ្យាល័យ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែក្រោយ​នេះ ដោយ​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុបចំនួន ៣៣ ៣១៤នាក់ ខណៈ​ដែល​ការ​ជ្រើសរើស​មានចំនួន ៤៤១កន្លែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង​ជា ប្រធានគណៈកម្មការការប្រឡងប្រជែង មានប្រសាសន៍ថា ចំនួនដាក់ពាក្យ​ដ៏​ច្រើន​លើសលប់នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ជឿទុក​ចិត្ត​​មក​លើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើស​មន្រ្តីរាជការស៊ីវិល តាមនិយាម​ដែលបានដាក់ចេញ។ ឯកឧត្តមបន្ថែមថា លទ្ធផលនៃការជឿទុកចិត្តនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ ជាពិសេសសមាជិក សមាជិកា នៅក្នុងគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡង។

ការប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀនអនុវិទ្យាល័យ គ្រោង​នឹង​ប្រើប្រាស់​រយៈពេល៤ថ្ងៃ គឺពីថ្ងៃទី២ ខែឧសភា រហូត​ដល់ថ្ងៃទី៥ ខែឧសភា ដោយ​ប្រើប្រាស់មណ្ឌលប្រឡងចំនួន៣ ដើម្បីសម្របខ្លួន​ទៅតាម​បេក្ខជន​ដែលមាន​ចំនួន​ច្រើន គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាលា​ភូមិន្ទរដ្ឋបាល និង​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ច។

កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានប្រកាស​ពីការជ្រើសរើស​គ្រូបង្រៀន​សម្រាប់បង្រៀន​នៅអនុវិទ្យាល័យ ចំនួន៤៤១នាក់ ​ក្នុង​ក្របខណ្ឌ​ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះ​តាមប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ+១ ជំនាន់ទី១ ចំនួន ១០៩នាក់, ប្រព័ន្ធបណ្តុះបណ្តាល ១២+៤ ជំនាន់ទី៤ ចំនួន ៨៩នាក់ និង​តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី៣២ ចំនួន ២៤៣នាក់។

បេក្ខជនដែលអាចដាក់ពាក្យ​ប្រឡង​ គឺត្រូវ​មានកម្រិតវប្បធម៌​ចាប់ពីសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​សមមូល ឬសញ្ញាបត្រ​បច្ចេកទេស​វិជ្ជាជីវៈកម្រិត៣ សម្រាប់ប្រព័ន្ធបណ្តុះបណ្តាល ១២+២ និង ១២+៤ និងសញ្ញាបត្រ​បរិញ្ញាបត្រឡើងទៅសម្រាប់ប្រព័ន្ធបណ្តុះបណ្តាលបរិញ្ញាបត្រ+១ ។ បេក្ខជនដែលប្រឡងជាប់ នឹងទទួលការបណ្តុះបណ្តាល​រយៈពេល ១ឆ្នាំ ៤ឆ្នាំ និង២ឆ្នាំ ដោយចាប់ផ្តើម​នៅ​ដើម​ឆ្នាំ​២០២៤ នៅតាម​វិទ្យាស្ថានគរុកោសល្យ និង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។